ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ចំនួន​៣០​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ ត្រូវ​ឃាត់ខ្លួន ក្រោយ​បង្ក​អសន្តិសុខ​ក្នុង​ក្រុង​សៀមរាប

1 ឆ្នាំ មុន
  • សៀមរាប

យុវជន​២​ក្រុម​សរុប​ចំនួន​៣០​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន រួច​នាំ​យក​មក​សួរនាំ និង​ធ្វើ​កិច្ចសន្យា​អប់រំ​ឱ្យ​ឪពុក​ម្តាយ​ធានា​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ខណៈ​ពេល​ពួក​គេ​បង្ក​អសន្តិសុខ​នៅ​ក្នុង​ក្រុង​សៀមរាប​។ ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​នេះ

ខេត្តសៀមរាប ៖ យុវជន​២​ក្រុម​សរុប​ចំនួន​៣០​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន រួច​នាំ​យក​មក​សួរនាំ និង​ធ្វើ​កិច្ចសន្យា​អប់រំ​ឱ្យ​ឪពុក​ម្តាយ​ធានា​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ខណៈ​ពេល​ពួក​គេ​បង្ក​អសន្តិសុខ​នៅ​ក្នុង​ក្រុង​សៀមរាប​។ ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ វេលា​ម៉ោង​០០​និង​៣០​នាទី​យប់ នៅ​ត្រង់​ចំណុច​មុខ​សណ្ឋាគារ​យីហោ «​ម៉ៅ ហ៊ាន​» ស្ថិត​ក្នុងភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

បើ​តាម​លោក​វរសេនីយ៍ឯក ដា ចំរើន អធិការ​នគរបាល​ក្រុង​សៀមរាប បាន​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​១១​និង​៣៣​នាទី ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ​ថា យុវជន​ទាំង​២​ក្រុម​នោះ​បាន​បង្ក​ហិ​.​ង្សា ដោយ​យក​ដុំ​ថ្ម និង​មួក​សុវត្ថិភាព​គប់​គ្នា​ទៅ​វិញ​ទៅ​មក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល តែ​មិន​បណ្តាល​ឱ្យ​ភាគី​ណា​ម្នាក់​រង​របួស​ស្នាម​នោះ​ទេ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ហើយ ក្រុម​យុវជន​ទាំងនោះ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​ស្រមោល​។

លោក​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដោយ​ចូលរួម​សហការ​ពី​កម្លាំង​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ព្រមទាំង​កម្លាំង​ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា បាន​ចុះ​ស្រាវជ្រាវ និង​ឈាន​ដល់​នាំ​ខ្លួន​យុវជន​ទាំង​០២​ក្រុម ដែល​មាន​ចំនួន​សរុប​៣០​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ មក​ធ្វើការ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច យុវជន​ទាំង​២​ក្រុម​ខាងលើ​នេះ បាន​ឆ្លើយ​សារភាព​ថា «​ពួក​ខ្លួន​មាន​ជម្លោះ​ពាក្យ​សម្តី​ជាមួយ​គ្នា ហើយ​ក៏​យក​ដុំ​ថ្ម និង​មួក​សុវត្ថិភាព​គប់​គ្នា​ទៅ​វិញ​ទៅ​មក​ពិតមែន​»​។ បច្ចុប្បន្ន យុវជន​ទាំង​២​ក្រុម​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ឱ្យធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ និង​ឱ្យ​ឪពុក​ម្តា​យមក​ធានា​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន​អស់ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ