ក្រុមហ៊ូធីយេម៉ែនថាចាប់នាវាពាណិជ្ជកម្មអ៊ីស្រាអែល១គ្រឿង តែកងទ័ពអ៊ីស្រាអែលបដិសេធ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ តាមមេដឹកនាំឧទ្ទាមហ៊ូធីយេម៉ែនម្នាក់ថា ពួកឧទ្ទាមនោះដណ្ដើម
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ តាមមេដឹកនាំឧទ្ទាមហ៊ូធីយេម៉ែនម្នាក់ថា ពួកឧទ្ទាមនោះដណ្ដើម
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ តាមមេដឹកនាំឧទ្ទាមហ៊ូធីយេម៉ែនម្នាក់ថា ពួកឧទ្ទាមនោះដណ្ដើមយកបាននាវាពាណិជ្ជកម្មអ៊ីស្រាអែល១គ្រឿងក្នុងសមុទ្រក្រហម ហើយនាំទៅកាន់ឆ្នេរសមុទ្រយេម៉ែន។
ចំពោះរឿងនេះកងទ័ពអីុស្រាអែលបានបដិសេធថា នោះមិនមែនជានាវារបស់អីុស្រាអែលទេ។ មេដឹកនាំហ៊ូធីរូបនេះដែលមិនបញ្ចេញឈ្មោះ អះអាងកាលពីថ្ងៃទី១៩វិច្ឆិកា ប្រាប់AFPថា យើងដណ្ដើមត្រួតត្រានាវាកាហ្គោអីុស្រាអែលមួយ ហើយសេចក្ដីប្រកាសមួយពីរឿងនោះ នឹងចេញផ្សាយជាផ្លូវការណ៍នាពេលខាងមុខ។ ចំណែកប្រភពមួយពីកំពង់ផែHODEIDAត្រួតត្រាដោយពួកឧទ្ទាមគូសបញ្ជាក់ថា ពួកហ៊ូធីចាប់នាវាពាណិជ្ជកម្មមួយ ហើយនាំមកកាន់កំពង់ផែអាល់សាលីហ្វនៅHODEIDA។
ចំណែកកងទ័ពអីុស្រាអែលវិញបានបដិសេធថា នោះមិនមែនជានាវារបស់អីុស្រាអែលទេ។ នាវានេះចាកចេញពីតួកគីទៅកាន់ឥណ្ឌា។ លើនាវាមានបណ្ដាជនសីុវិលសញ្ជាតិផ្សេងៗគ្នា តែពុំមានជនជាតិអីុស្រាអែលម្នាក់ណាឡើយ។
ពួកឧទ្ទាមហ៊ូធីកាលពីថ្ងៃទី១៤វិច្ឆិកាកន្លងទៅបានគំរាមប្រកាន់យកគោលដៅ ចាប់នាវាអីុស្រាអែលនានាក្នុងសមុទក្រហម បន្ទាប់ពីប្រកាសពីការវាយប្រហារជាច្រើនប្រឆាំងអីុស្រាអែល ដែលកំពុងធ្វើសង្គ្រាម ជាមួយពួកហាម៉ាស់ប៉ាឡេស្ទីន៕
ចែករំលែកព័តមាននេះ