រថយន្ត៣គ្រឿងបុ.កគ្នាលើផ្លូវជាតិលេខ៦
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ រថយន្ត៣គ្រឿងបុកគ្នា បណ្តាលរងការខូចខាតនិងរបួសស្រាលអ្នកដំណើរ
ខេត្តបន្ទាយមានជ័យ ៖ រថយន្ត៣គ្រឿងបុកគ្នា បណ្តាលរងការខូចខាតនិងរបួសស្រាលអ្នកដំណើរ
ខេត្តបន្ទាយមានជ័យ ៖ រថយន្ត៣គ្រឿងបុកគ្នា បណ្តាលរងការខូចខាតនិងរបួសស្រាលអ្នកដំណើរខណៈដែលហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
អ្នកឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកតូយូតារ៉ាយ អត់មានផ្លាក់លេខ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនបានបុ.កយ៉ាងពេញទំហឹងជាមួយរថយន្តពាក់ផ្លាកលេខ ភ្នំពេញ 2X-3564 ជាប្រភេទរថយន្តទួរីសដឹកអ្នកដំណើរ បានបើកបរបញ្ចាសទិសគ្នាពីលិចមកកើត បណ្តាលឱ្យរុលទៅបុ.ករថយន្តហាឡិនឌ័រ ពាក់ផ្លាក់លេខ ភ្នំពេញ 2V-8875 បណ្តាលឱ្យខូចខាតរថយន្ត៣គ្រឿង និងមានអ្នករបួសស្រាល។
ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង គេឃើញមានមន្ត្រីនគរបាលប៉ុស្តិ៍ឃុំឈ្នួរមានជ័យ និងជំនាញមន្ត្រីនគរបាលចរាចរណ៍ស្រុកព្រៈនេត្រព្រៈ បានមកដល់សម្រួលចរាចរណ៍ និងធ្វើការវាស់វែង បានប្រាប់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តតូយូតារ៉ាយ បានបើកបរលឿនអាចជែង ឬរ៉េចង្កូតទៅបុ.ករថយន្តតួរីស ហើយរុលទៅបុ.ករថយន្តហាឡិនឌ័រ បណ្តាលឱ្យខូចខាតរថយន្តតូយូតារ៉ាយខ្ទេចមុខ និងរថយន្តតួរីខ្ទេចមួយចំហៀងខាងឆ្វេងនិងបែកកង់២គ្រាប់ខាងឆ្វេង និងរថយន្តហាយឡិនឌ័រខ្ទេចមួយចំហៀងខាងឆ្វេង និងមានអ្នករបួសស្រាល។
មន្ត្រីនគរបាលជំនាញបានប្រាប់ថា ក្រោយមន្ត្រីជំនាញធ្វើការពិនិត្យវាស់វែង ហើយបានយករថយន្តទាំង៣គ្រឿងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលឈ្នួរមានជ័យ ដើម្បីដោះស្រាយគ្នាតាមច្បាប់៕
ចែករំលែកព័តមាននេះ