ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សារធាតុ​គីមី លើ​បង្គា​ស្រស់​ជាង​២​តោន ដឹកតាម​រថយន្ត​ទួ​រី​ស​០១​គ្រឿង

5 ខែ មុន

ខេត្តកណ្ដាល ៖ ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្តកណ្ដាល ដោយ​សហការ​ជាមួយ​នគរបាល​សេដ្ឋកិច្ច បាន​ស្ទាក់​រថយន្ត​ដឹក​គ្រឿង​សមុទ្រ​មួយ​គ្រឿង…

ខេត្តកណ្ដាល ៖ ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្តកណ្ដាល ដោយ​សហការ​ជាមួយ​នគរបាល​សេដ្ឋកិច្ច បាន​ស្ទាក់​រថយន្ត​ដឹក​គ្រឿង​សមុទ្រ​មួយ​គ្រឿង ជា​រថយន្ត​ម៉ាក​ទួ​រី​ស ផ្ទុក​នូវ​បង្គា​ស្រស់ ចំនួន ១២៤​កេស ដែល​ស្មើនឹង ២,១៣០​គីឡូក្រាម ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ។

ជា​លទ្ធផល មន្ត្រី​ជំនាញ បាន​រក​ឃើញ​សា​ធារ​តុ​គីមី Formolin និង​មាន​ចាក់​ចាហួយ (CMC) ដែល​សារធាតុ​ទាំង​២​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់​ធ្ថ​ន់​ធ្ង​រ និង​ខុស​នឹង​ច្បាប់ ដែល​មាន​ចែង​ជា​ធរមាន ។

ចំពោះ​បង្គា ទាំងអស់ ត្រូវ​បាន​មន្ត្រី​ជំនាញ ដកហូត​យក​កម្ទេច​ចោល​ភ្លាម​ៗ និង​ពិន័យ​ទៅ​តាម​នីតិវិធី​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ ។

អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សូម​លើកទឹកចិត្ត​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​សហការ​ផ្ដល់​ដំណឹង​មក​អគ្គនាយកដ្ឋាន នៅ​ពេល​ណា ដែល​ឃើញ និង​ដឹង​ថា មាន​ករណី​ចរាចរ​លក់ទំនិញ ម្ហូបអាហារ ដែល​ពុំ​មាន​អនុលោម​ភាព និង​មាន​ហានិភ័យ​ខ្ពស់ ទៅ​លើ​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ