ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ហិ.ង្សា​តាម​ដង​វិ​ថី​នៅ​រដ្ឋធានី​អៀរ​ឡង់​ ក្រោយ​​ការ​វា.យប្រហារដោយ​កាំបិ.តលើមនុស្សច្រើននាក់​

1 ឆ្នាំ មុន

ប្រទេស​អៀរ​ឡង់ ៖ ផ្ទុះ​ការ​ប៉ះទង្គិច​គ្នា​ហិ​.ង្សាតាម​ដង​វិ​ថី​នានា​នៃ​រដ្ឋធានី​អៀរ​ឡង់​ ក្រុង​ឌុ​យ​ប្លាំ​ង

ប្រទេស​អៀរ​ឡង់ ៖ ផ្ទុះ​ការ​ប៉ះទង្គិច​គ្នា​ហិ​.ង្សាតាម​ដង​វិ​ថី​នានា​នៃ​រដ្ឋធានី​អៀរ​ឡង់​ ក្រុង​ឌុ​យ​ប្លាំ​ង កាលពី​យប់​ថ្ងៃ​ទី​២៣ ​វិច្ឆិកា​ កន្លងទៅនេះ ក្រោយ​ការ​វាយប្រហារ​ដោយ​កាំបិត​នា​ថ្ងៃ​នោះ បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​នាក់​រង​របួស​ក្នុង​នោះ​មាន​កុមារ​៣​នាក់​មក​។ ការ​ផ្ទុះ​ហិង្សា​នោះ​គេ​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​ពួក​ស្ដាំ​និយម​ជ្រុល ហើយ​ប៉ូលិស​បាន​បដិសេធ​ថា​ការ​វាយប្រហារ​ដោយ​កាំបិត​នេះ​មិនមែន​ដោយ​មូលហេតុ​ភេរវកម្ម​ឡើយ​។

តាម​AFP​ថា​រថយន្ត​ច្រើន​គ្រឿងក្នុង​នោះ​មាន​រថយន្ត​ប៉ូលិស​មួយ​គ្រឿង​និងរ​ថយ​ន្ក​បឺស​១​គ្រឿង បាន​ត្រូវ​ដុត​បំផ្លាញ​ហើយ​ហាង​ទំនិញ​នានា​ត្រូវ​គេ​លុក​លុក​ប្រមូល​យក​ឥ​វ៉ា​ន់​។ ពួក​បាតុករ​បាន​លើក​បង់កាត​នានា​ដែល​ថា ត្រូវ​គិតដល់​អាយុជីវិត​ពលរដ្ឋ​អៀរ​ឡង់​។ បាតុករ​ក៏​នាំ​គ្នា​លើក​ទង់ជាតិ​អៀរ​ឡង់​ផង​ដែរ​។ បាតុកម្មហិង្សា​នោះ​ពុំ​ធ្លាប់​មាន​ឡើយ​ក្នុង​ប្រទេស​នេះ​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ និង​មានការ​ចូលរួម​របស់​មនុស្ស​ច្រើន​ពាន់​នាក់​។

អំពើ​ហិង្សា​ទាំងនេះ​កើត​មាន​ក្នុង​សង្កាត់​មួយ​ដែល​រស់នៅ​ជា​ពិសេស​ដោយ​ប្រជាជន​ជា​ពួក​អន្តោប្រវេសន៍ ក្រោយ​មាន​ពាក្យ​ចចាមអារ៉ាម​នានា​ដែល​ថា ពួក​នោះ​ជា​ប្រភព​នៃ​ការ​វាយប្រហារ​ដោយ​កាំបិត​។ ប៉ូលិស​គ្រាន់តែ​និយាយ​ថា​ជន​វាយប្រហារ​ជា​បុរស​ម្នាក់​មាន​អាយុ​ខ្ទង់​៥០​ឆ្នាំ​។ គ្នុ​ង​អំពើ​ហិង្សា​ប៉ូលិស​រង​ការ​គប់ ដោយ​កាំជ្រួច​ដប​សាំង​ដុត​និង​កាំជ្រួច​ភ្លើង​។

អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ប៉ូលិស​និយាយ​ថា ការ​ផ្ទុះ​ហិង្សា​នេះ​មក​ពី​ពួក​ក្រុម​ស្ដាំ​និយម​ជ្រុល ដែល​បំប៉ោងពាក្យ​ចចាមអារ៉ាម​អុជអាល​នានា ក្នុង​គោលបំណង​អាក្រក់​បំបែកបំបាក់​។ ពួក​ជ្រុលនិយម​បាន​ហៅ​បណ្ដាជន​អន្តោប្រវេសន៍​ថា​ពួក​សម្រាម​។ បាតុករ​ម្នាក់​ស្រែ​កថា ពលរដ្ឋ​អៀរ​ឡង់​រង​ការ​វាយប្រហារ​ដោយ​ពួក​សម្រាម​ទាំងនេះ​។ ចំណែក​បាតុករ​ដទៃ​ៗ​ទៀត​លើក​ពី​ការ​សម្លាប់​អ្នកគ្រូ​វ័យក្មេង​ម្នាក់​ដោយ​ជន​មាន​ដើម​កំណើត​ស្លូ​វ៉ា​ក​ម្នាក់ ដែល​នា​ពេល​ថ្មី​ៗ​នេះ​ទទួល​ការ​កាតទោស​ដាក់គុក​អស់​មួយ​ជីវិត​។

ប្រឈម​មុខ​នឹង​វិបត្តិ​លំនៅ​ឋាន នៅ​អៀរ​ឡង់ កំពុង​មានការ​កើនឡើង​នៃ​គំនិតស្ដាំ​និយម​ជ្រុល ដែល​លើក​ពី​ការ​ប្រឆាំង​នឹង​ពួក​អន្តោប្រវេសន៍​ដោយ​និយាយ​ថា អៀរ​ឡង់​មាន​ពលរដ្ឋ​ពេញ​ហើយ​។ បុរស​ដែល​ចាក់​មនុស្ស​ច្រើន​នាក់​ត្រូវ​ចាប់ខ្លួន​និង​កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ