ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចព្រមព្រៀង​ដោះ​លែង​ចំណាប់ខ្មាំង ជិត​បាន​សម្រេចជា​ផ្លូវការ​​​ហើយ

5 ខែ មុន

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ តាម​ប្រភព​នានា​ក្នុង​ផ្ទៃ​រដ្ឋាភិបាល​អី​ុ​ស្រា​អែ​ល ដែល​និយាយ​ទៅ​

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ តាម​ប្រភព​នានា​ក្នុង​ផ្ទៃ​រដ្ឋាភិបាល​អី​ុ​ស្រា​អែ​ល ដែល​និយាយ​ទៅ​កាន់​EURONEWS​ថា កិច្ចព្រមព្រៀង​មួយ​ដើម្បី​ដោះ​លែង​ចំណាប់ខ្មាំង ដែល​ឃុំ​ទុក​ដោយ​ពួក​ហា​ម៉ាស់ កំពុង​ឈាន​ទៅ​បង្ហើយ​។

ប្រភព​ទាំងនោះ​គូសបញ្ជាក់​ថា កុមារ​ដល់​៤០​នាក់ នារី​២០​នាក់​និង​បណ្ដា​មនុស្ស​ចាស់​អាច​ដោះ​លែង ជា​ថ្នូរ​នឹង​បទ​ឈប់​បាញ់​គ្នា រយៈពេល​ពី​៣​ទៅ​៥​ថ្ងៃ​។ ជា​ថ្នូរ​វិញ​ដែរ​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​មួយ​ចំនួន​ដែល​ជាប់​ឃុំឃាំង​នៅ​អី​ុ​ស្រា​អែ​ល​ក៏​គ្រោង​ដោះ​លែង​ដែរ​។

ពេល​ដែល​ការ​ចរចា​កំពុង​ធ្វើ បណ្ដា​សាច់ញាតិ​ចំណាប់ខ្មាំង​នៅ​តែ​បន្ត​គាបសង្កត់​លើ​រដ្ឋាភិបាល​អី​ុ​ស្រា​អែ​ល ដោយ​សង្ឃឹមលើ​ការ​វិល​ត្រឡប់​វិញ​នៃ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួក​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ