ក្រុមហ៊ុនប្រេងខ្នាតយក្សអារ៉ាប៊ីសាអូឌីត នឹងក្លាយជាអ្នកឧបត្ថម្ភធំរបស់ FIFA
អារ៉ាប៊ីសាអូឌីត ៖ ក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco របស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលជាទឹកដី
អារ៉ាប៊ីសាអូឌីត ៖ ក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco របស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលជាទឹកដី
អារ៉ាប៊ីសាអូឌីត ៖ ក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco របស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលជាទឹកដីត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០៣៤ (FIFA World Cup 2034) ត្រូវបានរាយការណ៍ថា ជិតឈានដល់ការបញ្ចប់កិច្ចព្រមព្រៀងជាមួយ FIFA ដើម្បីក្លាយជាអ្នកឧបត្ថម្ភធំរបស់សហព័ន្ធបាល់ទាត់ពិភពលោកនេះ ។ នេះបើយោងតាមប្រភពពីគេហទំព័រ Inside The Games ចេញផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
២សប្តាហ៍បន្ទាប់ពីត្រូវបានប្រកាសជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup 2034 បណ្តាសារព័ត៌មានធំៗនៅជុំវិញពិភពលោក បានរាយការណ៍ថា ក្រុមហ៊ុនប្រេងខ្នាតយក្សអារ៉ាប៊ីសាអូឌីតខាងលើនឹងក្លាយជាអ្នកឧបត្ថម្ភធំរបស់ FIFA ដោយសហព័ន្ធបាល់ទាត់ពិភពលោក ក្រោមការដឹកនាំរបស់លោក Gianni Infantino ជនជាតិស្វីស នឹងទទួលបានប្រាក់ ១០០លានដុល្លារក្នុង១ឆ្នាំ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំសម្បើមនេះ គ្រោងនឹងបញ្ចប់ជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ។
នៅពេលដែលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាជាមួយផ្លូវការ Aramco នឹងក្លាយជាអ្នកឧបត្ថម្ភធំរបស់ FIFA ដែលលើសពីអ្នកឧបត្ថម្ភជាប្រវត្តិសាស្ត្ររបស់ខ្លួនដូចជា Adidas របស់អាល្លឺម៉ង់, Coca-Cola របស់សហរដ្ឋអាមេរិក ក៏ដូចជា Hyundai និងKia របស់កូរ៉េខាងត្បូង ។
សូមជម្រាបជូនថា អារ៉ាប៊ីសាអូឌីត គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដែលមនុស្សជាច្រើនមើលឃើញថា កំពុងខិតខំប្រឹងប្រែងកសាងរូបភាពលើឆាកអន្តរជាតិដោយរៀបចំ និងឧបត្ថម្ភព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ រាប់ចាប់ពីការប្រកួតប្រណាំងរថយន្ត Formula 1 (F1) រហូតដល់កីឡាវាយតេន្នីស កីឡាវាយកូនហ្គោល កីឡាគ្រីឃីត ការប្រកួតបាល់ទាត់ Spanish Super Cup ផងដែរ៕
ចែករំលែកព័តមាននេះ