ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ប្រុស​ស្រី១៧​នាក់ បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀ.ន

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សង្ស័យ​ប្រុស​ស្រី សរុប​ចំនួន​១៧​នាក់ ទៅ​តុលាការ…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សង្ស័យ​ប្រុស​ស្រី សរុប​ចំនួន​១៧​នាក់ ទៅ​តុលាការ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ដោយ​ខុសច្បាប់ ក្រោយ​ពី​បង្ក្រាប​បាន​ចំនួន ៧​ករណី​ផ្សេង​គ្នា ។

ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ទាំង​៧​ករណី រួម​មាន ៖
-​ករណី​ទី​១ ៖ កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង បាន​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​០៥​នាក់ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង និង​នៅ​ចំណុច​ផ្លូវ​លេខ ៣១០ សង្កាត់ អូរ​ឡាំ​ពិ​ច ខណ្ឌ​បឹង​កេងកង ។

ជន​ទាំង​០៥​នាក់ រួម​មាន ៖
១.​ឈ្មោះ យ៉ែ​ម ស្រី​ណែ​ត ភេទ​ស្រី អាយុ ៣៧​ឆ្នាំ
២.​ឈ្មោះ សាត ជំរឿន ហៅ​ក្រៅ រឿ​ន ភេទ ប្រុស អាយុ ២៦​ឆ្នាំ
៣.​ឈ្មោះ ខូ​វ សុធា ហៅ​ក្រៅ ធា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ
៤.​ឈ្មោះ ប៊ុ​ន ថន ភេទ ប្រុស អាយុ ៤០​ឆ្នាំ
៥.​ឈ្មោះ ជា សុខ​ហេង ហៅ​ក្រៅ វី ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​។

ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​១២​កញ្ចប់​, ជញ្ជីង​អេ​ឡិ​ក​ត្រូ​និ​ច សម្រាប់​ថ្លឹង​គ្រឿងញៀន ០១​គ្រឿង​, ដាវ ០១​ដើម រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត ។

-​ករណី​ទី​២ ៖ កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ខុន ស៊ី​ថេ​ត ហៅ​អា​មុំ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​លើ​ផ្លូវ​បេតុង ភូមិ​គោក​បញ្ជាន់ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ ពោធិ៍​សែន​ជ័យ​។ ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​១៣​កញ្ចប់ រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត ។

-​ករណី​ទី​៣ ៖ កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ចំនួន​០២​នាក់ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​ផ្លូវ​បេតុង​ភូមិ ជម្ពូ​វ​ន្ត័​២ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បន្ត​ទៅ​មួយ​កន្លែង​ទៀត នៅ​ចំណុច​បន្ទប់​ជួល​លេខ​១២ ជាន់​ទី​៣ ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​ទាំង​២​នាក់ រួម​មាន ៖ ឈ្មោះ អេ ឡិច​ត្រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង ឈ្មោះ កៅ សុ​កន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​។
ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​១៣​កញ្ចប់ រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត ។

-​ករណី​ទី​៤ ៖ កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អ៊ឹម វណ្ណ​ឌិ​ត ហៅ​ត្រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​បន្ទប់​ជួល​លេខ 49B ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​០២​កញ្ចប់ រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត ។

-​ករណី​ទី​៥ ៖ កាលពី ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៊ុ​ន ភាព ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​ភូមិ​ផ្អេ ផ្លូវ​បេតុង សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង​។ ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​០៥​កញ្ចប់ រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត ។

-​ករណី​ទី​៦ ៖ កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​០២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​លើ​ផ្លូវ​បេតុង ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ និង​បន្ទប់​ជួល​គ្មាន​លេខ​ជាន់​ទី​១ ផ្លូវ​បេតុង ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

ជន​ទាំង​២​នាក់ រួម​មាន ៖ ១ ឈ្មោះ អ៊ុ​ង វ​ណ្ណះ ហៅ ណា​ក់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ២ ឈ្មោះ ម៉ៅ ចរិយា ហៅ យ៉ា ភេទ​ស្រី អាយុ ៣១​ឆ្នាំ​។ ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​០៤​កញ្ចប់ រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត ។

-​ករណី​ទី​៧ ៖ កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង បាន​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​០៥​នាក់ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​លើ​ផ្លូវ​លេខ ៣០៤ កែង​ផ្លូវ​លេខ ១១៣ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង និង​បន្ត​ទៅ​មួយ​កន្លែង​ទៀត​នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​បេតុង សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​។

ជន​ទាំង​០៥​នាក់ រួម​មាន ៖
១.​ឈ្មោះ ពេជ្រ ភារ​ដ្ឋ ហៅ ពយ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ​,
២.​ឈ្មោះ វិ​ន ទ្រី​ធី​ធូ ហៅ យាយ​រឿ​ន ជនជាតិ​វៀតណាម ភេទ​ស្រី អាយុ ៦៥​ឆ្នាំ
៣.​ឈ្មោះ ឃិ​ន ពិសី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ
៤.​ឈ្មោះ ទន់ វិសាល ភេទ ប្រុស អាយុ ៣៥​ឆ្នាំ
៥.​ឈ្មោះ ប៉ាន់ ម៉ា​រី​ណា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ។
ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​៤២​កញ្ចប់​, ថ្នាំ​គ្រាប់​ពណ៌​ប៉ៃ​តង​១៥ គ្រាប់​, ជញ្ជីង​អេ​ឡិ​ក​ត្រូ​និ​ច​សម្រាប់​ថ្លឹង​គ្រឿងញៀន ០១​គ្រឿង រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ