ដំណាំកាហ្វេនៅកម្ពុជា ត្រូវបានគេអះអាងថា អាចដាំបានផល និងមានរសជាតិ ក៏ដូចជា ក្លិនប្រសើរមិនចាញ់គុណភាពកាហ្វេប្រទេសជិតខាងទេ ប៉ុន្តែកសិករខ្វះទំនុកចិត្ត ។
តាមស្ថិតិដែលគេបង្ហើបនៅក្នុងវេទិកាមួយ ដែលរៀបចំនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ដំណាំកាហ្វេអាចដាំបាននូវភូមិភាគឥសាន្ត ដូចជា មណ្ឌលគីរី ហើយសូម្បីតែនៅត្បូងឃ្មុំក៏អាចដាំបានដែរ ប៉ុន្តែកសិករហាក់ខ្វះជំនឿចិត្ត ។
មកដល់ពេលនេះ អ្នកដែលនៅប្រកបរបរដាំដំណាំនេះ នៅខាងមណ្ឌលគីរី នៅមានសេសសល់ ប៉ុន្តែមិនច្រើន ហើយកាហ្វេដែលគេដាំ គឺភាគច្រើន គឺជាកាហ្វេរ៉ូប៊ូស្តា ដែលអាចផ្តល់ផល កាហ្វេប្រមាណជាត្រឹម ៣០០ទៅ៤០០តោន ប៉ុណ្ណោះនៅក្នុងមួយឆ្នាំ ។
នៅពេលនេះ តម្រូវកាហ្វេនៅកម្ពុជាមានកំណើនខ្លាំង ហើយប្រជាប្រិយភាពនៃកាហ្វេក៏កាន់តែរីក ។ ប៉ុន្តែទោះបីជាយ៉ាងណា កម្ពុជានៅបន្តនាំចូលកាហ្វេរហូតដល់ជាង៩០ ភាគរយពីវៀតណាម និងឡាវ ហើយនៅមុនពេលផ្ទុះបញ្ហាព្រំដែន គឺក៏មាននាំចូលពីថៃផងដែរ ៕
ចែករំលែកព័តមាននេះ