ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្រុម​ចោរ​ប្រដាប់​អាវុធ ២​នាក់ ក្រោយ​ប្លន់​នៅ​ខេត្តកំពត

5 ខែ មុន

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តកំពត និង​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ…

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តកំពត និង​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ម្នាក់ ក្នុង​ចំណោម​ជនសង្ស័យ​០២​នាក់ ដែល​ប្រព្រឹត្ត​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ប្រើប្រាស់​អាវុធ (​ប្លន់​) នៅ​ខេត្តកំពត ។

ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ទាំង​២​នាក់ កាលពី​វេលា​ម៉ោង​១៦ និង​១៥​នាទី ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​គ្រឿងអលង្ការ លុយ និង​ទូរ​សព្ទ នៅ​ក្នុងភូមិ​ដើម​ពោធិ៍ ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត រួច​រត់គេច​ខ្លួន ។

ជនសង្ស័យ​ចំនួន​០២​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ម្នាក់​នៅ​ខេត្តកំពត និង​ម្នាក់​ទៀត ត្រូវ​តាម​ចាប់​ដល់​ខេត្តស្វាយរៀង រួម​មាន ៖
ទី​១-​ឈ្មោះ អេ​ង កុសល អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ព្រៃ​តា​ព្រឹ​ត ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស និង​ចាប់​យក​វត្ថុ​តាង​ទូរ​សព្ទ​១​គ្រឿង​ជា​របស់​ជន​រង​គ្រោះ ។
ទី​២-​ឈ្មោះ កៅ ផា ហៅ​ណៃ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​អង្គ​សុ​ភី ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ដែល​ត្រូវ​ចាប់ខ្លួន​នៅ​ខេត្តស្វាយរៀង ។

ជនសង្ស័យ​ឈ្មោះ អេ​ង កុសល បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ប្លន់​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ ពិតប្រាកដ​មែន ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ