ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ់​ខាងជើង​ឃើញ​បណ្ដា​មូលដ្ឋាន​យោធា​អា​មេ​រិ​កដោយ​ផ្កាយ​រណប​ចារកម្ម

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ កងទ័ព​កូរ៉េ​ខាងត្បូង​ប្រកាស​កាលពី​ថ្ងៃ​ទី​២២​វិច្ឆិកា​ថា ផ្កាយ​រណប ចារកម្ម​

ប្រទេស​កូរ៉េ​ខាងជើង ៖ កងទ័ព​កូរ៉េ​ខាងត្បូង​ប្រកាស​កាលពី​ថ្ងៃ​ទី​២២​វិច្ឆិកា​ថា ផ្កាយ​រណប ចារកម្ម​កូរ៉េ​ខាងជើង​ដែល​បាញ់​បញ្ជូន កាលពី​ថ្ងៃ​ទី​២១​វិច្ឆិកា ហាក់ដូចជា​ចូល​ក្នុង​តារាវិថី​តែ​ដោយ​បញ្ជាក់​ថា ជា​ការ​ប្រញាប់ប្រញាល់​ពេក​ដែល​ថា ផ្កាយ​រណប​នោះ​ពិតជា​ដំណើរការ​ប្រាកដ​។

តាម​អគ្គ​សេនាធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង​ថា ផ្កាយ​រណប​ចារកម្ម​នេះ​ត្រូវ​បាន​វាយតម្លៃ​ថា​ពិតជា​ចូល​ក្នុង​តារាវិថី​។ នេះ​បើ​តាម​ការ​វិភាគ​ពេញលេញ​ព័ត៌មាន​ទាំងឡាយ​ពី​ការ​ហោះហើរ​របស់​វា និង​ស្ថានភាព​ផ្សេង​ៗ​ទៀត​។ គេ​នៅ​ត្រូវការ​ពេលវេលា​ថែម​ទៀត ក្នុង​ការ​កំណត់​ថា​តើ​ផ្កាយ​រណប​នេះ​ពិតជា​ដំណើរ​ដោយ​ប្រាកដ​ឬ​យ៉ាងណា​។

នា​ថ្ងៃ​ទី​២២​វិច្ឆិកា​របប​កូរ៉េ​ខាងជើង​អះអាង​ថា មេដឹកនាំ​របស់​ខ្លួន​លោក​គី​ម​ជុង​អ៊ុ​ន បាន​ពិនិត្យ​បណ្ដា​រូបភាព​នៃ​មូលដ្ឋាន​យោធា​សំខាន់​ៗ​របស់​អា​មេ​រិ​ក​នៅ​កោះ​ហ្គា​ម ដោយសារ ផ្កាយ​រណប​ចារកម្ម​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ