ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​២០​ប្រទេស​ហើយ ដែល​បាន​កក់​កៅអី​ព្រឹត្តិ​កាណ៍ Euro 2024 នៅ​អា​ល្លឺ​ម៉​ង់

8 ខែ មុន

អន្តរជាតិ ៖ គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ប្រទេស​ចំនួន២០ ក្នុង​ចំណោម​ប្រទេស​សរុប​ចំនួន

អន្តរជាតិ ៖ គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ប្រទេស​ចំនួន២០ ក្នុង​ចំណោម​ប្រទេស​សរុប​ចំនួន ២៤ បាន​កក់​កៅអី​ទៅ​កាន់ការ​ប្រកួត​ព្រឹត្តិការណ៍ Euro 2024 បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម ដែល​មាន ១០ ពូ​ល ដែល​បាន​ចាប់ផ្តើម​តាំងពី​ចុងខែ​មីនា​កន្លង​មក បើ​ទោះបីជា​ការ​ប្រកួត​មិន​ទាន់​បញ្ចប់​យ៉ាងណា​ក៏​ដោយ​។

-​អា​ល្លឺ​ម៉​ង់ (​ម្ចាស់ផ្ទះ​)
-​បែ​ល​ហ្សិ​ក (​កំពូល​តារាង​ពូ​ល F)
-​បារាំង (​កំពូល​តារាង​ពូ​ល B)
-​ព័រ​ទុ​យ​ហ្គា​ល់ (​កំពូល​តារាង​ពូ​ល J)
-​អេ​ស្ប៉ា​ញ (​កំពូល​តារាង​ពូ​ល A)

-​តួ​ក​គី (​កំពូល​តារាង​ពូ​ល D)
-​អង់គ្លេស (​កំពូល​តារាង​ពូ​ល C)
-​ហុង​គ្រី (​កំពូល​តារាង​ពូ​ល G)
-​អាល់​បា​នី (​កំពូល​តារាង​ពូ​ល E)
-​ដា​ណឺ​ម៉ាក (​កំពូល​តារាង​ពូ​ល H)

-​រូ​ម៉ា​នី (​កំពូល​តារាង​ពូ​ល I)
-​ស្កុ​តឡែ​ន (​លេខ ២ ពូ​ល A)
-​អូ​ទ្រី​ស (​លេខ ២ ពូ​ល F)
-​ស្លូ​វ៉ា​គី (​លេខ ២ ពូ​ល J)
-​ហូ​ឡង់ (​លេខ ២ ពូ​ល B)

-​ស្វី​ស (​លេខ ២ ពូ​ល I)
-​ស៊ែ​ប (​លេខ ២ ពូ​ល G)
-​ឆែក (​លេខ ២ ពូ​ល E)
-​អ៊ី​តា​លី (​លេខ ២ ពូ​ល C)
-​ស្លូ​វេ​នី (​លេខ ២ ពូ​ល H)

គួរ​បញ្ជាក់​ជូន​ថា ព្រឹត្តិការណ៍ Euro 2024 ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា រហ​ត​ដល់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៤ ដោយ​មាន​កីឡដ្ឋាន​ចំនួន ១០ នៅ ១០​ទីក្រុង​ផ្សេង​គ្នា រង់ចាំ​ទទួល​រៀបចំ​ការ​ប្រកួត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ