ជុំវិញការចាប់នាវាកាហ្គោដឹករថយន្តដែលក្រុមហ៊ូធីយេម៉ែនថាជានាវាអ៊ីស្រាអែល
អ៊ីស្រាអែលនិងហាម៉ាស់ ៖ ពួកឧទ្ទាមហ៊ូធីយេម៉ែន បានចាប់តាំងពីថ្ងៃទី១៩ វិច្ឆិកា មក ក្នុងសមុទ្រ
អ៊ីស្រាអែលនិងហាម៉ាស់ ៖ ពួកឧទ្ទាមហ៊ូធីយេម៉ែន បានចាប់តាំងពីថ្ងៃទី១៩ វិច្ឆិកា មក ក្នុងសមុទ្រ
អ៊ីស្រាអែលនិងហាម៉ាស់ ៖ ពួកឧទ្ទាមហ៊ូធីយេម៉ែន បានចាប់តាំងពីថ្ងៃទី១៩ វិច្ឆិកា មក ក្នុងសមុទ្រក្រហមនាវាកាហ្គោពាណិជ្ជកម្ម១គ្រឿងដែលម្ចាស់ជាពាណិជ្ជករអ៊ីស្រាអែលម្នាក់ ជាការសងសឹកចំពោះសង្គ្រាមដែលអ៊ីស្រាអែលបានធ្វើប្រឆាំងក្រុមហាម៉ាស់ប៉ាឡេស្ទីនជាសម្ព័ន្ធមិត្តពួកគេនៅហ្គាហ្សា។ ប៉ុន្តែខុន្ទកាល័យនាយករដ្ឋមន្ត្រីអីុស្រាអែល លោកបេនចាមីននេតាន់យ៉ាហ៊ូគូសបញ្ជាក់ថា នាវានោះជារបស់ក្រុមហ៊ុនអង់គ្លេសមួយ ហើយធ្វើអាជីវកម្មដោយក្រុមហ៊ុនជប៉ុនមួយ។ ទាំងអ៊ីស្រាអែលទាំងជប៉ុននិងសហរដ្ឋអាមេរិកបានថ្កោលទោសការចាប់នាវានោះ។ គួររំលឹកថា ក្រុមហ៊ូធីយេម៉ែនថាចាប់នាវាពាណិជ្ជកម្មអ៊ីស្រាអែល១គ្រឿង តែកងទ័ពអ៊ីស្រាអែលបដិសេធ
ជប៉ុនប្រកាសនាថ្ងៃទី២០វិច្ឆិកាថា ខ្លួននឹងទាក់ទងរឿងនោះជាមួយពួកឧទ្ទាមហ៊ូធីយេម៉ែន។ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកយូកូកាមីកាវ៉ាថ្លែងនាថ្ងៃទី២០វិច្ឆិកាថា យើងស្នើជាពិសេសដល់អារ៉ាប៊ីសាអូឌីត អូម៉ង់ អ៊ីរ៉ង់និងបណ្ដាប្រទេសទាក់ទិនដទៃៗទៀត ឲ្យជួយដោះស្រាយជាមួយពួកហ៊ុូធីដើម្បីឲ្យទទួលបានការដោះលែងនាវានេះនិងបណ្ដាសមាជិកក្រុមនាវិក។ ពួកហ៊ូធីបានចេញផ្សាយបណ្ដារូបភាពនៃប្រតិបត្តិការចាប់នាវានោះ។
ក្រុមហ៊ុនជប៉ុនឈ្មោះNIPPON YUSEN ដែលគេស្គាល់ដែរក្រោមឈ្មោះថាNYK LINE អះអាងកាលពីថ្ងៃទី២០វិច្ឆិកាប្រាប់AFPថា ខ្លួនជាអ្នកធ្វើអាជីវកម្មនាវាឈ្មោះGALAXY LEADER ដោតទង់ជាតិបាហាម៉ាស់នោះ។ ក្រុមហ៊ុននេះបន្តថា GALAXY LEADER ដែលយើងជួលពីក្រុមហ៊ុនត្រូវបានពួកហ៊ូធីចាប់ នៅជិតឆ្នេរសមុទ្រក្រុងHODEIDAភាគខាងលិចយេម៉ែន។ ក្រុមហ៊ុនជប៉ុនខាងលើនេះអះអាងទៀតថា បានបង្កើតក្រុមពិសេសមួយទទួលបន្ទុកប្រមូលបណ្ដាព័ត៌មាននិងធានាសន្តិសុខរបស់ក្រុមនាវិកនៃនាវានេះ។ ចំណែករដ្ឋាភិបាលជប៉ុនវិញបានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការចាប់នាវានោះតែដោយបញ្ជាក់ថា ពុំមានជនជាតិជប៉ុនណាម្នាក់ ស្ថិតក្នុងនាវានោះឡើយ។
ពួកហ៊ូធីអះអាងថា ពួកគេឃុំគ្រងក្រុមនាវិកនៃនាវានោះស្របតាមដំបូន្មាននិងគុណតម្លៃនៃសាសនាអ៊ិស្លាមរបស់យើង៕
ចែករំលែកព័តមាននេះ