ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​លឿន ​និង​ស្រែ​កថា​«​ចោរ​ៗ»​ រួច​ក៏​ដួ.ល​ប្រាវ​សន្ល.ប់​ឈឹង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​ចោរ​១​ក្រុម​មាន​គ្នា​ច្រើន​នាក់​ធ្វើ​សកម្មភាព​ឆ.ក់​កាបូប​បាន​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​ចោរ​១​ក្រុម​មាន​គ្នា​ច្រើន​នាក់​ធ្វើ​សកម្មភាព​ឆ.ក់​កាបូប​បាន​សម្រេច ​ក្នុង​ខណៈ​ដែល​​គាត់​ជិះ​ម៉ូតូ​១​គ្រឿង​ម្នាក់ឯង​ចេញពី​ទិញ​ម្ហូប​នៅ​ផ្សារ​ទួល​ពង្រ ពេល​នោះ​គាត់​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​បណ្ដើរ​ និង​ស្រែ​កថា​«​ចោរ​ៗ»​បណ្ដើរ ​។ លុះ​ទៅ​ដល់​ត្រង់​ចំណុច​ភ្លើងស្តុប​ដោយសារ​តែ​គាត់​ជិះ​លឿន​ផង​វាក់​នឹង​រថយន្ត​នៅ​ខាង​មុខ​ទៀត ហើយ​ជាន់​ហ្វ្រាំង​បន្ថយល្បឿន​ប្រថុចញ៉ុច​ផង ក៏​បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​លើ​ថ្នល់​ទាំង​កម្រោល​រង​របួស​សន្លប់​ស្ដូកស្ដឹង ហើយ​ក្រុម​ចោរ​បាន​យក​កាបូប​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​តែ​ម្ដង​។

ហេតុការណ៍​ខាងលើ​នេះ​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ភ្លើងស្តុប​ផ្លូវ​៣០​ម៉ែត្រ កែង​ផ្លូវ​៥០​ម៉ែត្រ​ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​រូប​នោះ​នៅ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គាត់​រង​របួស​ធ្ងន់ធ្ងរ​ណាស់​ដោយ​ដួល​ផ្កាប់មុខ​ បណ្ដាល​ឲ្យ​បែក​មុខ​និង​សន្លប់​ឈឹង ហើយ​សំណាង​ដែរ​ដែល​នៅ​ខណៈនោះ​ពុំ​មាន​រថយន្ត​ធុន​ធំ​ឆ្លងកាត់​ដែល​អាច​កិ.ន ​បណ្ដាល​ឲ្យ​គាត់​ស្លា.ប់​បាន​។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​នៅ​មុន​ពេល​កើតហេតុ​ ​ស្ត្រីរងគ្រោះ​​រូបនោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុនសេ​១២៥​ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1GW-5022 ចេញពី​ទិញ​ម្ហូប​នៅ​ផ្សារ​ទួល​ពង្រ​ដោយ​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ ពេល​នោះ​ស្រាប់តែ​មាន​ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥​ ចំនួន​៤​គ្រឿង ក្នុង​នោះ​មាន​ពណ៌​ខ្មៅ​៣​គ្រឿង និង​ពណ៌​ក្រហម​១​គ្រឿង ដេញ​តាម​ធ្វើ​សកម្មភាព​ឆ.ក់​យក​កាបូប​ដែល​គាត់​ស្ពាយ​ជាប់​ខ្លួន​បាន​សម្រេច រួច​ក្រុម​ចោរ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​។​ ខណៈនោះ​ពុំ​បាន​បណ្ដាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ដួល​នោះ​ទេ ហើយ​គាត់​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​បណ្ដើរ​ និង​ស្រែ​កថា​«​ចោរ​ៗ»​បណ្ដើរ លុះ​ទៅ​ដល់​ត្រង់​ចំណុច​ភ្លើងស្តុប​ដោយសារ​តែ​គាត់​ជិះ​លឿន​ក៏​វាក់​នឹង​រថយន្ត​នៅ​ខាង​មុខ ហើយ​ជាន់​ហ្វ្រាំង​បន្ថយល្បឿន​ប្រថុចញ៉ុច​ពេក ក៏​បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​លើ​ថ្នល់​ទាំង​កម្រោល​រង​របួស​សន្លប់​ស្ដូកស្ដឹង ហើយ​ក្រុម​ចោរ​បាន​យក​កាបូប​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​តែ​ម្ដង​។

ក្រោយ​កើតហេតុ រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង បាន​មកដឹក​ស្ត្រី​រង​គ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​សង្គ្រោះ​បន្ទាន់ ។ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​បាន​យក​ម៉ូតូ​របស់​​ស្ត្រីរងគ្រោះ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍ ព្រមទាំង​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​វែកមុខ​ក្រុម​ចោរឆក់​ខាងលើ​ឈាន​ទៅ​ការ​ចាប់ខ្លួន​នៅ​ពេល​ក្រោយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ