ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ព​ន្លឿ​ន​ការ​ជួស​ជុល​​អតីត​ផ្លូវ​កូ​ម៉ៃ ក្រោយ​ទឹក​ហូរ​ច្រោះ​បា​.​ក់​ដី​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • សៀមរាប

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​អភិបាលរង​ក្រុង និង​មន្ត្រី​ពាក់ព័ន្ធ​កំពុង​តែ​ព​ន្លឿ​ន​ការ​ជួសជុល អតីត​ផ្លូវ​កូ​ម៉ៃ ក្រោយ​ពេល​ត្រូវ​ទឹក​ហូរ​ច្រោះ បណ្តាល​ឱ្យ​បា​.​ក់​ដី​ប្រវែង​ជាង​៣​ម៉ែត្រ លើ​វិ​ថី​ព្រះ​នរោត្ដម​សីហ​មុនី ឬ​ហៅ​ថា​ផ្លូវ​កូ​ម៉ៃ

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​អភិបាលរង​ក្រុង និង​មន្ត្រី​ពាក់ព័ន្ធ​កំពុង​តែ​ព​ន្លឿ​ន​ការ​ជួសជុល អតីត​ផ្លូវ​កូ​ម៉ៃ ក្រោយ​ពេល​ត្រូវ​ទឹក​ហូរ​ច្រោះ បណ្តាល​ឱ្យ​បា​.​ក់​ដី​ប្រវែង​ជាង​៣​ម៉ែត្រ លើ​វិ​ថី​ព្រះ​នរោត្ដម​សីហ​មុនី ឬ​ហៅ​ថា​ផ្លូវ​កូ​ម៉ៃ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​កន្លង​ទៅ នៅ​ចំណុច​ខាងត្បូង​ក​សិណ្ធុ​អង្គរ ស្ថិត​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ដែរ មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​, អភិបាលរង​ក្រុង​សៀមរាប និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​និង​កំពុង​សហការ​ព​ន្លឿ​ន​ការ​ជួសជុល​ផ្លូវ​តាំងពី​យប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា​មក​ម្ល៉េះ ដើម្បី​ទប់ទឹក ចៀសវាង​ការ​ខូចខាត​ក្នុង​ការ​ប្រមូល​ផល​ស្រូវ​របស់​ប្រជា​កសិករ​ដែល​នៅ​ជាប់​ផ្លូវ​នោះ​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ឡៃ ប៉ូ​ទី អនុប្រធាន​នាយកដ្ឋាន​ទឹក ព្រៃឈើ នៃ​អាជ្ញាធរ​ជាតិ​អប្សរា កាល​បី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា​នេះ បង្ហាញ​ឱ្យ​ដឹង​ថា «​ផ្លូវ​មួយ​ខ្សែ​នេះ មាន​អាយុកាល​យូរ​ឆ្នាំ​មក​ហើយ គឺ​ចាប់តាំងពី​សម័យ​បារាំង ដែល​លោក កូ​ម៉ៃ ជនជាតិ​បារាំង ជា​អ្នក​សាងសង់​។ ហើយ​ផ្លូវ​នេះ​ដែរ គឺ​ស្ថិត​នៅ​ក្នុង​កន្លែង​រក្សា​ទឹក ដែល​យើង​ហៅ​ថា បារាយណ៍​»​។

តាម​ការ​បញ្ជាក់​របស់​លោក ឡៃ ប៉ូ​ទី បង្ហាញ​ឱ្យ​ដឹង​ទៀត​ថា «​អាជ្ញាធរ​ជាតិ​អប្សរា បាន​គម្រោង​ធ្វើការ​សាងសង់​នៅ​លើ​កំណាត់​ផ្លូវ​នេះ​ហើយ ប៉ុន្តែ​ដោយសារ​អាយុកាល និង​ចរាចរណ៍ ដែល​មិន​អាច​ឱ្យ​កំណាត់​ផ្លូវ​នេះ​ទ្រទ្រង់ រហូត​ដល់​ការ​អនុវត្ត​គម្រោង​បាន​»​។

គួរ​រំលឹក​ថាទឹក​ហូរ​ច្រោះ​ផ្ដា​.​ច់​វិ​ថី​ព្រះ​នរោត្ដម​សីហ​មុនី​(​អតីត​ផ្លូវ​កូ​ម៉ៃ​)​ក្នុង​តំបន់​អង្គរ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ