ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទេស​មហា​អំណាច​២ជួប​គ្នា​នៅ​​រដ្ឋ​កាលី​ហ្វ័រញ៉ាជជែក​គ្នា​រឿង​សំខាន់​

10 ខែ មុន

ទីក្រុង​សាន់​ហ្វ្រាន់​ស៊ីស្កូ៖ មេដឹកនាំ​ចិន និង​អាមេរិក​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​​ប្រជុំ​កំពូល​អេប៉ិច​ហើយ​ ហើយ​លោក​បៃដិន​កំពុង​ស្វះ​ស្វែង​រក​ការ​​រៀប​ចំ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពី​រ​ឡើង​វិញ​ក្នុង​នាម​ជា​មហា​អំណាច​កំពូល​ផ្នែក​សេដ្ឋ​កិច្ច​។​ លោក​ទាំង​​២​​​​ចាប់​ដៃ​គ្នា​មុន​ពិភាក្សា​ទ្វេ​ភាគី​នៅ​វិមាន​ប្រវត្តិ​សាស្ត្រ​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា​​​ ​ដែល​​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​ក្រុង​សាន់​ហ្វ្រាន់​ស៊ីស្កូ​។ លោក​បៃដឹន​ត្រូវ​ចូល​រួម​សន្និសីទ​សារ​ព័ត៌មាន​តែ​ម្នាក់​ឯង​ក្រោយ​​ពេល​លោក​ទាំង​២​ជជែក​គ្នា​រយៈ​ពេល​ជា​ច្រើន​ម៉ោង​។ ថ្វី​ដ្បិត​រដ្ឋាភិបាល​របស់​លោក​បៃដិន​មាន​របៀប​វារៈ​ជា​ច្រើន​ដែល​ត្រូវ​ជជែក​គ្នា​ ប៉ុន្តែ​ចំណុច​គន្លឹះ​គឺ​ការ​ត​ភ្ជាប់​បណ្ដាញ​ទំនាក់​ទំនង​ផ្នែក​យោធា​ឡើង​វិញ​បន្ទាប់​ពី​បណ្ដាញ​នេះ​ត្រូវ​ផ្អាក​​តាំង​ពី​ក្រោយ​​ពេល​​​អតីត​ប្រធាន​រដ្ឋ​សភា​អាមេរិក​ លោក​ស្រី​ផេឡូស៊ី​…

ទីក្រុង​សាន់​ហ្វ្រាន់​ស៊ីស្កូ៖ មេដឹកនាំ​ចិន និង​អាមេរិក​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​​ប្រជុំ​កំពូល​អេប៉ិច​ហើយ​ ហើយ​លោក​បៃដិន​កំពុង​ស្វះ​ស្វែង​រក​ការ​​រៀប​ចំ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពី​រ​ឡើង​វិញ​ក្នុង​នាម​ជា​មហា​អំណាច​កំពូល​ផ្នែក​សេដ្ឋ​កិច្ច​។​ លោក​ទាំង​​២​​​​ចាប់​ដៃ​គ្នា​មុន​ពិភាក្សា​ទ្វេ​ភាគី​នៅ​វិមាន​ប្រវត្តិ​សាស្ត្រ​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា​​​ ​ដែល​​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​ក្រុង​សាន់​ហ្វ្រាន់​ស៊ីស្កូ​។ លោក​បៃដឹន​ត្រូវ​ចូល​រួម​សន្និសីទ​សារ​ព័ត៌មាន​តែ​ម្នាក់​ឯង​ក្រោយ​​ពេល​លោក​ទាំង​២​ជជែក​គ្នា​រយៈ​ពេល​ជា​ច្រើន​ម៉ោង​។

ថ្វី​ដ្បិត​រដ្ឋាភិបាល​របស់​លោក​បៃដិន​មាន​របៀប​វារៈ​ជា​ច្រើន​ដែល​ត្រូវ​ជជែក​គ្នា​ ប៉ុន្តែ​ចំណុច​គន្លឹះ​គឺ​ការ​ត​ភ្ជាប់​បណ្ដាញ​ទំនាក់​ទំនង​ផ្នែក​យោធា​ឡើង​វិញ​បន្ទាប់​ពី​បណ្ដាញ​នេះ​ត្រូវ​ផ្អាក​​តាំង​ពី​ក្រោយ​​ពេល​​​អតីត​ប្រធាន​រដ្ឋ​សភា​អាមេរិក​ លោក​ស្រី​ផេឡូស៊ី​ ទៅ​កោះ​តៃវ៉ាន់​។ ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ លោក​ចន​ខឺប៊ី ថ្លែង​ថា​​បញ្ហា​​​អ៊ីស្រាអែល​ក៏​ជា​ប្រធាន​បទ​សំខាន់​នៅ​ក្នុង​ការ​ពិភាក្សា​គ្នា​​ផង​ដែរ​។ លោក​បញ្ជាក់​ឡើង​វិញ​ថា​អាមេរិក​មិន​គាំទ្រ​ឱ្យ​តៃវ៉ាន់​ប្រកាស​ឯក​រាជ្យ​ទេ​។ ប៉ុន្តែ​អាមេរិក​​​ចង់​ឃើញ​កោះ​នេះ​រីក​ច្រើន​ផ្នែក​សេដ្ឋ​កិច្ច​​។​

សេតវិមាន​ថ្លែង​ថា​គោល​ដៅ​របស់​រដ្ឋាភិបាល​លោក​បៃដិន​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អេប៉ិច​គឺជំរុញ​ការ​វិនិយោគ​របស់​អាមេរិក​កាន់​តែ​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី​-ប៉ាស៊ី​ហ្វិច​ ក៏​ដូច​ជា​ការ​វិនិយោគ​របស់​បណ្ដា​ប្រទេស​នៅ​តំបន់​នោះ​នៅ​ប្រទេស​អាមេរិក​។​ ភាគី​ទាំង​២​ខិត​ខំ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ចំពោះ​លក្ខ​ខណ្ឌ​ការ​ងារ​ និង​ការ​ថែ​រក្សា​បរិស្ថាន​ស្អាត​ដើម្បី​ឈាន​ទៅ​រក​ការ​​កសាង​ប្រព័ន្ធ​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាប័ណ្ណ​ (ចូល​រួម​ពី​គ្រប់​ភាគី​)​នៅ​ទូទាំង​តំបន់​។​

លោក​បៃដិន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​យើង​មិន​ព្យាយាម​ផ្ដាច់​ខ្លួន​ចេញ​ពី​ការ​ចាប់​ដៃ​គូ​ជា​មួយ​ប្រទេស​ចិន​ទេ​។ អ្វី​ដែល​យើ​ង​កំពុង​ធ្វើ​សព្វ​ថ្ងៃ​នេះ​គឺ​ផ្លាស់​ប្ដូរ​ទំនាក់ទំនង​ទៅ​រក​ភាព​​ល្អ​ប្រសើរ​។ លោក​ចង់​ឃើញ​ប្រជា​ជន​ចិន​មាន​ការ​ងារ​ល្អ​ធ្វើ និង​មាន​ប្រាក់​ខែ​សម​រម្យ​។ ប៉ុន្តែ​ពាក់​ព័ន្ធ​នឹង​​ការ​ដាក់​កំហិត​ពី​សំណាក់​អាជ្ញា​ធរ​ចិន​ដែល​តម្រូវ​ឱ្យ​ក្រុម​ហ៊ុន​​បរទេស​​ចែក​រំលែក​បច្ចេក​វិទ្យា​ទៅ​ឱ្យ​ប្រទេស​ចិន​នោះ លោក​បៃដិន​ថ្លែង​ថា​លោក​មិន​គាំទ្រ​គោល​​ការណ៍​ដែល​ថា​អ្នក​ដែល​ទៅ​វិនិយោគ​នៅ​ប្រទេស​ចិន​ត្រូវ​តែ​​បង្ហាញ​រាល់​អាថ៌​កំបាំង​ផ្នែក​ពាណិជ្ជ​កម្ម​ទាំង​អស់​ទេ​​៕​​

ប្រភព៖ ទូរទស្សន៍ CBS
https://www.cbsnews.com/news/biden-xi-meeting-san-francisco-today-2023-11-15/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ