ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈពេលនេះ! អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅ​មហាវិថីព្រះនរោត្តម

8 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណី​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណី​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​​តាម​បណ្តោយ​ផ្លូវមហាវិថី​ព្រះ​នរោត្តម ស្ថិត​ក្នុង​សង្កាត​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បង្កការ​ភ្ញាក់ផ្អើល​​នា​វេលាម៉ោង​៤និង​​​៣០នាទីរសៀលថ្ងៃទី​​​២០ វិច្ឆិកា ឆ្នាំ​២០២៣ ។

​ហេតុការណ៍ខាងលើនេះដែរ​ គេសង្កេតឃើញ​វត្តមាន​លោក​ជា ខេ​មា អភិបាល​ខណ្ឌដូនពេញ លោក ចាប់ ឌី​ណា អភិបាលរង និង មន្ត្រី​ពាក់ព័ន្ធ​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ​ផង​ដែរ ។

បច្ចុប្បន្ន មន្ត្រី​អគ្គិភ័យ​បាន​នឹង​កំពុងអន្តរាគមន៍​បាញ់​ទឹកពន្លត់ ខណៈមិនទាន់ដឹងពីទំហំនៃការ​ខូចខាត និងមូលហេតុនៅឡើយទេ ។

ព័ត៌មានលម្អិតនឹងផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​ (ដោយ៖រដ្ឋា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ