ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ខណៈ​ដែល​ការ​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា កសិករ​កំពុង​តែ​ប្រមូល​ផល មាន​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា អង្ករ​នៅ​លើ​ទីផ្សារ​ហាក់​មានការ​កើនឡើង ដោយ​ក្នុង​មួយ​គីឡូក្រាម​ប្រមាណ​៥០០​រៀល

ខណៈ​ដែល​ការ​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា កសិករ​កំពុង​តែ​ប្រមូល​ផល មាន​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា អង្ករ​នៅ​លើ​ទីផ្សារ​ហាក់​មានការ​កើនឡើង ដោយ​ក្នុង​មួយ​គីឡូក្រាម​ប្រមាណ​៥០០​រៀល ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​អាជីវករ​។

កំពុង​តែ​អង្គុយ​នៅ​តូប​លក់​អង្ករ ក្នុង​ផ្សារ​កណ្តាល រាជធានី​ភ្នំពេញ អ្នកស្រី ស វ​ណ្ណា បាន​ប្រាប់​កម្មវិធី​លុយ​ឱ្យ​ដឹង​ថា «​អង្ករ​សឹងតែ​គ្រប់​ប្រភេទ​ទាំងអស់​ឡើងថ្លៃ ក្នុង​មួយ​គីឡូក្រាម​៥០០​រៀល ចាប់តាំងពី​ខែកញ្ញា​មក​»​។ អ្នកស្រី​បន្ត​ថា «​ការ​ឡើងថ្លៃ​អង្ករ​នេះ គឺ​មក​ពី​ការ​ប្រមូល​ទិញ​ស្រូវ​របស់​ប្រទេស​ជិតខាង​កម្ពុ​ជាមួយ​ចំនួន​»​។

អ្នកស្រី ស វ​ណ្ណា បាន​បន្ត​ថា «​ឈ្មួញ​បរទេស​គេ​មក​ប្រមូល​ទិញ​ពី​ប្រទេស​យើង​ទៅ​តែ​ម្តង​។ ក្នុង​មួយ​គីឡូក្រាម​ឡើង​៥០០​រៀល កាលពី​លើក​មុន​វា​ឡើង​តែ​១០០​រៀល​សន្សឹម​ៗ ប៉ុន្តែ​ពេល​ខែ​៩​ហ្នឹង វា​ឡើង​គ្រឹប​តែ​ម្តង គឺ​វា​ឡើង​ដល់​៥០០​រៀល​ឯណោះ​។ អ្នក​ណា​ក៏​មិនដឹង​ថា អង្ករ​វា​ឡើងថ្លៃ​ដល់​ថ្នាក់​ហ្នឹង​ដែរ​»​។

អ្នកស្រី ស វ​ណ្ណា បន្ត​ថា «​នៅ​ពេល​អង្ករ​ឡើងថ្លៃ​បែប​នេះ អ្នកស្រី​ក៏​ពិបាក​ក្នុង​ការ​លក់ដូរ​ផង​ដែរ​»​។ អ្នកស្រី​បន្ត​ថា «​នៅ​ពេល​ទីផ្សារ​អង្ករ​ឡើងថ្លៃ​អ៊ីចឹង​ហើយ យើង​ប្រាប់​ម៉ូយ​តាម​ហ្នឹង​ទៅ ម៉ូយ​ខ្លះទៅ​ក៏​យល់ចិត្ត​យើង​ក៏​យក​ទៅ​»​។

អ្នកស្រី ស វ​ណ្ណា បន្ថែម​ថា «​មីង​លក់​អង្ករ​នេះ​រយៈពេល​២០​ទៅ​៣០​ឆ្នាំ​ហើយ ដល់​ពេល​អង្ករ​ហ្នឹង​ថោក​យើង​អាច​ទិញ​ស្តុក​ខ្លះទៅ លុះ​ពេល​ឡើងថ្លៃ​យើង​ក៏​មិន​ហ៊ាន​ឡើងថ្លៃ​ម៉ូយ​ខ្លាំង​ដែរ​។ ហើយ​មីង​លក់​មួយ​ថ្ងៃ បាន​ចន្លោះ​ចាប់ពី​២០០​ទៅ​៣០០​គីឡូក្រាម ទុក​គ្រាន់តែ​ចិញ្ចឹម​គ្រួសារ​»​។

អ្នកលក់​អង្ករ​រូប​នេះ​បន្ត​ថា «​ភាគច្រើន​អង្ករ​នៅ​តាម​ទីផ្សារ ជា​ពិសេស​ក្នុង​រាជធានី​ភ្នំពេញ មានការ​ឡើងថ្លៃ​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​»​។ ប៉ុន្តែ​អ្នកស្រី​ថា «​បើ​តម្លៃ​ស្រូវ​របស់​កសិករ​វិញ ក៏​ឡើងថ្លៃ​ដូច​គ្នា​ដែរ​»​។

អ្នកស្រី ស វ​ណ្ណា បន្ត​ទៀត​ថា «​បច្ចុប្បន្ន អង្ករ​ផ្កាម្លិះ​មួយ​គីឡូក្រាម តម្លៃ​៤០០០​រៀល ផ្កា​ខ្ញី​តម្លៃ​៣០០០​រៀល ហើយ​បើជា​អង្ករ​នាងមិញ​វិញ​គឺ​មិន​មាន​ទេ ព្រោះ​អង្ករ​ថោក​ៗ​មិនសូវ​មាន​ទេ មាន​តែ​អង្ករ​ថ្លៃ ពេល​នេះ​គឺ​ចេញ​មក​តែ​អង្ករ​ថ្លៃ​ៗ​តែ​ម្តង​។ ខ្ញុំ​ទទួល​ពី​គេ​មក​លក់ គឺ​ផ្សារ​អូរ​ឬ​ស្សី ប៉ុន្តែ​ថៅកែ​ខ្ញុំគេ​យក​គ្រប់​ខេត្ត​មាន ៖ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និង​គ្រប់​ខេត្ត​អង្ករ​ណា​ល្អ គឺ​គេ​កុម្ម​ង់​ទៅ​។ យើង​អ្នក​ទទួល​លក់​បន្ត​ធម្មតា​ៗ»​។

គួរ​បញ្ជាក់​ថា ក្នុង​ពិធី​ប្រកាស​ឱ្យ​អនុវត្តន៍​ជា​ផ្លូវការ​នៅ​កម្មវិធី «​គោលនយោបាយ​អាទិភាព​ទី​៥ និង​ទី​៦ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​» នា​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ បាន​ប្រាប់​ឲ្យ​ដឹង​ថា «​គិត​មក​ដល់​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២៣​នេះ ការ​ដាំ​ដុះ​ស្រូវ​សម្រេច​បាន​ជាង ៣,៦​លាន​ហិច​តា និង​ទទួល​បាន​ទិន្នផល ៦,២​លាន​តោន ហើយ​ក៏​រំពឹង​ថា កម្ពុជា​នឹង​បន្ត​ទទួល​បាន​ទិន្នផល ៦,៣​លាន​តោន​បន្ថែម​ទៀត​»​។

លោក​បាន​បន្ត​ថា «​នៅ​ក្នុង​រយៈពេល​ដូច​គ្នា​នេះ​ដែរ ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​នៅ​តែ​បន្ត​រក្សា​បាន​តួរ​លេខ​ខ្ពស់ គឺ​ជាង ៦,២​លាន​តោន គិត​ជា​ទឹកប្រាក់​ជាង ៣,៥​លាន​ដុល្លារ ទៅ​កាន់​ទិស​ដៅ​ចំនួន​៧៤​ប្រទេស ។

អត្ថបទ​ដោយ ៖ ស​. នី​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ