ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្ងន់​ក​! Dani Alves ប្រឈម​ជាប់​ពន្ធនាគារ​ពី​បទ​រំលោ.ភ​ផ្លូវភេ.ទ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ

8 ខែ មុន

អេ​ស្ប៉ា​ញ ៖ តុលាការ​ប្រទេស​អេ​ស្ប៉ា​ញ​បាន​ប្រកាស​ថា កីឡាករ​បាល់ទាត់​ប្រេ​ស៊ី​ល Dani Alves នឹង​

អេ​ស្ប៉ា​ញ ៖ តុលាការ​ប្រទេស​អេ​ស្ប៉ា​ញ​បាន​ប្រកាស​ថា កីឡាករ​បាល់ទាត់​ប្រេ​ស៊ី​ល Dani Alves នឹង​ប្រឈម​មុខការ​កាត់ទោស​លើ​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​ផ្លូវភេទ ដែល​កើតឡើង​នៅ​ក្លិប​កម្សាន្ត​រាត្រី​មួយ​កន្លែង​ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា កាលពី​ខែធ្នូ ឆ្នាំ ២០២២ កន្លង​ទៅ​។

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ (Reuters) រាយការណ៍​ថា Dani Alves អតីត​ខ្សែការពារ​ឆ្នើម​ក្រុម​អ្នកមាន​បុណ្យ Barcelona បាន​ឃុំ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា ចាប់តាំងពី​ការ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២០ ខែមករា កន្លង​ទៅ​។ តុលាការ​មិន​ទាន់​កំណត់​ថ្ងៃ​កាត់ទោស​ខ្សែការពារ​ប្រេ​ស៊ី​លវ័យ​៤០​ឆ្នាំ​រូប​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ប្រសិនបើ Alves ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ពិតប្រាកដ​មែន រូបគេ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​យ៉ាងតិច​៤​ឆ្នាំ ឬ​ធ្ងន់ធ្ងរ​ដល់​១៥​ឆ្នាំ​។

នៅ​ក្នុង​ដីកា ផ្នែក​ទី​២១ នៃ​តុលាការ​ទីក្រុង​បា​សេ​ឡូ​ណា បាន​បញ្ជាក់​ពី​ការ​កាត់ទោស​របស់ Dani Alves ដោយ​បាន​សន្និដ្ឋាន​ថា សេចក្តីថ្លែងការណ៍​របស់​ជន​រង​គ្រោះ និង​សាក្សី ក៏​ដូច​ជា​ការ​បញ្ជាក់​របស់​អ្នកជំនាញ​ផ្តល់​ភស្តុ​តាង​គ្រប់គ្រាន់​ដើម្បី​ចោទប្រកាន់​ជនជាប់ចោទ​ពី​បទ​រំលោ.ភ​ផ្លូវភេ.ទ​។
តុលាការ​ទីក្រុង​បា​សេ​ឡូ​ណា​អះអាង​ថា «​យើង​មាន​ភ័ស្តុតាង​គ្រប់គ្រាន់ ដើម្បី​បើក​ការ​កាត់ក្តី​ដោយ​ពិចារណា​លើ​សេចក្តីថ្លែងការណ៍ ដែល​ផ្តល់​ឱ្យ​តុលាការ និង​ភស្តុ​តាង​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត​។ ទោះ​យ៉ាងណា កាលបរិច្ឆេទ​សម្រាប់​សវនាការ​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅឡើយ​»​។

Dani Alves គឺជា​កីឡាករ​បាល់ទាត់​ម្នាក់ ដែល​ជោគជ័យ​ខ្លាំង​នៅ​ក្នុង​អាជីព​របស់​ខ្លួន ដោយ​បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​នៅ​ប្រេ​ស៊ី​ល អេ​ស្ប៉ា​ញ អ៊ី​តា​លី និង​បារាំង ដោយនៅ​ក្នុង​នោះ​រួម​ទាំង​ការ​ឈ្នះ​ពានរង្វាន់ UEFA Champions League ៣​ដង​ជាមួយ Barcelona និង Copa America ជាមួយ​សាំ​បា​ប្រេ​ស៊ី​ល​នៅ​ក្នុង​ឆ្នាំ ២០០៧ និង ២០១៩ ។ ស្ថិត​នៅ​អាយុ​៣៩​ឆ្នាំ Alves បាន​ក្លាយជា​កីឡាករ​ចាស់​ជាងគេ​របស់​ក្រុម​សាំ​បា​ប្រេ​ស៊ី​ល​ដែល​បង្ហាញ​វត្ត​មាននៅ​ព្រឹត្តិការណ៍ FIFA World Cup 2022 នៅ​ប្រទេស​កា​តា​។

UNAM គឺ​ក្លិប​ចុង​ក្រោយ​ដែល Alves បាន​ប្រកប​អាជីព ហើយ​បន្ទាប់​ពី​ការ​ចាប់ខ្លួន​កីឡាករ​រូប​នេះ ក្លិប​នៅ​លី​គ​កំពូល​ម៉ិ​ក​ស៊ិ​ក (Liga MX) មួយ​នេះ បាន​សម្រេច​ផ្តាច់​កុងត្រា​របស់ Alves ចោល​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ