ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រចិញ្ចឹមកូនអ្នកឱ្យមានទេពកោសល្យ !

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តើអ្វីធ្វើឱ្យកូនរបស់អ្នកពិសេសជាងក្មេងដទៃ ? តើអ្នកដឹងពីចំណុចខ្លាំង និងចំណាប់អារម្មណ៍របស់កូនអ្នកទេ ? តើ​អ្នក​ដឹង​ពី​របៀប​ចិញ្ចឹម​ និង​បំផុស​គំនិត​កូនៗ​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ទេ ?…

រាជធានីភ្នំពេញ ៖ តើអ្វីធ្វើឱ្យកូនរបស់អ្នកពិសេសជាងក្មេងដទៃ ? តើអ្នកដឹងពីចំណុចខ្លាំង និងចំណាប់អារម្មណ៍របស់កូនអ្នកទេ ? តើ​អ្នក​ដឹង​ពី​របៀប​ចិញ្ចឹម​ និង​បំផុស​គំនិត​កូនៗ​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ទេ ? ក្នុងនាមជាឪពុកម្តាយ ពេលខ្លះយើងចាប់អារម្មណ៍នឹងសកម្មភាពដែលយើង គិតថា កូនៗរបស់យើងគួរធ្វើ ជាជាងសកម្មភាពសម្រាប់កូនៗរបស់យើង ។អ្នក​ប្រហែល​ជា​ឃើញ​សកម្មភាព​សប្បាយ​មួយ​នៅ​លើបណ្តាញសង្គម ប៉ុន្តែ​តើ​វាអាច​លើក​ទឹកចិត្ត ឬ​បង្កើនកម្លាំង​ច្នៃប្រឌិត​របស់​កូន​អ្នក​ទេ ? កុមារម្នាក់ៗមានលក្ខណៈពិសេស និងប្លែកពីគ្នាទៅវិញទៅមក ។ ក្នុងនាមជាឪពុកម្តាយ វាជាការងាររបស់យើងក្នុងការចិញ្ចឹមបីបាច់ និងស្វែងយល់ពីទេពកោសល្យរបស់កូនយើង ។

សកម្មភាពមួយ​ដែល​ធ្វើឱ្យ​កូន​ម្នាក់​រីករាយ ក៏អាចធ្វើឱ្យកូនម្នាក់ទៀតធុញទ្រាន់បានយ៉ាងឆាប់រហ័សផងដែរ ហើយប្រសិនបើអ្នកមានកូនច្រើន អ្នកទំនងជាធ្លាប់បានឃើញរឿងនេះរួចហើយ ។ ក្នុងនាមជាឪពុកម្តាយ យើងត្រូវចំណាយពេលពេលវេលាដើម្បីស្វែងរក និងកំណត់នូវអ្វីដែលធ្វើឱ្យកូនម្នាក់ៗមានទេពកោសល្យ លក្ខណៈពិសេស និងចិញ្ចឹមថែរក្សាអ្វីដែលធ្វើឱ្យពួកគេពិសេសនោះ ។

១. សង្កេត និងកំណត់ទេពកោសល្យរបស់កូនអ្នក ។ កុមារគ្រប់រូបមានការរួមបញ្ចូលគ្នានៃភាពខ្លាំង និងទេពកោសល្យ ។ សង្កេតមើលថា តើប្រដាប់ប្រដាក្មេងលេង និងហ្គេមណាដែលកូនរបស់អ្នកចូលចិត្តលេង ។ ស្តាប់សំណួរដែលពួកគេសួរ។ ឧទាហរណ៍ បើកូនអ្នកចូលចិត្តច្រៀង និងរាំ អ្នកអាចផ្តល់ឱកាសសិក្សា និងបង្កើតសកម្មភាពចូលរួមដែលជំរុញឱ្យនាងស្រឡាញ់ការច្រៀងផង និងរាំ តាមរយៈការរៀនឧបករណ៍តន្រ្តីបន្ថែមជាដើម ។

២. សរសើរការខិតខំប្រឹងប្រែង មិនមែនជាសមត្ថភាពនោះទេ ពីព្រោះការ​សរសើរ​ការ​ខិតខំ ​គឺ​សំខាន់​ សម្រាប់​ការ​មិន​ត្រឹម​តែ​ចិញ្ចឹម​បីបាច់​ទេពកោសល្យ​របស់​កូន​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ពង្រឹង​ការ​គោរព​ខ្លួនឯង​របស់​ពួកគេ​ផង​ដែរ​ ។ ដោយ​សរសើរ​ការ​ខិតខំ​ប្រឹងប្រែង អ្នក​កំពុង​កសាង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​របស់​កូន​អ្នក ។ កូនរបស់អ្នកនឹងរៀនសូត្របានថា វាត្រូវការការខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍទេពកោសល្យរបស់ពួកគេ ។ សូម្បីតែកុមារដែល មានអំណោយទាន ដុង​ ឬទេពកោសល្យ  ពីធម្មជាតិយ៉ាងណាក្តី ក៏នៅតែត្រូវខិតខំអភិវឌ្ឍទេពកោសល្យធម្មជាតិនោះបន្ថែមទៀតទើបប្រសើរ ។

៣. ផ្តល់ធនធាន ដើម្បីបណ្តុះចំណាប់អារម្មណ៍របស់កូនអ្នក ដោយការផ្តល់បរិយាកាសសិក្សាដ៏សម្បូរបែបដោយផ្អែកលើចំណាប់អារម្មណ៍របស់កូនអ្នក ។ បើកូនចូលចិត្តសំណង់ ឬអគារ ចូរចំណាយពេលទិញរបស់លេងរបស់លេងជាច្រើនអំពីសំណង់នានា ។ អ្នកក៏អាចនាំកូនទៅបណ្ណាល័យ ដើម្បីស្វែងរកសៀវភៅអំពីការសាងសង់ ។ ប្រសិនបើ​​ឃើញ​ការដ្ឋាន​សំណង់​នៅ​តាម​ផ្លូវ​ទៅ​ផ្ទះ ចូរហៅគាត់​មើល ។ ប្រាកដ​ណាស់មិន​មែន​រាល់​ពេល​ទេ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូនកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសិស្សធំ កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ និងកម្មវិធីភាសាចិន ។ សាលារៀនបន្តទទួលចុះឈ្មោះចូលរៀនរៀងរាល់ថ្ងៃ ។

សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕