ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញបទបញ្ជា​ផ្អាក​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ​​

5 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣​នេះ ឯកឧត្តម​គួ​ច ចំរើន អភិបាល​នៃ​គណៈ​​​អភិបាលខេត្ត​ព្រះ​សីហ​នុ…

ខេត្តព្រះសីហនុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣​នេះ ឯកឧត្តម​គួ​ច ចំរើន អភិបាល​នៃ​គណៈ​​​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ដាក់​បទបញ្ជា​ជូន​មក ឯកឧត្តម​ លោក​ជំទាវ​ លោក​ឧត្តម​សេនីយ៍​,​អស់លោក​,​លោកស្រី​ទាំងអស់​ ជា​ថ្នាក់ដឹកនាំ​ខេត្ត​និង​កងកម្លាំងប្រដាប់អាវុធ​ពិសេស​អ្នក​ដែល​មាន​ភារកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុង​ភារកិច្ច​ផ្លូវទឹក​,​ផ្លូវ​សមុទ្រ សូម​យកចិត្តទុកដាក់​ខ្ពស់​ដោយ​ផ្អែក​ទៅ​លើ​បញ្ហា​អាកាសធាតុ​មិន​អំណោយផល ខ្យល់​ខ្លាំង រលក​ធំ​ៗ​អាច​និង​បង្ករ​ឲ្យ​មាន​ហារ​និ​ភ័យ​ដូច្នេះ​ទេ​ក្នុង​នាម​រដ្ឋបាល​ខេត្ត​ស្នើរ​សុំ​ឲ្យ​មានការ​ផ្អាក​ដល់​ការ​ធ្វើ​ដំណើរ​ជា​បណ្តោះអាសន្ន ទាំង​ទេសចរណ៍​,​ទាំង​ដឹក​ជញ្ជូន​,​ទាំង​ប្រជា​នេសាទ​។

​ដូច្នេះ​ សុំ​បងប្អូន​ជា​អ្នកមាន​សមត្ថកិច្ច​បាន​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ទៅ​ដល់​សហ​គមន៍​​ប្រជា​នេសាទ​, សហគមន៍​ទេសចរណ៍​,​សហគមន៍​ដឹក​ជញ្ជូន​ផ្លូវទឹក​ឲ្យ​ផ្អាក​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ទៅ​កាន់​តាម​បណ្តារ​កោះ​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​សិន​នៅ​ក្នុង​សណ្ឋាន​ភាព​ដែល​មាន​ហារ​និ​ភ័យ​នេះ​រង់ចាំ​ដល់​សណ្ឋាន​ភាព​អាកាសធាតុ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ទើប​អនុ​ញ្ញតិ​ឲ្យ​ដំណើរការ​ធ្វើ​សកម្មភាព​ជា​ប្រក្រតី​ឡើង​វិញ​។

សូម​ឯកឧត្តម​,​លោក​ជំទាវ អស់លោក​,​លោកស្រី​អនុវត្ត​ភារកិច្ច​ឲ្យ​មាន​ប្រសិទ្ធភាព​និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូរ​លំ​ទូរ​លាយ​ទៅ​ដល់​អ្នក​ដែល​មានការ​ពាក់ព័ន្ធ​ពិសេស​អ្នក​ទេសចរណ៍​និង​បងប្អូន​ប្រជា​នេសាទ​។​

អត្ថបទសរសេរ ដោយ