ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​រាជធានី​ភ្នំពេញ បំភ្លឺ ករណី​ថា​មានការ​បង្ខាំង​បុគ្គលិក​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល NAGA Academy

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ បាន​ចេញ​សេចក្តី​បកស្រាយ​បំភ្លឺ ជុំវិញ​ការ​ចុះ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ បាន​ចេញ​សេចក្តី​បកស្រាយ​បំភ្លឺ ជុំវិញ​ការ​ចុះ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម ដែល​បាន​លើក​ឡើង​ថា មានការ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ (​បុគ្គលិក​) នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល NAGA Academy ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ កាលពី​ស​ប្ដា​ហ៍​មុន ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បានអោយ​ដឹង​ថា ក្រោយ​ពី​ឃើញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន តាម​បណ្តាញ​សង្គម និង​មានការ​ចែករំលែក​គ្នា​ជា​បន្តបន្ទាប់ ករណី​អ្នក​គ្រប់​គ្រង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល NAGA Academy បាន​បិទទ្វារ​របង បង្ខាំង (​បុគ្គលិក​) ខុសច្បាប់ កាលពី​វេលា​ម៉ោង​១៨​និង​០០​នាទី ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​ក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល NAGA Academy ផ្ទះ​លេខ​១៤ ផ្លូវ​២៥២ ភូមិ​៦ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ រួច​មក ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ទៅ​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ ដឹកនាំ​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ សហការ​គ្នា​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ចុះ​ស្រាវជ្រាវ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​បន្ត​ថា ក្រោយ​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​សាកសួរ នឹង​មានការ​បំភ្លឺ ពី​តំណាង​ក្រុមហ៊ុន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល NAGA Academy និង​បុគ្គលិក​ទាំងនោះ ទើប​ដឹង​ថា គឺ​ការ​បិទទ្វារ​របង​ក្រុមហ៊ុន ដើម្បី​ចរចា​រឿង​កុងត្រា​បន្តការងារ​របស់​ក្រុមហ៊ុន ដោយ​ការ​ចរចា​នោះ គឺ​បាន​អូស​បន្លាយ​លើស​ម៉ោង​បន្តិច​។ រីឯ​បុគ្គលិក​ផ្សេង​ៗ ដែល​បាន​ចេញ​មក​ខាងក្រៅ​មុន​ប្រហែល​ជាង​២០​នាក់ បាន​ធ្វើការ​ស្រែក​ឡូឡា តវ៉ា ថា​មានការ​ឃុំឃាំង​មនុស្ស​ដោយ​ខុសច្បាប់ (​បុគ្គលិក​) មិន​ឱ្យ​ចេញ​ក្រៅ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​បន្ត​ទៀត ខាង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល NAGA Academy បាន​ធ្វើការ​ចរចា ត្រូវរ៉ូវ​គ្នា ហើយ​អ្នក​ដែល​ផ្អាក​ការងារ ឬ​ចង់​សម្រាក​ពី​ការងារ​ក្រុមហ៊ុន ក្រុមហ៊ុន​ប្រគល់​ថវិកា​ជូន​តាម​កិច្ចសន្យា និង​គោលការណ៍​របស់​ក្រុមហ៊ុន ចំណែក​អ្នក​ចង់​បន្តការងារ ក្រុមហ៊ុន​ក៏​បាន​បន្ត ឲ្យ​ធ្វើ​កិច្ចសន្យា​អនុញ្ញាត​ពួក​គាត់​បន្តការងារ​នៅ​ក្នុង​ហ៊ុន​។ បន្ទាប់​មក ក៏​បើកទ្វារ​របង​ក្រុមហ៊ុន​អោយ​បុគ្គលិក​ចេញ​ក្រៅ​វិញ នៅ​ម៉ោង​១៩​និង​១៥​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល ។

ករណី​នេះ ខាង​តំណាង​ក្រុមហ៊ុន​បញ្ជាក់​ថា គឺជា​ការ​ចរចា​រឿង​កុងត្រា​បន្តការងារ ហើយ​ក៏​បាន​ដោះស្រាយ​បញ្ចប់​រួចរាល់​ដែរ ដោយ​មិន​មានការ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ