ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពាក់ព័ន្ធ​លួច​ម៉ូតូ​នៅ​ខេត្តកណ្តាល

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​០២​នាក់ ត្រូវ​បាន​កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​០២​នាក់ ត្រូវ​បាន​កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ ខណៈ​កម្លាំង​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន ។

ជនសង្ស័យ​ទាំង​០២​នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​ប្រព្រឹត្ត​ល្មើស​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រែក​តា​ទេព ឃុំ​ព្រែក​លឿង ស្រុក​ពញាឮ ខេត្តកណ្ដាល ។

ជនសង្ស័យ​ចំនួន​០២​នាក់ រួម​មាន ៖
១. ឈ្មោះ យុន ចាន់​ថុ​ល ភេទ​ប្រុស មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ភូមិ​ព្រែក​ក្របៅ ឃុំ​ព្រែក​ក្របៅ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល (​មាន​សារធាតុ​ញៀន​) ។
២. ឈ្មោះ សា វ​ត្តី ភេទ​ប្រុស មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ភូមិ​ព្រែក​លួង ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល (​មាន​សារធាតុ​ញៀន​) ។

សម្ភារ​ដកហូត ៖ ទូរ​សព្ទ​ម៉ាក​អិន​ចុច​ពិល ពណ៌​ខ្មៅ​, ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់ រួម​ទាំង​វត្ថុ​តាង​ខាងលើ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ធ្វើការ​ប្រគល់​ជូន​កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ នៃ​ខេត្តកណ្តាល ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ