ខេត្តកំពង់ស្ពឺ ៖ សាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គលឈ្មោះ កង តារាវិឆៃ ដែលត្រូវបានគេស្គាល់ថា ជាមេខ្លោងបា.ញ់បោះសេរីនៅផ្ទះលំហែលើខ្នងភ្នំគិរីរម្យ កាលពីពេលកន្លងទៅនោះហើយ។

ដីការបស់លោក សេង រិទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់យ៉ាងដូច្នេះថា «ឲ្យចាប់ខ្លួនឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ៣២ឆ្នាំ»។ ហើយការចាប់ខ្លួននេះ ធ្វើឡើងដោយចោទប្រកាន់ពីបទ «ប្រើប្រាស់អាវុ.ធគ្រឿងផ្ទុះ និងគ្រា.ប់រំសែវដោយគ្មានការអនុញ្ញាត» ដែលប្រព្រឹត្តនៅចម្ការតែ ស្ថិតនៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមជម្រាបផងដែរថា ពាក់ព័ន្ធករណីបា.ញ់បោះសេរីនេះ មនុស្សចំនួន៤នាក់ហើយ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។ ការសម្រេចឃុំខ្លួននេះ ក្រោយពីតំណាងអយ្យការបានសម្រេចចោទប្រកាន់មនុស្សទាំង៤នាក់ ពីបទ «ប្រើប្រាស់អាវុ.ធគ្រឿងផ្ទុះ និងគ្រា.ប់រំសែវដោយគ្មានការអនុញ្ញាត» តាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុ.ធគ្រឿងផ្ទុះ និងគ្រា.ប់រំសេវរួចរាល់ហើយ រួចបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ បន្តកិច្ចនីតិវិធីច្បាប់។

បើតាមរបាយការណ៍របស់សមត្ថកិច្ចដែលបណ្ដាញព័ត៌មានទទួល បានឲ្យដឹងពីអត្តសញ្ញាណក្រុមខ្មា.ន់កាំភ្លើ.ង ដូចខាងក្រោម ៖
ទី១- ឈ្មោះ ប៊ិន ភរម្យ ភេទប្រុស អាយុ៤០ឆ្នាំ កាន់អាវុ.ធខ្លី ម៉ាក PACOLT ។
ទី២- ឈ្មោះ ស៊ឹម សុវណ្ណរិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ម្ចាស់អាវុ.ធខ្លី ម៉ាក BERETTA ។
ទី៣- ឈ្មោះ ប៊ិន ភាលុច ភេទប្រុស អាយុ៣៧ឆ្នាំ កាន់អាវុ.ធខ្លី ម៉ាក CANIKSS ។
ទី៤- ឈ្មោះ ឈិត លីហៀង ភេទប្រុស អាយុ៣៣ឆ្នាំ គ្មានអាវុ.ធ។

អំឡុងពេលនៃការស្រាវជ្រាវស៊ើបអង្កេតខាងលើ ជនសង្ស័យចំនួន៤រូប រួមមាន ៖ ទី១- ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ អាយុ៣៧ឆ្នាំ, ទី២- ឈ្មោះ ប៊ិន ភារម្យ អាយុ៤០ឆ្នាំ, ទី៣- ឈ្មោះ ប៊ិន ភាលុច អាយុ៣៤ឆ្នាំ និងទី៤- ឈ្មោះ ឈិត លីហៀង អាយុ៣២ឆ្នាំ បានចូលខ្លួនមកសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណែកឯឈ្មោះ កង តារាវិឆៃ អាយុ៣២ឆ្នាំ និងបក្សពួកផ្សេងទៀតកំពុងតែរត់គេចខ្លួន។
គួររំលឹកថា ៖ សមត្ថកិច្ចសំណូមពរឱ្យឈ្មោះ កង តារាវិឆៃ ប្រគល់ខ្លួននិងអាវុ.ធ មុនពេលចាប់ខ្លួន ៕











ចែករំលែកព័តមាននេះ