ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​រៀបចំ​ប្រទីប​នៅ​ទំនប់​សែន​សុខដុម​ និង​ទំនប់​​សែន​មនោ​រម្យ

5 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដោយ​មានការ​ណែនាំ​ពី​ឯកឧត្តម​អភិបាលខេត្ត​មណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា​នេះ លោក សាន់ ដា​រិ​ទ្ធិ អភិបាលរង​ខេត្តមណ្ឌលគិរី ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ការ​រៀបចំ​ប្រទីប…


ខេត្តមណ្ឌលគិរី ៖ ដោយ​មានការ​ណែនាំ​ពី​ឯកឧត្តម​អភិបាលខេត្ត​មណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា​នេះ លោក សាន់ ដា​រិ​ទ្ធិ អភិបាលរង​ខេត្តមណ្ឌលគិរី ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ការ​រៀបចំ​ប្រទីប នៅ​ទំនប់​សែន​សុខដុម និង​ទំនប់​សែន​មនោ​រម្យ ដើម្បី​ត្រៀប​បណ្តែត​នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក រយៈពេល៣​ថ្ងៃចាប់ពី​ថ្ងៃ​ទី​២៦, ២៧, ២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣​ ខាងមុខនេះ ។

លោក សាន់ ដា​រិ​ទ្ធិ អភិបាលរង​ខេត្តមណ្ឌលគិរី​បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​បណ្តែតប្រទីប​នេះ ជា​ប្រ​វត្ត​សាស្ត្រ​ថ្មី សម្រាប់​ខេត្តមណ្ឌលគិរី ដែល​ឯកឧត្តម ថង សា​វុន អភិបាលខេត្ត បាន​រៀប​ចំ​នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​នេះ នៅ​ទំនប់​សែន​សុខដុម និង​ទំនប់​សែន​មនោ​រម្យ ។

លោក​បន្ថែម​ថា ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ រដ្ឋបាល​ខេត្ត​បាន​សហការ​ជាមួយ​មន្ទីរ​អង្គភាព និង​កង​កម្លាំងប្រដាប់អាវុធ​ទាំង​បី រួម​ទាំង​វិស័យ​ឯកជន រៀបចំ​ប្រឡង​ចម្រៀង យុវជន​សំនៀង​ឯក ប្រឡង​សម្រស់​បវរ​នារី​ឯក​វ័យ​ចំណាស់ ការ​ដាក់​តាំង​ពិ​ព័ណ៌​ផលិតផល​ចម្រុះ ការ​ប្រគុំ​តន្ត្រី​រាំ​លេង​កំសាន្ត និង​មាន​ព្រឹត្តិការណ៍​ជា​ច្រើន​ទៀត ។

លោក​បញ្ជាក់​ថា សម្រាប់​នៅ​តាម​បណ្តា​ស្រុក ជា​ពិសេស ស្រុក​កោះ​ញែក ក៏​មានការ​រៀបចំ​ពិធី​ប្រណាំងទូក ង ខ្នាត​តូច លក្ខណៈ​ប្រពៃណី នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នោះ​ដែរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​យ៉ាង​សប្បាយ​រីករាយ ។ លោក​បន្ថែម​ថា សម្រាប់​ខេត្តមណ្ឌលគិរី បាន​រៀបចំ​សន្តិសុខ សណ្តាប់ នៅ​តាម​គោលដៅ​សំខាន់​ៗ និង​តាម​រមណីយដ្ឋាន និង​កន្លែង​រៀបចំ​ព្រឹត្តិការណ៍ ដើម្បី​រក្សា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ។

លោក​អភិបាលរង​ខេត្ត បាន​សំណូមពរ​ដល់​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​សំអាត​អនាម័យ​បរិស្ថាន ព្រោះ​ទីក្រុង​ស្អាត ផ្តើម​ចេញពី​យើង​ទាំងអស់​គ្នា ហើយ​ក៏​សូម​ឲ្យ​យុវជន​ទាំងអស់ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​ចៀស​ឲ្យ​ផុត​ពី​គ្រឿង​ឧបាយ​មុខ​ផ្សេង​ៗ ជា​ពិសេស​គ្រឿងញៀន ។

អត្ថបទសរសេរ ដោយ