ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​អ៊ីស្រា​អែ​ល​អនុម័ត​កិច្ចព្រមព្រៀង​ដោះ​​លែង​ចំណាប់ខ្មាំង

1 ឆ្នាំ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ ការ​ចរចា​កំពុង​តែ​ទទួល​បាន​ផ្លែផ្កា​ហើយ រវាង​អ៊ី​ស្រា​អែ​ល​និង​ក្រុម​

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ ការ​ចរចា​កំពុង​តែ​ទទួល​បាន​ផ្លែផ្កា​ហើយ រវាង​អ៊ី​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​រដ្ឋាភិបាល​អ៊ីស្រា​អែ​ល​និយាយ​ថា បាន​អនុម័ត​មាគ៌ាធំ​ៗ​ដំណាក់កាល​ទី​មួយ​នៃ​កិច្ចព្រមព្រៀង ដែល​ចែង​ថា មនុស្ស​ដែល​ចាប់ពង្រត់​យ៉ាងតិច​៥០​នាក់ ក្នុង​នោះ​មាន​កុមារ​និង​នារី នឹង​ត្រូវ​ដោះ​លែង អំឡុង​ពេល​៤​ថ្ងៃ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​១៥០​នាក់ ដោយ​ក្នុងអំឡុងពេល​នោះ​នឹង​មិន​មានការ​ប្រ​យុទ្ធ​គ្នា​។

កាលពី​យប់​ថ្ងៃ​ទី​២១​វិច្ឆិកា​នាយក​រដ្ឋមន្ត្រី​អី​ុ​ស្រា​អែ​ល លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​អះអាង​នៅ​មុខ​រដ្ឋាភិបាល​លោក​ថា ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រ​ព្រៀង​មួយ ជាមួយ​ក្រុម​ហា​ម៉ាស់​ស្ដី​ពី​ចំណាប់ខ្មាំង​ដែល​ឃុំ​ទុក​នៅ​ជ្រោយ​ហ្គា​ហ្សា ចាប់តាំងពី​ថ្ងៃ​ទី​៧​តុលា​មក នឹង​ជា​សេចក្ដីសម្រេច​ល្អ្ង​មួយ​ដែល​ត្រូវធ្វើ​។

ក្នុង​កិច្ចប្រជុំ​ដែល​ត្រូវ​ឈាន​ដល់​ការ សម្រេចចិត្ត​មួយ លោក​នេ​តាន់​យ៉ា​ហ៊ូ​ថ្លែង​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន បាន​រួមចំណែក​កែ​លម្អ​ក្រប​ខណ្ឌ​ដែល​លោក​អ្នក​បាន​ស្នើ ដើម្បី​ដោះស្រាយ​បញ្ហា​ចំណាប់ខ្មាំង​កំ​ុ​ឲ្យ​បង់​តម្លៃ​ច្រើន​។ ក្បាល​ម៉ា​សី​ុ​ន​សន្តិសុខ​ទាំងមូល​គាំទ្រ​ទាំងស្រុង​ការ​សម្រេច​នេះ​។
បណ្ដា​គ្រួសារ​ចំណាប់ខ្មាំង​ទាមទារ​ថា ចំណាប់ខ្មាំង​ទាំងអស់​ត្រូវ​តែ​ដោះ​លែង តែ​គណ បក្ស​ស្ដាំ​និយម​ជ្រុល​SIONISME RELIGIEUX ជា​សមាជិក​ក្នុង​រដ្ឋាភិបាលចម្រុះ បាន​សម្ដែង​ការ​ប្រឆាំង ចំពោះ​កិច្ចព្រមព្រៀង​នោះ​ដោយ​យល់​ថា ជា​កិច្ចព្រមព្រៀង​អាក្រក់ សម្រាប់​សន្តិសុខ​អី​ុ​ស្រា​អែ​ល ចំណាប់ខ្មាំង​និង​កង​ទាហាន​យើង​។

កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​ហា​ម៉ាស់ ផ្ដោត​លើ​ការ​ដោះ​ដូរ​គ្នា​ជា​ដំណាក់​ៗ គឺ​ចំណាប់ខ្មាំង​យ៉ាងតិច​១០​នាក់​ដោះ​ដូរ​គ្នា​ជាមួយ​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​៣០​នាក់​ក្នុង​មួយ​ថ្ងៃ​។ កិច្ចព្រមព្រៀង​ក៏​មានការ​បញ្ចូល​ស្បៀង ជំនួយ​វេជ្ជសាស្ត្រ​និង​ប្រេងឥន្ធនៈ ហើយ​ជា​ពិសេស​បទ​ឈប់​បាញ់​គ្នា​មនុស្សធម៌​រយៈពេល​៥​ថ្ងៃ ដែល​នឹង​អាច​បន្ត​ទៀត​នៅ​ជ្រោយ​ហ្គា​ហ្សា​។ នេះ​បើ​តាម​ការ​ប្រាប់​AFP របស់​ប្រភព​២​ជិតដិត​នឹង​សំណុំរឿង​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ