ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្រុះ World Cup ៖ ម៉ា​ឡេ​ស៊ី​-​វៀតណាម​យក​បាន​៣​ពិន្ទុ​ពី​ប្រកួត​បើក​ឆាក​ក្នុង​ពូ​ល

8 ខែ មុន

អន្តរជាតិ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី និង​វៀតណាម គឺជា​ក្រុម​អាស៊ាន ដែល​យក​បាន​៣​

អន្តរជាតិ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី និង​វៀតណាម គឺជា​ក្រុម​អាស៊ាន ដែល​យក​បាន​៣​ពិន្ទុ​ពី​ជំនួប​បើក​ឆាក​វគ្គ​ជម្រុះ​ក្នុង​ពូ​ល នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់ FIFA World Cup 2026 ប្រចាំ​ទ្វីបអាស៊ី កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ ខណៈ​ដែល​ថៃ សិង្ហ​បុរី ឥណ្ឌូ​នេ​ស៊ី ហ្វី​លី​ពី​ន និង​មី​យ៉ា​ន់​ម៉ា សុទ្ធតែ​រង​បរាជ័យ​។

ម៉ា​ឡេ​ស៊ី ដែល​ស្ថិត​នៅ​ក្នុង​ពូ​ល D បាន​យកឈ្នះ​លើ​ក្រុម​ភ្ញៀវ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ទាំង​លំបាក​ដោយ​លទ្ធផល ៤-៣ ដើម្បី​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ ខណៈ​ដែល​ម្ចាស់ផ្ទះ​អូ​ម៉​ង់​បាន​លត់​ក្រុម​ភ្ញៀវ​តៃប៉ិ​ដោយ​លទ្ធផល ៣-០​។

ងាក​ទៅ​កាន់​ពូ​ល F ឯណោះ​វិញ វៀតណាម​បាន​បំបាក់មុខ​ម្ចាស់ផ្ទះ​ហ្វី​លី​ពី​ន​នៅ​ក្នុង​លទ្ធផល ២-០ និង​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ បន្ទាប់​ពី​អ៊ី​រ៉ា​ក់​លត់​ក្រុម​ភ្ញៀវ​ឥណ្ឌូ​នេ​ស៊ី​ដោយ​លទ្ធផល ៥-១​។

ដោយឡែក​នៅ​ក្នុង​ពូ​ល C កូរ៉េ​ខាងត្បូង​យក​បាន​៣​ពិន្ទុ​ដោយ​ងាយ បន្ទាប់​ពី​បំបាក់​ក្រុម​ភ្ញៀវ​សិង្ហ​បុរី​ដោយ​លទ្ធផល ៥-០ ខណៈ​ដែល​ចិន​ក៏​បាន​យកឈ្នះ​លើ​ម្ចាស់ផ្ទះ​ថៃ​ផង​ដែរ នៅ​ក្នុង​លទ្ធផល ២-១​។ នៅ​ក្នុង​ពូ​ល B ឯណោះ​វិញ ជប៉ុន ជើង​ខ្លាំង​នៅ​អាស៊ី​បាន​បំបាក់​ក្រុម​ភ្ញៀវ​មី​យ៉ា​ន់​ម៉ា ដោយ​លទ្ធផល ៥-០ ដើម្បី​ឡើង​កាន់កាប់​កំពូល​តារាង ស្រប​ពេល​ម្ចាស់ផ្ទះ​ស៊ី​រី​យកឈ្នះ​កូរ៉េ​ខាងជើង​នៅ​ការ​ប្រកួត​ដ៏​តានតឹង ដែល​បញ្ចប់​ទៅ​ជាមួយ​លទ្ធផល ១-០​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​បន្ទាប់ ពូ​ល​ទាំង ៩ នឹង​លេង​នៅ​ក្នុង​ថ្ងៃ​ដំណាលគ្នា ពោល​គឺ​នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ខាង​មុខ​នេះ​៕ (​រូបភាព ៖ AFC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ