បាល់ទាត់អង់គ្លេសប្រឺមីញេលីកបញ្ចប់រដូវកាលArsenal និង Man City ប្រជែងគ្នាយកតំណែងលេខ3
14 ឆ្នាំ មុន
សម្រាប់ការប្រកួតបញ្ចប់រដូវកាលបាល់ទាត់អង់គ្លេសប្រឺមីញេលីក នៅថ្ងៃអាទិត្យក្រុម Man City និង Arsenal ត្រូវការឈ្នះគូប្រកួតដូចគ្នាដើម្បីយកកៅអី១លេងឆេមពានលីក ដោយស្វ័យប្រវត្តិ ខណៈពេលដែលក្រុមម្ចាស់ផ្ទះ Wolves និងភ្ញៀវWigan, Blackpool និង Birming ham ត្រូវការជ័យជម្នះដើម្បីរស់។
Aston Villa(13) V Liverpool(6)
Aston Villa ឈ្នះ ឬចាញ់ក៏អត់បញ្ហាដែរពីព្រោះពុំមានតំណែងលេងនៅឆេមពានលីកឬយូ ហ្វាខាប់នោះទេ។ 18ប្រកួតក្នុងផ្ទះ គឺ 7-7-4 ទាត់បាល់បាន25គ្រាប់ និងរបូតវិញ19គ្រាប់។ បីប្រកួតចុងក្រោយ គឺលេងចាញ់ West Brom 2-1 ក្រៅផ្ទះស្មើ Wigan 1-1 ក្នុងផ្ទះ បន្ទាប់មកឈ្នះ Arsenal 2-1 ក្រៅផ្ទះ។
សម្រាប់ការប្រកួតបញ្ចប់រដូវកាលបាល់ទាត់អង់គ្លេសប្រឺមីញេលីកនៅថ្ងៃអាទិត្យក្រុម Man City និង Arsenal ត្រូវការឈ្នះគូប្រកួតដូចគ្នាដើម្បីយកកៅអី១លេងឆេមពានលីកដោយស្វ័យប្រវត្តិ ខណៈពេលដែលក្រុមម្ចាស់ផ្ទះ Wolves និងភ្ញៀវWigan, Blackpool និង Birming ham ត្រូវការជ័យជម្នះដើម្បីរស់។
Aston Villa(13) V Liverpool(6) Aston Villa ឈ្នះ ឬចាញ់ក៏អត់បញ្ហាដែរពីព្រោះពុំមានតំណែងលេងនៅឆេមពានលីកឬយូហ្វាខាប់នោះទេ។ 18ប្រកួតក្នុងផ្ទះ គឺ 7-7-4 ទាត់បាល់បាន25គ្រាប់ និងរបូតវិញ19គ្រាប់។ បីប្រកួតចុងក្រោយ គឺលេងចាញ់ West Brom 2-1 ក្រៅផ្ទះស្មើ Wigan 1-1 ក្នុងផ្ទះ បន្ទាប់មកឈ្នះ Arsenal 2-1 ក្រៅផ្ទះ។ Liverpool បញ្ចប់រដូវកាលលេខ6មានកៅអី១លេងនៅយូហ្វាខាប់។ 18ប្រកួតក្រៅផ្ទះ គឺ 5-3-10 ទាត់បាល់បាន22គ្រាប់ និងរបូតវិញ29គ្រាប់។ បីប្រកួតចុងក្រោយគឺលេងឈ្នះ Newcastle 3-0 ក្នុងផ្ទះ ឈ្នះ Fulham 5-2 ក្រៅផ្ទះ តែចាញ់ Tottenham 2-0 ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា10ប្រកួត Liverpool ឈ្នះ6 Aston Villa ឈ្នះ1 ស្មើ3 ។ ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖ -03-09 Liverpool 5-0 Aston Villa -08-09 Liverpool 1-3 Aston Villa -12-09 Aston Villa 0-1 Liverpool -12-10 Liverpool 3-0 Aston Villa
Bolton(10) V Man City(3) Bolton ស្ថិតក្នុងតំបន់សុខសាន្ត។ 18ប្រកួតក្នុងផ្ទះគឺ 10-5-3 ទាត់បាល់បាន34គ្រាប់ និងរបូតវិញ22គ្រាប់។ បីប្រកួតចុងក្រោយ គឺលេងចាញ់ Blackburn 1-0 ក្រៅផ្ទះ ចាញ់ Sunder land 2-1 ក្នុងផ្ទះ និងចាញ់ Blackpool 4-3 ក្រៅផ្ទះ។ Man City លេខ3ក្នុងតារាងមាន68តាមពីក្រោយ ដោយក្រុមលេខ4 Arsenal មាន67ពិន្ទុ។ ការប្រកួតថ្ងៃនេះ Man City ត្រូវការជ័យជម្នះដើម្បីការពារតំណែងលេខ៣មានកៅអី១ លេងនៅឆេមពានលីកដោយស្វ័យប្រវត្តិ។ ក្រៅផ្ទះ18ប្រកួត គឺ 7-4-7 ទាត់បាល់24គ្រាប់ និងរបូតវិញ21គ្រាប់។ បីប្រកួតចុងក្រោយគឺលេង ឈ្នះ Tottenham 1-0 ឈ្នះ Stoke 1-0 និងឈ្នះStoke 3-0 ម្តងទៀតក្នុងផ្ទះ។ ប្រវត្តិជួបគ្នា10ប្រកួត Bolton ឈ្នះ2 Man City ឈ្នះ5 ស្មើ3។ ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖ -05-09 Man City 1-0 Bolton -12-09 Bolton 3-3 Man City -02-10 Man City 2-0 Bolton -12-10 Man City 1-0 Bolton
Everton(7) V Chelsea(2) Everton ត្រូវការឈ្នះ Chelsea ដើម្បីមានកៅអី១លេងយូហ្វាខាប់។ 18ប្រកួតក្នុងផ្ទះ គឺ 8-7-3 ទាត់បាល់បាន30គ្រាប់ និងរបូតវិញ23។ បីប្រកួតចុងក្រោយគឺលេងស្មើ Wigan 1-1 ក្រៅផ្ទះ ឈ្នះ Man City 2-1 ក្នុងផ្ទះ តែចាញ់ West Brom 1-0 ក្រៅផ្ទះ។ Chelsea បើចាញ់ក៏នៅរក្សាតំណែងលេខ2ដដែល។ 18ប្រកួតក្រៅផ្ទះ គឺ 7-5-6 ទាត់បាល់បាន30គ្រាប់ និងរបូតវិញ19គ្រាប់។ បីប្រកួតចុងក្រោយគឺឈ្នះ Tottenham 2-1 ក្នុងផ្ទះ ចាញ់ Man Utd 2-1 ក្រៅផ្ទះ បន្ទាប់មកលេងស្មើ Newcastle 2-2 ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា10ប្រកួត Chelsea ឈ្នះ3 Everton ឈ្នះ1 ស្មើ6 ។ ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖ -02-10 Everton 2-1 Chelsea -12-10 Chelsea 1-1 Everton -01-11 Everton 1-1 Chelsea -02-11 Chelsea 1-1 Everton
Fulham(8) V Arsenal(4) Fulham ក្នុងផ្ទះ18ប្រកួត គឺ 8-6-4 ទាត់បាល់បាន28គ្រាប់ និងរបូតវិញ21គ្រាប់។ បីប្រកួតចុងក្រោយគឺលេងឈ្នះ Sunderland 3-0 ក្រៅផ្ទះ ចាញ់ Liverpool 5-2 ក្នុងផ្ទះ តែឈ្នះ Birmingham 2-0 ក្រៅផ្ទះ។ Arsenal ត្រូវការជ័យជម្នះដើម្បីប្រជែងយកតំណែងលេខ3ជាមួយ Man City ។ ក្រៅផ្ទះ18ប្រកួត គឺ 8-6-4 ទាត់បាល់បាន37គ្រាប់ និងរបូតវិញ26គ្រាប់។ បីប្រកួតចុងក្រោយ គឺលេងឈ្នះ Man Utd 1-0 ក្នុងផ្ទះ ចាញ់ Stoke 3-1 ក្រៅផ្ទះ និងចាញ់ Aston Villa 2-1 ក្នុង ផ្ទះ។ ប្រវត្តិជួបគ្នា10ប្រកួត Fulham ឈ្នះ1 Arsenal ឈ្នះ8 ស្មើ1។ ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖ -02-09 Arsenal 0-0 Fulham -09-09 Fulham 0-1 Arsenal -05-10 Arsenal 4-0 Fulham -12-10 Arsenal 2-1 Fulham
Newcastle(12) V West Brom(11) Newcastle ក្នុងផ្ទះ19ប្រកួត គឺ 8-6-5 ទាត់បាល់បាន30គ្រាប់ និងរបូតវិញ30គ្រាប់ដែរ។ បីប្រកួតចុងក្រោយគឺលេងចាញ់ Liverpool 3-0 ក្រៅផ្ទះ ឈ្នះ Birmingham 2-1 ក្នុងផ្ទះ បន្ទាប់មកលេងស្មើ Chelsea 2-2 ក្រៅផ្ទះ។ West Brom ក្រៅផ្ទះ18ប្រកួត គឺ 4-4-10 ទាត់បាល់បាន23គ្រាប់ និងរបូតវិញ38គ្រាប់។ បីប្រកួតចុងក្រោយគឺលេងឈ្នះ Aston Villa 2-1 ក្នុងផ្ទះ ចាញ់ Wolves 3-1 ក្រៅផ្ទះ តែឈ្នះ Everton 1-0 ក្នុងផ្ទះ ។ ប្រវត្តិជួបគ្នា10ប្រកួត Newcastle ឈ្នះ5 West Brom ឈ្នះ2 ស្មើ3។ ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖ -08-09 West Brom 1-1 Newcastle -01-10 Newcastle 2-2 West Brom -01-10 West Brom 4-2 Newcastle -12-10 West Brom 3-1 Newcastle
Stoke(9) V Wigan(19) Stoke ក្នុងផ្ទះ18ប្រកួតគឺ 10-4-4 ទាត់បាល់បាន31គ្រាប់ និងរបូតវិញ17គ្រាប់។ បីប្រកួតចុងក្រោយគឺលេងឈ្នះ Arsenal 3-1 ក្នុងផ្ទះ ចាញ់ Man City 1-0 និងចាញ់ Man City 3-0 ម្តងទៀតក្នុងផ្ទះ។ Wigan លេខ2បាតតារាង តែបើឈ្នះថ្ងៃនេះ គឺរួចផុតពីតំបន់កាត់ចោលបាន។ 18ប្រកួតក្រៅផ្ទះគឺ 3-7-8 ទាត់បាល់បាន17គ្រាប់ និងរបូតវិញ27គ្រាប់។ បីប្រកួតចុងក្រោយគឺចាញ់ Sunder land 4-2 ក្រៅផ្ទះ ស្មើ Everton 1-1 ក្នុងផ្ទះ និងស្មើ Aston Villa 1-1 ក្រៅផ្ទះ។ ប្រវត្តិជួបគ្នា10ប្រកួត Stoke ឈ្នះ2 Wigan ឈ្នះ2 ស្មើ6 ។ ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖ -05-09 Stoke 2-0 Wigan -12-09 Stoke 2-2 Wigan -02-10 Wigan 1-1 Stoke -12-10 Wigan 2-2 Stoke
Tottenham(5) V Birmingham(17) Tottenham ក្នុងផ្ទះ18ប្រកួត គឺ 8-9-1 ទាត់បាល់បាន28គ្រាប់ និងរបូតវិញ18គ្រាប់។ បីប្រកួតចុងក្រោយគឺលេងស្មើ Blackpool 1-1 ក្នុងផ្ទះ ចាញ់ Man City 1-0 តែឈ្នះ Liver pool 2-0 ក្រៅផ្ទះ។ Birmingham លេខ4បាតតារាងត្រូវការជ័យជម្នះថ្ងៃនេះដើម្បីគេចឱ្យផុតពីតំបន់កាត់ចោល។ ក្រៅផ្ទះ18ប្រកួត គឺ 2-7-9 ទាត់បាល់បាន17គ្រាប់ និងរបូតវិញ34គ្រាប់។ បីប្រកួតចុងក្រោយគឺលេងស្មើ Wolves 1-1 ក្នុងផ្ទះ ចាញ់ Newcastle 2-1 ក្រៅផ្ទះ និងចាញ់ Fulham 2-0 ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា10ប្រកួត Birmingham ឈ្នះ2 Tottenham ឈ្នះ5 ស្មើ3។ ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖ -03-08 Birmingham 4-1 Tottenham -08-09 Tottenham 2-1 Birmingham -01-10 Birmingham 1-1 Tottenham -12-10 Birmingham 1-1 Tottenham
West Ham(20) V Sunderland(14) West Ham បាតតារាងបង្អស់ទោះបីឈ្នះក៏ត្រូវធ្លាក់ទៅឆេមពានស៊ីបដែររដូវកាលក្រោយ។ 18ប្រកួតក្នុងផ្ទះគឺ 5-5-8 ទាត់បាល់បាន24គ្រាប់ និងរបូតវិញ28គ្រាប់ ។ បីប្រកួតចុងក្រោយគឺលេងចាញ់ Man City 2-1 ក្រៅផ្ទះស្មើ Blackburn 1-1 ក្នុងផ្ទះ បន្ទាប់មកចាញ់ Wigan 3-2 ក្រៅផ្ទះ។ Sunderland ស្ថិតក្នុងតំបន់សុខសាន្ត។ 18ប្រកួតក្រៅផ្ទះ គឺ 4-6-8ទាត់បាល់បាន17គ្រាប់ និងរបូតវិញ29គ្រាប់។ បីប្រកួតចុងក្រោយគឺចាញ់ Fulham 3-0 ក្នុងផ្ទះ ឈ្នះ Bolton 2-1 ក្រៅផ្ទះ តែចាញ់ Wolves 3-1 ក្នុងផ្ទះ។ ប្រវត្តិជួបគ្នា10ប្រកួត West Ham ឈ្នះ7 Sunderland ឈ្នះ1 ស្មើ2។ ជួបគ្នា 4ប្រកួតចុងក្រោយគឺ៖ -10-09 Sunderland 2-2 West Ham -04-10 West Ham 1-0 Sunderland -09-10 Sunderland 1-2 West Ham -12-10 Sunderland 1-0 West Ham
ចែករំលែកព័តមាននេះ