បា.ក់អណ្ដូងរ៉ែមាសមួយកន្លែងនៅស៊ូរីណាម ស្លា.ប់១៤នាក់
ប្រទេសស៊ូរីណាម ៖ គ្រោះថ្នាក់អណ្ដូងរ៉ែមាសមួយកើតមានកាលពីថ្ងៃទី២០វិច្ឆិកា ក្នុងអណ្ដូងរ៉ែមាស
ប្រទេសស៊ូរីណាម ៖ គ្រោះថ្នាក់អណ្ដូងរ៉ែមាសមួយកើតមានកាលពីថ្ងៃទី២០វិច្ឆិកា ក្នុងអណ្ដូងរ៉ែមាស
ប្រទេសស៊ូរីណាម ៖ គ្រោះថ្នាក់អណ្ដូងរ៉ែមាសមួយកើតមានកាលពីថ្ងៃទី២០វិច្ឆិកា ក្នុងអណ្ដូងរ៉ែមាសមួយនៅប្រទេសស៊ូរីណាម ធ្វើអាជីវកម្មដោយខុសច្បាប់។ អណ្ដូងរ៉ែមាសនោះស្ថិតនៅ ចម្ងាយប្រមាណជា១០០គីឡូម៉ែត្រ ពីទីក្រុងប៉ារាំម៉ារ៉ូប បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច១៤នាក់។ នេះបើតាមការប្រកាសកាលពីថ្ងៃទី២១វិច្ឆិការបស់អាជ្ញាធរមូលដ្ឋាន។
រដ្ឋមន្ត្រីការពារប្រទេសស៊ូរីណាមលោកគ្រីស្នាម៉ាថូអឹរ៉ាគូសបញ្ជាក់ថា សាកសពមនុស្ស១៤នាក់ត្រូវបានបញ្ជូនមកកាន់កន្លែងតម្កល់សពមួយ នៃរដ្ឋធានីស៊ូរីណាម។ ចំណែកកម្មកររ៉ែ២នាក់ត្រូវបានជួយសង្គ្រោះ។ យោងតាមប្រជាជនថាកម្មកររ៉ែពី២០ទៅ៣០នាក់ធ្វើការក្នុងអណ្ដូងរ៉ែមាសនោះដែលពួកគេជីកដោយខ្លួនឯង។ អណ្ដូងរ៉ែមាសនេះជារបស់ក្រុមហ៊ុនរ៉ែស៊ូរីណាមមួយ ធ្វើអាជីវកម្មដោយសាខាមួយរបស់ក្រុមហ៊ុនចិនZIJIN MINING ។ ក្រុមអ្នកជួយសង្ក្រោះដែលមួយចំនួនមកពីប្រទេសហ្គុយយ៉ាន នៅតែបន្តរុករកអ្នកដែលអាចនៅរស់រានមានជីវិត ៕
ចែករំលែកព័តមាននេះ