ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកហូត​សាច់​បង្កក ​ប្រហិត​ចម្រុះ ៣០​គីឡូក្រាម និង​ផ្អាក​ទីតាំង​កែ​ច្នៃ​ជើង​ទា មួយកន្លែង​នៅ​ខណ្ឌទួលគោក

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​ដោយ​ប្រធាន​សាខា ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្ដុក​ទុក និង​ចែកចាយ​សាច់​បង្កក និង​ប្រហិត​មួយ​កន្លែង នៅ​ខណ្ឌទួលគោក…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​ដោយ​ប្រធាន​សាខា ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្ដុក​ទុក និង​ចែកចាយ​សាច់​បង្កក និង​ប្រហិត​មួយ​កន្លែង នៅ​ខណ្ឌទួលគោក កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​។ ក្នុង​ប្រតិបត្តិការ​នេះ មន្ត្រី​ជំនាញ រក​ឃើញ​សាច់​បង្កក និង​ប្រហិត ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ចំនួន ៣០​គីឡូក្រាម ដែល​ពុំ​បាន​អនុវត្ត​តាម​លក្ខខណ្ឌ តម្រូវ​ស្ដី​ពី​សុវត្ថិភាព​ម្ហូបអាហារ​នោះ​ទេ ។

ជាមួយ​គ្នា​ផង​ដែរ មន្ត្រី​ជំនាញ ក​.​ប​.​ប​. រាជធានី​ភ្នំពេញ បាន​អនុវត្ត​តាម​គោលការណ៍​របស់​ព្រះរាជអាជ្ញា ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ត្រួតពិនិត្យ​កន្លែង​កែ​ច្នៃ​ជើង​ទា និង​អណ្ដាត​ទា ដែល​ពុំ​មាន​អនាម័យ​សម​ស្រប​តាម​លក្ខខណ្ឌ តម្រូវ​ស្ដី​ពី​ម្ហូបអាហារ ដោយ​បាន​ផ្អាក​បណ្ដោះអាសន្ន និង​ស្រង់​យក​សំណាក​គំរូ ទៅ​វិភាគ នៅ​មន្ទីរពិសោធន៍ នៃ​អគ្គនាយកដ្ឋាន ដើម្បី​រក​សារធាតុ​ហាមឃាត់ ផង​ដែរ ។

អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សូម​លើកទឹកចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ចូលរួម​សហការ​ផ្ដល់​ដំណឹង​មក​អគ្គនាយកដ្ឋាន នៅ​ពេល​ណា ដែល​ឃើញ និង​ដឹង​ថា មាន​ករណី​ចរាចរ​លក់ទំនិញ ម្ហូបអាហារ ដែល​ពុំ​មាន​អនុលោម​ភាព និង​មាន​ហានិភ័យ​ខ្ពស់ ទៅ​លើ​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ