ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទីបរបស់ក្រសួងការងារ ត្រៀមបង្អួតសម្រស់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ

8 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមរួចស្រេចនូវប្រទីបរបស់ខ្លួន ដែលបានតុបតែងក្បូរក្បាច់រចនាដ៏ស្រស់ស្អាតសម្រាប់បណ្តែតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី…

រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមរួចស្រេចនូវប្រទីបរបស់ខ្លួន ដែលបានតុបតែងក្បូរក្បាច់រចនាដ៏ស្រស់ស្អាតសម្រាប់បណ្តែតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខ ។ 

សម្រាប់ប្រទីបរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានតុបតែងរចនាផ្តោតអំពីអត្ថន័យសំខាន់ៗក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយបំពាក់ភ្លើងពណ៌យ៉ាងស្រស់ស្អាតដើម្បីជាផ្ទាំងទស្សនីយភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិទស្សនា នាឱកាសដ៏មហស្ចារ្យខាងមុខនេះ ។ 

គួរជម្រាបផងដែរថាក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនាឆ្នាំ២០២៣នេះ មានប្រទីបប្រមាណ៣០ ដែលបានត្រៀមចូលរួមបណ្តែត ៕ អត្ថបទសហការ