ដេញដោលដូចព្យុះ! ក្រោយ Tyson Fury ជាប់ជាអត្តពលិកសិ.ចស៊ីបំផុតលើលោក
ចក្រភពអង់គ្លេស ៖ ផ្ទុះការជជែកដេញដោលពេញបណ្តាញសង្គម ក្រោយកំពូលអ្នកប្រដាល់សកល
ចក្រភពអង់គ្លេស ៖ ផ្ទុះការជជែកដេញដោលពេញបណ្តាញសង្គម ក្រោយកំពូលអ្នកប្រដាល់សកល
ចក្រភពអង់គ្លេស ៖ ផ្ទុះការជជែកដេញដោលពេញបណ្តាញសង្គម ក្រោយកំពូលអ្នកប្រដាល់សកលទម្ងន់ធ្ងន់របស់ចក្រភពអង់គ្លេស Tyson Fury បានឈ្នះការបោះឆ្នោតជាប់ជា «អត្តពលិកកំពុងប្រកបអាជីព ដែលសិចស៊ីបំផុតនៅលើពិភពលោក»។ នេះបើយោងតាមប្រភពពី Marca ចេញផ្សាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅ។
កាលពីថ្មីៗនេះ កំពូលអ្នកប្រដាល់សកល Tyson Fury ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក (Heavyweight) ដែលមិនទាន់ស្គាល់ពាក្យចាញ់នៅឡើយ បានក្លាយជាចំណុចកណ្តាលលើការបោះឆ្នោតនៃកម្មវិធី Illicit Encounters ដោយឈរនៅកំពូលតារាងបញ្ជី «អត្តពលិកកំពុងប្រកបអាជីព ដែលសិចស៊ីបំផុតនៅលើពិភពលោក» ឬ «Sexiest Athlete In The World »។
គ្រប់គ្នាទទួលស្គាល់ថា Tyson Fury គឺជាអ្នកប្រដាល់សកលទម្ងន់ធ្ងន់ខ្លាំង និងជោគជ័យនៅក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីឆ្លងកាត់៣៥ប្រកួត ឈ្នះ៣៤ និងស្មើ១លើក ព្រមទាំងបានផ្តួលគូប្រកួតបោះបង់ការប្រកួត២៤ដង និងជាម្ចាស់ខ្សែក្រវាត់ពិភពលោក Heavyweight និង Super-Heavyweight។ ប៉ុន្តែទោះយ៉ាងណា មហាជន ជាពិសេសអ្នកសេ្នហាវិស័យកីឡានៅជុំវិញពិភពលោក ហាក់សម្តែងការមិនពេញចិត្ត និងខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឃើញលទ្ធផលនេះ ដោយភាគច្រើននៃពួកគេបានបញ្ចេញមតិលើបណ្តាញទំនាក់ទំនងសង្គមថា កំពូលអ្នកប្រដាល់ទម្ងន់ធ្ងន់ចក្រភពអង់គ្លេស Anthony Joshua កំពូលកីឡាករបាល់ទាត់ជនជាតិព័រទុយហ្គាល់ Cristiano Ronaldo និងកីឡាករបាល់ឱបអាមេរិក Travis Kelce ដែលកីឡាករបាល់ឱបរូបនេះ កំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងកំពូលតារាចម្រៀងអាមេរិក Taylor Swift សក្តិសមទទួលបានចំណាត់ថ្នាក់លេខ១ជាងកីឡាករ Tyson Fury។
នៅក្នុងការបោះឆ្នោត ដែលរៀបចំឡើងដោយកម្មវិធីណាត់ជួប Illicit Encounters ដែលបានបើកការបោះឆ្នោតដល់ស្ត្រីជនជាតិអង់គ្លេសចំនួន២ពាន់នាក់ ជាមួយលទ្ធផលដូចខាងក្រោម ៖
១-អ្នកប្រដាល់សកល Tyson Fury (អង់គ្លេស)
២-អ្នកប្រដាល់ Anthony Joshua (អង់គ្លេស)
៣-កីឡាករបាល់ឱប Travis Kelce (អាមេរិក)
៤-អ្នកប្រណាំងរថយន្ត F1 Lewis Hamilton (អង់គ្លេស)
៥. កីឡាករបាល់ទាត់ Cristiano Ronaldo (ព័រទុយហ្គាល់)
៦-កីឡាករបាល់ទាត់ Erling Haaland (ន័រវែស)
៧-កីឡាករបាល់ទាត់ Jack Grealish (អង់គ្លេស)
៨-កីឡាករវាយកូនគោល Rory McIlroy (អៀរឡង់ខាងជើង)
៩-កីឡាករបាល់ទាត់ Lionel Messi (អាហ្សង់ទីន)
១០-អ្នកប្រដាល់គុនចម្រុះ Conor McGregor (អៀរឡង់)៕
ចែករំលែកព័តមាននេះ