អាវ Messi ពាក់អំឡុង World Cup កាតា នឹងដាក់ដេញថ្លៃ រំពឹងបំបែកកំណត់ត្រាអាវ Maradona
សហរដ្ឋអាមេរិក ៖ អាវជម្រើសជាតិអាហ្សង់ទីចំនួន ៦ ដែលពាក់ដោយកំពូលខ្សែប្រយុទ្ធ Lionel Messi
សហរដ្ឋអាមេរិក ៖ អាវជម្រើសជាតិអាហ្សង់ទីចំនួន ៦ ដែលពាក់ដោយកំពូលខ្សែប្រយុទ្ធ Lionel Messi
សហរដ្ឋអាមេរិក ៖ អាវជម្រើសជាតិអាហ្សង់ទីចំនួន ៦ ដែលពាក់ដោយកំពូលខ្សែប្រយុទ្ធ Lionel Messi អំឡុងពេកយុទ្ធនាការប្រកួតពានរង្វាន់ FIFA World Cup 2022 នឹងត្រូវដាក់ដេញថ្លៃ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា កន្លងទៅ។
ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ៣៦ឆ្នាំ បានដើរតួយ៉ាងសំខាន់រួមចំណែកជួយជម្រើសជាតិរបស់ខ្លួនឈ្នះជើងឯក FIFA World Cup 2022 នៅប្រទេសកាតា កាលពីខែធ្នូ ឆ្នាំមុន បន្ទាប់ពីបានផ្តួលក្រុមមាន់គកបារាំងនៅវគ្គផ្តាច់ព្រ័ត្រ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី។
អាវខ្សែប្រយុទ្ធមាឌល្អិតរូបនេះ ដែលពាក់លេងនៅវគ្គផ្តាច់ព្រ័ត្រត្រូវបានគេរំពឹងថា នឹងប្រមូលបាន១០លានដុល្លារអាមេរិកក្នុងការដេញថ្លៃរៀបចំដោយ Sotheby’s នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីបំបែកកំណត់ត្រាអាវជម្រើសជាតិអាហ្សង់ទីន «Hand of God» ឬ «ដៃរបស់ព្រះ» របស់លោក Diego Maradona ពាក់អំឡុងការប្រកួតអាហ្សង់ទីនយកឈ្នះអង់គ្លេសលទ្ធផល ២-១ វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ World Cup ឆ្នាំ ១៩៨៦ នៅម៉ិកស៊ិក ដែលគ្រានោះលោកបានប្រើដៃទះបាល់បញ្ចូលទី ហើយអាវនេះ ត្រូវបានលក់នៅក្នុងតម្លៃ ៨.៩លានដុល្លារក្នុងឆ្នាំ ២០២២។
លោក Brahm Wachter ប្រធានផ្នែកប្រមូលទិញរបស់ Sotheby’s ថ្លែងថា «ការលក់អាវទាំង៦របស់ Lionel Messi គឺជាឱកាសដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រនៃការដេញថ្លៃ។ ការប្រកួត FIFA World Cup 2022 គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រកីឡា ដោយភ្ជាប់ទំនាក់ទំនងទៅនឹងដំណើរដ៏អង់អាចរបស់កំពូលខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ និងបានកំណត់យ៉ាងរឹងមាំនូវឋានៈរបស់គែជាកីឡាករដ៏អស្ចារ្យបំផុតគ្រប់ពេលវេលា ហើយជាកិត្តិយសសម្រាប់ Sotheby’s ក្នុងការបង្ហាញ និងការប្រមូលវត្ថុដ៏មានតម្លៃទាំងនេះជាសាធារណៈ ដែលបង្ហាញពីភាពអស្ចារ្យរបស់កីឡាករដែលបានកំណត់ឡើងវិញនូវព្រំដែននៃឧត្តមភាពបាល់ទាត់»។
គួរបញ្ជាក់ថា បន្ទាប់រួមចំណែកជួយអាហ្សង់ទីនឈ្នះជើងឯកពានរង្វាន់ FIFA World Cup 2022 ដែលជាការឈ្នះពានរង្វាន់កំពូលបាល់ទាត់ជាលើកទី១ នៅក្នុងអាជីពរបស់ខ្លួន Lionel Messi ក៏បានផ្តួលខ្សែប្រយទ្ធន័រវែស Erling Haaland និងខ្សែប្រយុទ្ធបារាំង Kylian Mbappe ដើម្បីឈ្នះពានរង្វាន់ Ballon d’Or ប្រចាំឆ្នាំ ២០២៣ និងជាលើកទី៨ ដែលជាចំនួនកំណត់ត្រារបស់ពិភពលោក៕
ចែករំលែកព័តមាននេះ