កូរ៉េខាងជើងបា.ញ់បញ្ជូនដោយជោគជ័យផ្កាយរណបចារកម្ម
ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី២២ វិច្ឆិកា បានផ្អាកមួយផ្នែកនៃកិច្ចព្រម
ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី២២ វិច្ឆិកា បានផ្អាកមួយផ្នែកនៃកិច្ចព្រម
ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី២២ វិច្ឆិកា បានផ្អាកមួយផ្នែកនៃកិច្ចព្រមព្រៀងយោធារបស់ខ្លួនជាមួយកូរ៉េខាងជើងដែលប្រកាសថា បានបាញ់បញ្ជូនដោយជោគជ័យទៅកាន់តារាវិថីផ្កាយរណបចារកម្មយោធា ដែលជាការរំលោ.ភបំពា.នលើបណ្ដាដំណោះស្រាយ អ.ស.ប។
កាំជ្រួចត្រូវបានបាញ់បង្ហោះកាលពីយប់ថ្ងៃទី២១ វិច្ឆិកា ដោយហោះហើរតាមគន្លងដែលបានគ្រោងទុក ហើយអាចបញ្ជូនផ្កាយរណបឈ្មោះMALLIGYONG-1 ចូលក្នុងតារាវិថី។ នេះបើតាមការគូសបញ្ចាក់របស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងKCNA កាលពីថ្ងៃទី២២ វិច្ឆិកា។ KCNAបន្តថា កូរ៉េខាងជើងគ្រោងបាញ់បញ្ជូនផ្កាយរណបដទៃៗទៀត ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីពង្រឹងការត្រួតពិនិត្យលើកូរ៉េខាងត្បូង។ ការបញ្ជូនផ្កាយរណបទៅកាន់តារាវិថីវាជាសីទ្ធិស្របច្បាប់របស់កូរ៉េខាងជើង ដើម្បីពង្រឹងសមត្ថភាពការពាររបស់ខ្លួន ៕
ចែករំលែកព័តមាននេះ