ឃើញប្តីថតរូបជាមួយក្មួយស្រីជីទួតមួយ ប្រពន្ធទប់ចិត្តមិនបានទាញកាំបិ.តកា.ប់
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានសាច់ញាតិដឹកបញ្ជូនយកទៅព្យាបាល
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានសាច់ញាតិដឹកបញ្ជូនយកទៅព្យាបាល
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានសាច់ញាតិដឹកបញ្ជូនយកទៅព្យាបាល ក្រោយ ខណៈដែលប្រពន្ធឃើញប្តីថតរូបជាមួយក្មួយស្រីជីទួតមួយ ហើយទាស់ពាក្យសម្តី រករឿងវា.យប្រពន្ធ ក្លាយជាហិ.ង្សា ប៉ុន្តែត្រូវបានប្រពន្ធទាញយកកាំបិ.តផ្គា.ក់កា.ប់បុរសជាប្តីវិញ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកឱរ៉ាល់ បាននិយាយឲ្យដឹងថា ករណីអំពើហិ.ង្សាក្នុងគ្រួសារមួយបានកើតឡើង បង្កដោយឈ្មោះ អ៊ី សុភ័ណ្ឌ ហៅ កំប្រ៉ុក ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ត្រូវជាប្រពន្ធ បានធ្វើសកម្មភាពយកកាំបិ.តផ្គា.ក់កា.ប់ទៅលើប្ដីរបស់ខ្លួនឈ្មោះ អោម ឈួន ភេទប្រុស អាយុ៤៤ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់ (ត្រូវមួយកាំបិ.តចំស្មា ខាងឆ្វេង) ហើយត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកបានបន្តទៀតថា មូលហេតុដែលប្រពន្ធទាញកាំបិ.តកា.ប់ប្តី បណ្ដាលមកពីរឿងភ្លើងប្រច័ណ្ឌ ទើបឈានទៅដល់កា.ប់ប្តី។
នគរបាលបានបញ្ជាក់បន្ថែមថា នៅមុនពេលកើតហេតុ ប្រពន្ធឃើញប្ដីថតរូបជាមួយក្មេងស្រីម្នាក់ឈ្មោះ នី ដែលត្រូវជាក្មួយស្រីជីទួតមួយរបស់ខ្លួន ស្របពេលនោះប្ដីបានមកឱបលួងលោមប្រពន្ធ (ជនសង្ស័យ) តែប្រពន្ធមិនឲ្យឱប ក៏កើតចិត្តខឹង ហើយកើតមានអំពើហិ.ង្សាប្ដី (ជនរងគ្រោះ) វា.យទៅលើប្រពន្ធ ពេលនោះប្រពន្ធក្រឡេកឃើញកាំបិ.តផ្គា.ក់នៅក្បែរ ក៏រត់ទៅទាញយកកាំបិ.តកា.ប់ទៅកា.ប់លើប្ដី ត្រូវមួយកាំបិ.តចំស្មាខាងឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង។
បច្ចុប្បន្ន ជនសង្ស័យជាប្រពន្ធ ត្រូវបាននគរបាលឃាត់ និងដកហូតវត្ថុតាងកាំបិ.ត យកទៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ