ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​សភា​ម្នាក់​សុំ​ទោស​កីឡាករ Harry Maguire ក្រោយ​ប្រើស​ម្តី​លើសលស់

8 ខែ មុន

អង់គ្លេស ៖ កីឡាករ Harry Maguire ខ្សែការពារ​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​ក្រុម Manchester

អង់គ្លេស ៖ កីឡាករ Harry Maguire ខ្សែការពារ​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​ក្រុម Manchester United បាន​ទទួលយក​ការ​សុំ​ទោស​របស់​សមាជិក​សភា​ប្រទេស​ហ្គា​ណា​ម្នាក់ ដែល​បាន​និយាយ​ចំអក​កីឡាករ​រូប​នេះ អំឡុង​ពេល​ប្រជុំ​សភា​ឆ្នាំ​មុន​។

យោង​តាម​ប្រភព​ពី ESPN ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ បានឱ្យ​ដឹង​ថា លោក Isaac Adongo សមាជិក​សភា​មក​ពី​បក្ស​ប្រឆាំង បាន​ប្រៀបធៀប​ការ​គ្រប់គ្រង​សេដ្ឋកិច្ចជាតិ​មិន​បាន​ល្អ​របស់​អនុ​ប្រធានាធិបតី​ហ្គា​ណា លោក Mahamadu Bawumia ទៅ​នឹង​ការ​ធ្លាក់​ទម្រង់​លេង​របស់​ខ្សែការពារ Harry Maguire នៅ​លើ​ទីលាន​។ ឯកសារយោង​នេះ គឺជា​ផ្នែក​មួយ​នៃ​សុន្ទរកថា​ដ៏​ទូលំទូលាយ​ដែល​បាន​ចោទប្រកាន់​លោក Bawumia ពី​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​មិន​ត្រឹមត្រូវ និង​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ​នៃ​ប្រទេស​អាហ្វ្រិក​ខាងលិច​មួយ​នេះ​។

យ៉ាងណាមិញ នៅ​ក្នុង​ការ​ជជែក​ដេញដោល​ស្រ​ដៀង​គ្នា​លើ​បញ្ហា​ថវិកាជាតិ​ប្រចាំឆ្នាំ ២០២៤ កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា កន្លង​ទៅ លោក Adongo បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ពាក្យ​លើសលស់​លើ​ខ្សែការពារ​អង់គ្លេស​រូប​នេះ ដោយ​លោក​បាន​និយាយ​ថា Maguire «​ឥឡូវនេះ ខ្ញុំ​សុំ​ទោស Harry Maguire​។ គេ​គឺជា​កីឡាករ​បាល់ទាត់​ដែល​បាន​ផ្លាស់​ប្តូ​រហើយ ដោយ​ឥឡូវនេះ រូបគេ​បាន​ស៊ុត​បញ្ចូល​ទី​ឱ្យ Manchester United ថែម​ទៀត​ផង​» ។

កីឡាករ Harry Maguire ក៏​បាន​ឆ្លើយ​តប​នៅ​លើ​បណ្តាញ​សង្គម X (Twitter) កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា កន្លង​ទៅ​ថា «​ខ្ញុំ​ទទួលយក​ការ​សុំ​ទោស​របស់​សមាជិក​សភា​លោក Issac Adongo »​។ ហើយ​កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា «​ជួប​គ្នា​នៅ Old Trafford ឆាប់​ៗ​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ