រដ្ឋបាលខេត្តប៉ៃលិន បញ្ជាក់ថា មិនទាន់ទទួលបានព័ត៌មានជាក់លាក់អំពីយុទ្ធជន ១៨ រូបនៅឡើយទេ
ខេត្តប៉ៃលិន ៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រកាសនារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖…
ខេត្តប៉ៃលិន ៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រកាសនារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖…
ខេត្តប៉ៃលិន ៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រកាសនារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ នាងខ្ញុំ សូមគោរពជម្រាបជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប មកដល់ម៉ោងនេះ ក្នុងនាមអាជ្ញាធរមិនទាន់ទទួលបាន ព័ត៍មានអំពីយុទ្ធជន ១៨រូបនោះទេ សូមមេត្តាកុំមកជួបជុំបង្កជាបញ្ហាចលាចលនៅទីតាំងព្រំដែនជាដាច់ខាត សូមមេត្តារក្សាភាពស្ងៀមស្ងាត់ ក្នុងនាមរដ្ឋបាលខេត្ត និងផ្តល់ព័ត៍មានពិតជូនបងប្អូនដើម្បីជ្រាប និងដើម្បីចូលរួមទទួលស្វាគមន៍បងប្អូនយុទ្ធជនយើង ទាំងអស់គ្នានៅពេលវេលាច្បាស់លាស់ ដោយការគោរពអំពីនាងខ្ញុំ ៕


ចែករំលែកព័តមាននេះ