ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​ស្លា.ប់​​ដោយ​​រន្ទះ​បា.ញ់​​​ទទួល​ថវិកា​​​ឧបត្ថម្ភ​​​ពី​​​ក្រុម​ហ៊ុន​​​ភាពី​ម៉ិច​​៤លាន​រៀល​សម្រាប់​សព​ម្នាក់

12 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ កម្ម​ករ​ក្រុម​ហ៊ុន​ភាពី​ម៉ិច​ចំនួន​២​នាក់​ដែល​​ស្លា.ប់​ដោយ​​សារ​រន្ទះ​បា.ញ់​​កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​​២០១១ នៅ​ស្រុក​​ក្រគរ ​កន្ល​ង​មក​នេះ​ បាន​ទទួល​ថវិកា​ពី​ក្រុម​ហ៊ុន​​ក្នុង​​សព​​ម្នាក់​​ទទួល​បាន​៤លាន​រៀល ​ដើម្បីចូល​រួម​ធ្វើ​បុណ្យ និង​ចិញ្ចឹម​​កូន​ដែល​នៅ​​រស់ ។ ​នៅ​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០១១​ លោក​ទី គឹម​តុក តំណាង​ឱ្យ​​លោក​ជំទាវ​ជឹង សុភាព នាយិកា​​ក្រុម​ហ៊ុន​ភាពី​ម៉ិច

ខេត្តពោធិ៍សាត់ ៖ កម្ម​ករ​ក្រុម​ហ៊ុន​ភាពី​ម៉ិច​ចំនួន​២​នាក់​ដែល​​ស្លាប់​ដោយ​​សារ​រន្ទះ​បាញ់​​កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​​២០១១ នៅ​ស្រុក​​ក្រគរ ​កន្ល​ង​មក​នេះ​ បាន​ទទួល​ថវិកា​ពី​ក្រុម​ហ៊ុន​​ក្នុង​​សព​​ម្នាក់​​ទទួល​បាន​៤លាន​រៀល ​ដើម្បីចូល​រួម​ធ្វើ​បុណ្យ និង​ចិញ្ចឹម​​កូន​ដែល​នៅ​​រស់ ។

​នៅ​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០១១​ លោក​ទី គឹម​តុក តំណាង​ឱ្យ​​លោក​ជំទាវ​ជឹង សុភាព នាយិកា​​ក្រុម​ហ៊ុន​ភាពី​ម៉ិច ​បាន​នាំ​យក​ថវិកា​ទាំង​នេះ​ទៅ​ប្រគល់​​ជូន​ក្រុម​គ្រួសារ​សព​​ទាំង​ពីរ​ដល់​លំនៅ​ឋាន ​​ដោយ​មាន​ការ​ចូល​រួម​ពី​អាជ្ញា​ធរ​ភូមិ​-ឃុំ​ ស្រុក និង​ក្រុម​គ្រួសារ​​សាច់​ញាតិ​របស់​សព​ផង​ដែរ។ ​សព​ទី​១-ឈ្មោះ​​លី ហៀង ភេទ​ស្រី អាយុ​៥២​ឆ្នាំ នៅ​ភូមិ​អន្លង់​ព្រិច ឃុំ​អន្លង់​វិល ស្រុក​​កណ្តៀង ខេត្ត​​ពោធិ៍​សាត់ ​ជា​ស្ត្រីមេម៉ាយ​មាន​កូន​ប្រុស​ពី​រ​នាក់ ម្នាក់​ទៅធ្វើ​កម្ម​ករ​នៅ​ប្រទេស​ថៃ និង​ម្នាក់​ទៀត​​បួស​ជា​សង្ឃ​នៅ​ក្នុង​ស្រុក​កណ្តៀង​នោះ ។ សព​ទី ២-ឈ្មោះ​​ទួន ​រឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ព្រៃ​ព្រាល ឃុំ​​អញ្ចាញ​រូង ស្រុក​បរិ​បូរណ៌ ខេត្ត​កំពង់ឆ្នាំង មាន​កូន​៣​នាក់ (​ប្រុស​ម្នាក់ និង​ស្រី​​២​នាក់​) រស់​នៅ​​ជា​មួយ​ជីដូន​ក្រីក្រ​លំបាក​​វេទ​នា ឯ​​ប្រពន្ធ​ទៅ​ធ្វើ​កម្ម​ករ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី ​រយៈ​ពេល​៣​ខែ​មក​ហើយ ​មិន​ទាន់​ដឹងថា ​ប្តី​ស្លាប់​នៅ​ឡើយ​ទេ ។

លោក​ទី គឹម​តុក ​មាន​ប្រសាសន៍​ថា ​ថវិកា​ទាំង​នេះ​គឺជា​របស់​លោក​ជំទាវ ជឹង សុភាព នាយិកា​ក្រុម​ហ៊ុន​​ភាពី​ម៉ិច ​ដែល​​លោក​ជំទាវ​ជួយ​ឧបត្ថម្ភ​​សម្រាប់​ធ្វើ​​បុណ្យ​សព និង​​ផ្គត់​ផ្គង់​ចិញ្ចឹម​កូន​ដែល​នៅ​រស់ ​ព្រម​ទាំង​បាន​ពាំ​នាំ​នូវការ​ចូល​រួម​រំលែក​ទុក្ខ​​ពី​សំណាក់​លោក​ជំទាវ​ចំពោះ​គ្រួសារ​សព​ផង​ដែរ ។ ថ​វិកា​ទាំងនេះ​ចំណាយ​ធ្វើ​បុណ្យ​២លាន​រៀល ​និង​២លាន​រៀល​ទៀត​ផ្ញើ​​នៅ​ធនា​គារ ​ពេល​ត្រូវការ​ទើប​បើក​ដើម្បីធានា​​សុវត្ថិ​ភាព​ ។ ​លោក​ផ្តាំ​ផ្ញើ​ឱ្យ​​គ្រួសារ​​សព​ទាំងពីរ​ ដ​ក​​យក​ថវិកា​​ទៅ​ប្រើ​ប្រាស់​​ឱ្យ​បាន​​ចំទិស​ដៅ​ក្នុង​ការ​​បង្កើត​មុខរបរ​រក​ស៊ី ឬ​ចិញ្ចឹម​​កូន​ចៅ​​របស់​សព​ដែល​នៅ​រស់​ឱ្យ​​រៀន​សូត្រជា​ដើម ។

​លោក​ទី គឹម​តុក ​បាន​សូម​ឱ្យ​ប្រជា​ពល​រដ្ឋ​​ក្នុងភូមិ​ដែល​មាន​កូន​ប្រុស​ស្រី​អត់​ការ​ងារ​ធ្វើ​ នាំគ្នា​ចូល​បម្រើ​​ការ​ងារ​ក្នុង​ក្រុម​ហ៊ុន​​​ភាពី​មិុច​ដែល​ទទួល​បាន​ប្រាក់​ខែ​​ក្នុង​មួយ​ខែ​៣៦០.០០០​រៀល ​អង្ករ​៣០​គីឡូ​ក្រាម ​ហើយ​អ្នក​សកម្ម​​ការ​ងារ​​ប​ន្ថែម​ជូន​៣០.០០០​រៀល​ទៀត ។ ​លោក​បាន​ជម្រាប​ជូន​ថា ក្រុម​ហ៊ុន​​បាន​សង់​អគារ​សម្រាប់​កម្ម​ករ​ស្នាក់​នៅ​យា៉ង​សម​រម្យ និង​​បំពាក់​ដោយ​ឧបករណ៍​​ការ​ពារ​​រន្ទះ​បាញ់​​គ្រប់​ការ​ដ្ឋាន​ទាំង​២៥​ ដែល​ឧបករណ៍​​មួយ​តម្លៃ​​៦.០០០​ដុល្លារ ។ ពេល​ភ្លៀង​​ធ្លាក់​ឱ្យ​​កម្ម​ករ​ឈប់​សម្រាក​​ពី​ការងារ​ចូល​ជ្រក​​កន្លែង​មាន​សុវត្ថិ​ភាព​​ដើម្បី​គេច​ផុតពី​រន្ទះ​​ដែល​លោក​ជំទាវ​​នាយិកា​​មាន​ការ​សោក​ស្តាយ​បំផុត ។ ​លោក​ឱ្យដឹង​ដែរថា ​ចំពោះ​​កម្ម​ករ​ម្នាក់​ទៀត​ឈ្មោះ​​សម្បុក ភេទស្រី អាយុ​៤៣​ឆ្នាំ ​នៅ​ស្រុក​បសេដ្ឋ ខេត្ត​កំពង់​ស្ពឺ ដែល​រន្ទះ​បាញ់​​ស្លាប់​ដែរ​នោះ ក្រុម​ហ៊ុន​​បាន​ជួលរថយន្ត​ដឹក​សព​៤០០​ដុល្លារ​ និង​ឧបត្ថម្ភ​​ថវិកា​៤​លាន​​រៀល​កាលពី​ប៉ុន្មាន​​ថ្ងៃ​មុន​​រួច​មក​ហើយ​ដែរ ។

​តំណាង​​គ្រួសារ​​សព​​នីមួយៗ ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​​លោក​ជំទាវ ជឹង សុភាព នាយិកា​​ក្រុម​ហ៊ុន​​ភាពី​ម៉ិច​ ដែល​បាន​ឧបត្ថម្ភ​​ថវិកា​ក្នុង​សព​ម្នាក់​​៤លាន​រៀល​​​នា​ពេល​នេះ​ គឺជា​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​​ធ្វើ​ឱ្យ​កម្ម​ករ​គ្រប់គ្នា​​ក្នុង​ក្រុម​ហ៊ុន​​មាន​ភាព​កក់​ក្តៅ​​ និង​លែង​ធ្វើ​ចំណាក​ស្រុក​​ដូច​មុន​ទៀត ៕