បទឈប់បា.ញ់និងការដោះលែងចំណាប់ខ្មាំង ចាប់ផ្តើមចូលជាធរមានជាបណ្តោះអាសន្នហើយ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ ចាប់ពីព្រឹកថ្ងៃទី២៤ វិច្ឆិកាទៅ បទឈប់បា.ញ់គ្នាក្នុងសង្គ្រាមរវាង
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ ចាប់ពីព្រឹកថ្ងៃទី២៤ វិច្ឆិកាទៅ បទឈប់បា.ញ់គ្នាក្នុងសង្គ្រាមរវាង
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ ចាប់ពីព្រឹកថ្ងៃទី២៤ វិច្ឆិកាទៅ បទឈប់បាញ់គ្នាក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងពួកហាម៉ាស់ប៉ាឡេស្ទីនត្រូវចាប់ផ្ដើម ចូលជាធរមានបណ្ដោះអាសន្ននៅហ្គាហ្សា បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាង៦សប្ដាហ៍មក ។
បទឈប់បាញ់មនុស្សធម៌នេះ ទទួលបានដោយសារកិច្ចព្រមព្រៀងមួយរវាងភាគីទាំង២ ដែលអាចនាំទៅដល់ការដោះលែងបណ្ដាចំណាប់ខ្មាំងអីុស្រាអែលដែលចាប់ដោយពួកហាម៉ាស់ តាំងពីការវាយប្រហាររបស់ក្រុមនេះចូលទឹកដីអ៊ីស្រាអែលពីថ្ងៃទី៧តុលាមក។ មកដល់ថ្ងៃទី៤៧នៃសង្គ្រាមដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែលប្រឆាំងពួកហាម៉ាស់ កិច្ចព្រមព្រៀងមួយដែលរកឃើញជាពិសេសដោយការធ្វើអាជ្ញាកណ្ដាលរបស់កាតាចាប់ផ្ដើមអនុវត្ត។ កិច្ចព្រមព្រៀងនោះគ្រោងបទឈប់បាញ់គ្នា៤ថ្ងៃ ដោយក្នុងអំឡុងពេលនោះចំណាប់ខ្មាំងអ៊ីស្រាអែល៥០នាក់ ក្នុងចំណោមចំណាប់ខ្មាំងទាំងប្រមាណ២៤០នាក់ ត្រូវដោះលែងជាថ្នូរនឹងការដោះលែងពួកអ្នកទោសប៉ាឡេស្ទីន។
បទឈប់បាញ់មនុស្សធម៌នោះចាប់ផ្ដើមពីម៉ោង៦ព្រឹកម៉ោងក្នុងស្រុកថ្ងៃទី២៤វិច្ឆិកាទៅហើយចំណាប់ខ្មាំងជាជនស៊ីវិលក្រុមដំបូងត្រូវដោះលែងរង្វង់ម៉ោង១៥នៃថ្ងៃដដែលនោះ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសកាតាលោកម៉ាហ្សែតអាល់អានសារីដែលគូសបញ្ជាក់ថា ចំណាប់ខ្មាំង១៣នាក់ជានារីនិងកុមារនឹងត្រូវដោះលែងរង្វង់ម៉ោង១៥ថ្ងៃ២៤វិច្ឆិកា។ ក្រុមហាម៉ាស់ទាមទារថា ក្នុងការដោះដូរគ្នា ចំណាប់ខ្មាំងអ៊ីស្រាអែលម្នាក់ដូរគ្នានឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនជានារីនិងកុមារ៣នាក់។
អ៊ីស្រាអែលបានចេញបញ្ជីឈ្មោះអ្នកទោសប៉ាឡេស្ទីន៣០០នាក់ ក្នុងនោះមាននារី៣៣នាក់និងក្មេងជំទង់១២៣នាក់មានអាយុក្រោម១៨ឆ្នាំនិងក្មេង១៤៤នាក់មានអាយុខ្ទង់១៨ឆ្នាំ ដែលអាចត្រូវដោះលែងជាដំណាក់ៗ។ ក្នុងចំណោមអ្នកទោសប៉ាឡេស្ទីនដែលគ្រោងដោះលែង មានយុទ្ធជនក្រុមហាម៉ាស់៤៩នាក់ យុទ្ធជនក្រុមជីហាដអ៊ិស្លាម២៨នាក់ យុទ្ធជនរបស់ចលនាហ្វាតាហ៍៦០នាក់និងយុទ្ធជនក្រុមរណសិរ្សរំដោះប្រជាជនប៉ាឡេស្ទីន១៧នាក់៕
ចែករំលែកព័តមាននេះ