ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ២៦ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ​។ ដូច្នេះ

ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ២៦ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ​។ ដូច្នេះ សូម​នាំ​គ្នា​មក​លេង​សប្បាយ​រីករាយ​ទាំងអស់​គ្នា បន្ទាប់​ពី​ខកខាន​រៀបចំ​ពិធី​នេះ តាំង​តែ​ពី​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ នៅ​ឆ្នាំ​២០២០​មក ។ ប៉ុន្តែ​សូម​រំលឹក​បញ្ហា ៣ ត្រូវ​ប្រុង​ប្រយ័ត្ន​។

ព្រះរាជ​ពិធី​នេះ នឹង​រៀបចំ​យ៉ាង​ឧឡា​រឹក ដោយសារ​តែ​វា​គឺជា​ពិធី​ដែល​រៀបចំ​ជា​ថ្មី​ក្រោយ​ពី​ខកខាន​៣​ឆ្នាំ ហើយ​ក៏​ជា​ព្រឹត្តិការណ៍​ដែល​នឹង​សម្ភោ​ធ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ដែល​ទើបតែ​បាន​ឡើង​កាន់​តំណែង​បាន​៣​ខែ​ពេញ ដូច្នេះ​ពិធី​នេះ​មិនធម្មតា​នោះ​ទេ ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ បានឱ្យ​ដឹង​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​នេះ​នៅ​ពេល​ថ្ងៃ មាន​ទូក​ចូលរួម​ប្រណាំង​សរុប ចំនួន​៣៣៨​ទូក ក្នុង​នោះ​មាន​ទូក​អុំ ចំនួន​១៥៨​ទូក​, ទូក​ចែវ​បុរស ចំនួន​៤២​ទូក​, ទូក​ចែវ​នារី ១​ទូក​, ទូក​ខ្នាត​អន្តរជាតិ​បុរស ចំនួន​១៣៥​ទូក នារី​២​ទូ ហើយ​ក៏​នៅ​មាន​ចំណុះ​ទូក​សរុប​ទាំងអស់​ចំនួន ២.០៤៤ នាក់ ដែល​មក​ពី​ក្រសួង ស្ថាប័ន អង្គភាព និង​រដ្ឋបាល​រាជធានី​-​ខេត្ត សរុប ២៥​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រៅពី​នេះ នៅ​ក្បាល​ព្រលប់​នឹង​មាន​ពិធី​បា​.​ញ់​កាំជ្រួច ដោយ​មាន ប្រទីប​ដល់​ទៅ​៣០ ក្នុង​នោះ​មក​ពី​ក្រសួង និង​ស្ថាប័នរដ្ឋ​ចំនួន​២៨ ព្រមទាំង​ប្រទីប​វិស័យ​ឯកជន ចំនួន​២ ដែល​នឹង​ធ្វើការ​បណ្តែត​តាម​ដង​ទន្លេសាប មុខ​ព្រះ​បរមរាជវាំង ។

ប្រភព​ដដែល​បាន​បន្ត​ថា ពិធី​នេះ នឹង​រៀបចំ​ឡើង​ក្រោម​ព្រះរាជ​ធិ​បតី​ភាព​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល រដ្ឋសភា និង​ព្រឹទ្ធសភា ហើយ​ក៏​នឹង​មាន​វេទិកា​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ជា​ពិសេស​ផង​ដែរ​។

ក្រៅពី​ព្រឹត្តិការណ៍​រៀបរាប់​ខាងលើ នៅ​មាន​ព្រឹត្តិការណ៍​តូច​ៗ​ជា​ច្រើន​ទៀត ដែល​មានការ​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ឯកជន ដោយ​រួម​មាន​តាំងពី​ការ​តាំង​លម្អ​ភ្លើង ការ​រៀបចំ​ស្តង់​លក់ ទំនិញ​បញ្ចុះតម្លៃ កន្លែង​លក់​ម្ហូបអាហារ​ជា​ច្រើន​កន្លែង កម្មវិធី​ប្រគំ​តន្ត្រី​ជាដើម​។

និយាយ​ឱ្យ​ចំ ព្រឹត្តិការណ៍​៣​ថ្ងៃ ៣​រាត្រី​នេះ ដឹង​តែ​សប្បាយ​រីករាយ​មិន​ខាន ប៉ុន្តែ​ទន្ទឹម​នឹង​ក្តី​សប្បាយ ក៏​កុំ​ភ្លេច​បញ្ហា​៣​សំខាន់​ដែរ ពីព្រោះ​តែ​មើល​ស្រាល​បញ្ហា​ទាំង​៣​នេះ​។ មិន​ត្រឹមតែ គ្រោះថ្នាក់​ចំពោះ​ខ្លួនឯង​នោះ​ទេ គឺ​ថែម​ទាំង​អាច​នាំទុក្ខ​ដល់​ក្រុម​គ្រួសារ​ទៀត​ផង ដែល​បញ្ហា​ទាំង​៣​នោះ គឺ​គ្រឿង​ស្រវឹង គ្រឿ​.​ង​ញៀ​.​ន និង​រោគ​សង្គម ជា​ពិសេស​គឺ​ជំងឺអេដស៍​តែ​ម្តង​។

អុំទូក ជា​បុណ្យ​សប្បាយ ប៉ុន្តែ​កុំ​ផឹក​គ្រឿង​ស្រវឹង​ជ្រុល ជា​ពិសេស​គឺ​អ្នក​ដែល​កាន់ចង្កូត​យានយន្ត ពីព្រោះ​វា​ពិតជា​ហានិភ័យ​ខ្ពស់​ណាស់​ដល់​ខ្លួនឯង និង​អ្នក​ដទៃ ។ ដោយឡែក គ្រឿ​.​ង​ញៀ​.​ន​វិញ សូមកុំ​ប៉ះពាល់​តែ​ម្តង ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ តិច​ឬ​ច្រើន ពេល​ដែល​មក​លេង​ជុំ​គ្នា ប្រហែលជា​នឹង​មាន​អ្នក​ដែល​ធ្លាប់​ប្រើប្រាស់​អូស​ទាញ ដូច្នេះ​សូមកុំ​សាកល្បង ពីព្រោះ​ថា ប្រសិនបើ​អ្នក​សាក មាន​ន័យ​ថា អ្នក​នឹង​ធ្លាក់ខ្លួន​ញៀ​.​ន ដែល​មិន​ត្រឹមតែ​មាន​ពិរុទ្ធ​ជាប់​ទោស​ច្រវាក់​ប៉ុណ្ណោះ​ទេ វា​ក៏​បំផ្លាញ​ដល់​សុខភាព​របស់​យើង​ផង​ដែរ​។ ចំណុច​ដែល​គួរតែ​ប្រុង​ប្រយ័ត្ន​ទី​៣ នោះ គឺ​ការ​រីក​រាលដាល​នៃ​មេរោគ​អេ​ដស៍ ពីព្រោះ​អ្នកជំនាញ​ខាង​សុខភាព​បាន​ព្រ​មា​.​ន​អំពី​ក្តី​បារម្ភ នៃ​ការ​កម្រើក​អត្រា​ឆ្លង​មេរោគ​នេះ​ជា​ថ្មី ជា​ពិសេស​ក្រុម​មនុស្ស​ដែល​ប្រ​ពឹ​ត្តិ​សកម្មភាព​ទ្វេរ​ភេ​.​ទ ដែល​មាន​ន័យ​ថា ប្រុស​ក៏​បាន ស្ត្រី​ក៏​បាន ។

កុំ​លេងសើច​ឱ្យ​សោះនឹង​បញ្ហា​ទាំង​៣​នេះ ពីព្រោះ​វា​មិនមែន​ជា​ករណី​រង​គ្រោះ ហើយ​អាច​នឹង​ងាយស្រួល​ស្តារ​ឡើង​វិញ​នោះ​ទេ ។ នៅ​ក្នុង​ករណី​យើង​ស្រវឹង​បើកបរ​បង្ក​គ្រោះថ្នាក់ របួស​ពិការ ឬ​ក៏​ប្រព្រឹត្តិ​កា​.​ម​គុណ​ខ្វះ​សុវត្ថិភាព​ឆ្លង​មេរោគ​អេ​ដស៍ យើង​នឹង​ត្រូវ​រស់នៅ​ជាមួយនឹង​បញ្ហា​នេះ​អស់​មួយ​ជី​វិ​.​ត សូ​ម្បី​តែ​អ្នក​ដទៃ​នៅ​ក្នុង​ក្រុម​គ្រួសារ និង​អ្នក​ដែល​ទទួលផល​ពី​អ្វី​ដែល​យើង​ប្រ​ពឹ​ត្តិ​ក៏​រង​គ្រោះ​ដោយ​គេ​មិនដឹង​ខ្លួន​ដែរ​។ ដោយឡែក​គ្រឿ​.​ង​ញៀ​.​ន យើង​អាច​ស្តារ​ឡើង​វិញ​បាន ប៉ុន្តែ​វា​មិន​ងាយស្រួល​ពេក​នោះ​ទេ ដូច្នេះ​យក​ល្អ​កុំ​ប៉ះពាល់ ។

សរុប​មក​វិញ សូម​មក​ចូលរួម​សប្បាយ​នឹង​ព្រឹត្តិការណ៍​នៅ​ចុង​ស​ប្តា​ហ៍​នេះ និង​ដើម​ស​ប្តា​ហ៍​ក្រោយ​ឱ្យ​ពេញទំហឹង ពីព្រោះ​យើង​ខកខាន​សប្បាយ​៣​ឆ្នាំ​ហើយ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្តី​សប្បាយ​ក៏​ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ ហើយ​យកចិត្តទុកដាក់​៣​ចំណុច​នេះ​ផង ពីព្រោះ បើ​យើង​សាក យើង​រង​ទុក្ខ ។

អត្ថបទ​ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ