ជំនួបអាហ្សង់ទីនយកឈ្នះលើម្ចាស់ផ្ទះប្រេស៊ីល បញ្ចប់ទៅក្រោមរូបភាពអំពើហិ.ង្សា
ប្រេស៊ីល ៖ ក្រុមជម្រើសជាតិអាហ្សង់ទីន បានយកឈ្នះលើម្ចាស់ផ្ទះប្រេស៊ីល ដោយលទ្ធផល ១-០ នៅ
ប្រេស៊ីល ៖ ក្រុមជម្រើសជាតិអាហ្សង់ទីន បានយកឈ្នះលើម្ចាស់ផ្ទះប្រេស៊ីល ដោយលទ្ធផល ១-០ នៅ
ប្រេស៊ីល ៖ ក្រុមជម្រើសជាតិអាហ្សង់ទីន បានយកឈ្នះលើម្ចាស់ផ្ទះប្រេស៊ីល ដោយលទ្ធផល ១-០ នៅក្នុងការប្រកួតជុំទី៦ នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 ប្រចាំតំបន់អាមេរិកខាងត្បូង (CONMEBOL) កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ (ម៉ោងនៅកម្ពុជា) ដែលជំនួបដ៏ធំនេះ បញ្ចប់ទៅក្រោមរូបភាពហិង្សារវាងប៉ូលិស និងអ្នកគាំទ្រ។
ជំនួបធ្វើឡើងនៅកីឡដ្ឋាន Maracana នាទីក្រុងរីយ៉ូដឺចេណេរ៉ូ (Rio de Janeiro) ត្រូវបានពន្យាពេលចាប់ផ្តើម បន្ទាប់ពីអ្នកគាំទ្រក្រុមទាំងពីរមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង មុនពេលការអន្តរាគមន៍ពីកម្លាំងប៉ូលិសដែលចំណាយពេលដល់២៧នាទី ទើបការប្រកួតអនុញ្ញាតឱ្យចាប់ផ្តើម ខណៈដែលជ័យជម្នះរបស់អាហ្សង់ទីនសម្រេចបានដោយខ្សែការពារ Nicolas Otamendi នៅនាទី៦៣។
បរាជ័យនេះធ្វើឱ្យក្រុមសាំបាប្រេស៊ីលចាញ់ ៣ប្រកួតជាប់ៗគ្នា នៅក្នុងចំណោម ៦ប្រកួតកន្លងទៅ ដោយប្រកួតជុំទី៤ ចាញ់ម្ចាស់ផ្ទះអ៊ុយរ៉ាហ្គាយ ២-០ ហើយបន្តចាញ់ម្ចាស់ផ្ទះកូឡុំប៊ី ២-១ នៅប្រកួតជុំទី៥ ហើយបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ ៦ ក្រោយឆ្លងកាត់៦ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់៣ មាន៧ពិន្ទុ។
អាហ្សង់ទីនបន្តឈរកំពូលតារាងមាន ១៥ពិន្ទុ, អ៊ុយរ៉ាហ្គាយ ឈរនៅលេខ២ មាន១៣ពិន្ទុ, កូឡុំប៊ី ឈរនៅលេខ៣ មាន១២ពិន្ទុ, វេណេហ្ស៊ុយឡា ឈរនៅលេខ៤ មាន៩ពិន្ទុ, អេក្វាឌ័រ ឈរនៅលេខ៥ មាន ៨ពិន្ទុ, ប៉ារ៉ាហ្គាយ ឈរនៅលេខ៧ មាន៥ពិន្ទុ, ឈីលី ឈរនៅលេខ៨ មាន៥ពិន្ទុ, បូលីវី ឈរនៅលេខ៨ មាន៣ពិន្ទុ និង ប៉េរូ ឈរនៅបាតតារាងមាន២ពិន្ទុ ខណៈដែលក្រុមនីមួយៗ នៅសល់១២ប្រកួតទៀត ដែលត្រូវលេង៕ (ប្រភពពី AP)
ចែករំលែកព័តមាននេះ