WHO បារម្ភពីការកើនឡើងនៃជំងឺផ្លូវដង្ហើមនៅចិន
ប្រទេសចិន ៖ កាលពីថ្ងៃទី២២ វិច្ឆិកា អង្គការសុខភាពពិភពលោកWHO បានសម្ដែងការបារម្ភ
ប្រទេសចិន ៖ កាលពីថ្ងៃទី២២ វិច្ឆិកា អង្គការសុខភាពពិភពលោកWHO បានសម្ដែងការបារម្ភ
ប្រទេសចិន ៖ កាលពីថ្ងៃទី២២ វិច្ឆិកា អង្គការសុខភាពពិភពលោកWHO បានសម្ដែងការបារម្ភចំពោះការកើនឡើងនៃជំងឺផ្លូវដង្ហើមនៅចិន និងស្នើដល់ប្រជាជនឲ្យមានវិធានការពារ។
WHOបានធ្វើសំណើផ្លូវការដល់ចិន ដើម្បីឲ្យទទួលបានព័ត៌មានលម្អិតនានា លើការកើនឡើងនៃជំងឹផ្លូវដង្ហើមនិងប្រភពនៃជំងឺរលាកទងសួតចំពោះកុមារ។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យWHO ដែលបានណែនាំឲ្យអនុវត្តបណ្ដាវិធានការ ដែលសំដៅកាត់បន្ថយគ្រោះថ្នាក់នៃជំងឺផ្លូវដង្ហើមនោះ។
វិធានការទាំងនោះត្រូវបានលើករួចហើយពេលមានការឆ្លងរាលដាលនៃកូវីដ-១៩ ដែលផ្ដោតជាពិសេសលើការចាក់វ៉ាក់សាំង ការនៅឃ្លាតពីអ្នកជំងឺ ឲ្យស្ថិតក្នុងផ្ទះពេលមានរោគសញ្ញានានា ទៅធ្វើតេស្តនិងព្យាបាលបើចាំបាច់ ព្រមទាំងពាក់ម៉ាសឲ្យសមស្រប ឲ្យមានខ្យល់ចេញចូលល្អនិងលាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់។
អាជ្ញាធរនិងបណ្ដាសារព័ត៌មានចិន រៀបរាប់ពីការកើនឡើងនៃជំងឺផ្លូវដង្ហើមនិងការរលាកទងសួតចំពោះកុមារនៅភាគខាងជើងចិន៕
ចែករំលែកព័តមាននេះ