ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ីជួយ​កូរ៉េ​ខាងជើង​ក្នុង​ការ​បា.ញ់​បញ្ជូន​ផ្កាយ​រណប​ចារកម្ម

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ សម្រាប់​កូ​រ៉េខាងត្បូង​យល់​ថា មិន​មាន​អ្វី​សង្ស័យ​ឡើយ​ដែល​រុ​ស្ស៊ីជួយ​កូរ៉េ​ខាង

ប្រទេស​កូរ៉េ​ខាងជើង ៖ សម្រាប់​កូ​រ៉េខាងត្បូង​យល់​ថា មិន​មាន​អ្វី​សង្ស័យ​ឡើយ​ដែល​រុ​ស្ស៊ីជួយ​កូរ៉េ​ខាងជើង ក្នុង​ការ​បាញ់​បញ្ជូន​ដោយ​ជោគជ័យ ផ្កាយ​រណប​ចារកម្ម​ដំ​បូ​ដ​របស់​ខ្លួន​ទៅ​កាន់​តារាវិថី​។

ការ​បាញ់​បញ្ជូន​ផ្កាយ​រណប​នោះ​របស់​កូរ៉េ​ខាងជើង ជា​ការ​រំលោ.ភ​បំពា.ន​ដំណោះស្រាយ​អ​.​ស​.​ប នាំ​ឲ្យ​ទំនាក់ទំនង​ដែល​តានតឹង​ស្រាប់​រវាង​កូរ៉េ​ទាំង​២ កាន់តែ​តានតឹង​ថែម​ទៀត​ដោយ​ក្រុង​សេ​អ៊ូ​ល​បាន​ផ្អាក​មួយ​ផ្នែក​រួច​ហើយ កិច្ចព្រមព្រៀង​យោធា​មួយ​ជាមួយ​ក្រុង​ព្យុ​ង​យ៉ាង ហើយ​ឲ្យ​បណ្ដា​យន្តហោះ​ស៊ើប​ការណ៍​ខ្លួន​ហោះហើរ​ឡើង​វិញ​ពី​លើ​តំបន់​ព្រំដែន​រវាង​កូរ៉េ​ទាំង​២​។

ប្រធានាធិបតី​រុ​ស្ស៊ីធ្លាប់​បាន​សន្យា ពី​ការ​ជួយ​ទ្រទ្រង់​ដល់​កម្មវិធី​ផ្កាយ​រណប​របស់​ក្រុង​ព្យុ​ង​យ៉ាង​។ ក្រុង​សេ​អ៊ូ​ល ក្រុង​វ៉ា​ស៊ីន​តោន​និង​ក្រុង​តូ​ក្យូ​យល់​ថា នេះ​ជា​ការ​ដោះ​ដូរ​ជំនួយ​យោធា​របស់​ក្រុង​ព្យុ​ង​យ៉ាង​ដល់​រុ​ស្ស៊ីក្នុង​ការ​ធ្វើសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ