ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់​​ឈ្លោះ​គ្នា​ផ្អើល! ព្រឹក​ឡើង​​ឃើញបុរសម្នាក់​​ដៃ​ជាប់​ខ្នោះ​​ក្នុង​ប្រឡាយក្បែរ​ផ្ទះ​​អភិ​បាល​ខេត្ត​

5 ខែ មុន
  • ព្រះសីហនុ

បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ ត្រង់​ចំណុច​ភូមិ​គគីរ ឃុំ​បិទ​ត្រាង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ នៅ​ក្នុង​ប្រឡាយ​តាម​ចិញ្ចើម​ផ្លូវ​មួយ​កន្លែង ដែល​គេ​ជីក​ថ្មី​ៗ​ ដោយ​ដៃ​

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ ត្រង់​ចំណុច​ភូមិ​គគីរ ឃុំ​បិទ​ត្រាង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ នៅ​ក្នុង​ប្រឡាយ​តាម​ចិញ្ចើម​ផ្លូវ​មួយ​កន្លែង ដែល​គេ​ជីក​ថ្មី​ៗ​ ដោយ​ដៃ​ជាប់​ខ្នោះ​ទៅ​ក្រោយ ក្នុង​ស្ថានភាព​ទ្រម​ខ្លួន តែ​នៅ​មានជីវិ.ត​នៅឡើយ ។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ជាបឋម​ថា កាលពី​យប់​ថ្ងៃ​ទី​២១ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ មាន​ចិន​២​ក្រុម បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ លុះ​ព្រឹក​ឡើង​មានការ​ចាប់ចង​ជនជាតិ​ចិន​ម្នាក់ យក​ទៅ​បោះចោល​នៅ​ប្រឡាយ​មួយកន្លែង​ ស្ថិត​ក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់​តែម្ដង។

ហើយ​ជុំវិញ​ករណី​ខាងលើ​នេះ​ផង​ដែរ គេ​នៅ​មិន​ទាន់​ដឹង​អំពី​​មូលហេតុ​​ពិតប្រាកដ​ដែល​ឈាន​ដល់​ការ​វា.យ​​ខ្នោះ រួច​​យក​ទៅ​ទម្លាក់​ចោល​នោះ​នៅឡើយ​ទេ ។

ដោយឡែក​ បើ​យោង​តាម​ប្រភព​ពី​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ក្រៅផ្លូវការ​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ក្បែរ​អង្គការ​ម្លប់​តា​ប៉ា​ង ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ខេត្ត​ព្រះ​សីហ​នុ មាន​ហេតុការណ៍​មួយ​កើតឡើង ដោយ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រី​ស្ស័​រ ពណ៌​ខ្មៅ ពុំ​ចាំ​ផ្លា​ក​លេខ មាន​គ្នា​ប្រមាណ​៤​ទៅ​៥​នាក់ បាន​បើក​មក​បុ.ក​ជញ្ជាំង​ផ្ទះ​មួយ​កន្លែង​នៅ​ជាប់​ចិញ្ចើម​ផ្លូវ បន្ទាប់​មក​ក៏​ឃើញ​រុញ​មនុស្ស​ចូល​ទៅ​ក្នុង​រថយន្ត រួច​ក៏​បើក​ចេញ​ទៅបាត់​តែម្ដង ។

ប្រភពដដែល​បន្តថា លុះ​រហូត​មក​ដល់​ព្រឹក ទើប​ឃើញ​មានការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ថា មាន​គេ​ប្រទះ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​គេ​វា.យ​ខ្នោះ​ដៃទៅ​ក្រោយ រួច​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្នុង​ប្រឡាយ​ជីក​ថ្មី​មួយកន្លែង នៅ​ក្បែរ​ផ្ទះ​ឯកឧត្តម​អភិបាលខេត្តតែម្ដង។

ជុំវិញ​ករណី​ខាងលើ​​នេះដែរ គេ​ពុំ​ទាន់​ទទួល​បាន​របាយការណ៍ ក៏​ដូច​ជា​ការ​បំភ្លឺ​ជាក់លាក់​​ណាមួយ​ពី​សមត្ថកិច្ច​នៅឡើយ​ទេ ព្រោះ​សមត្ថកិច្ច​បាន​​អះអាង​ថា ករណី​នេះ​កំពុងតែ​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត ដើម្បី​ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​អនុវត្ត​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់។

បច្ចុប្បន្ន ​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក ដោយ​មានការ​​ការពារ​យ៉ាង​ហ្មត់ចត់​ពី​សមត្ថកិច្ច​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ព្រោះ​មាន​តែ​ជន​រូប​នេះ​ទេ ទើប​អាច​ទម្លាយ​ឱ្យ​ដឹង​​ថា តើហេតុការណ៍​នេះ​វា​កើតឡើង​ដោយ​សារ​មូលហេតុ​អ្វី? ដើម្បី​ឈាន​ទៅ​ចាប់​​ខ្លួន​ជន​ដៃដល់ ដែល​គេ​ជឿជាក់​ថា គ្មាន​អ្នក​ណា​ក្រៅពី​ចិន​គ្នា​ឯង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ