ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡាកាស​ដ៏​ល្បី​ម្នាក់ ប្រឈម​ជាប់​ពន្ធនា គារ​២៥​ឆ្នាំ រឿង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍

8 ខែ មុន

សហរដ្ឋអាមេរិក ៖ អតីត​អ្នក​កីឡាកាស​ដ៏​ល្បី​របស់ WWE ម្នាក់ ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​

សហរដ្ឋអាមេរិក ៖ អតីត​អ្នក​កីឡាកាស​ដ៏​ល្បី​របស់ WWE ម្នាក់ ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​២៥​ឆ្នាំ បន្ទាប់​ពី​បាន​សារភាព​ថា មាន​កំហុស​ក្នុង​ការ​សម្លាប់​ជន​ចូល​និវត្តន៍​ម្នាក់ នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី The Sun ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​។

អតីត​អ្នក​កីឡាកាស «Sunny» ដែល​មានឈ្មោះ​ពិត​ថា Tammy Lynn Sytch បាន​បុក​ពីក្រោយ​រថយន្ត​លោក Julian Lasseter កាលពី​ឆ្នាំ​មុន ដែល​ហេតុការណ៍​នេះ កើតឡើង​នៅ​រដ្ឋ​ផ្ល​រី​ដា (Florida) ។ នៅ​ពេល​នោះ សាក្សី​បាន​រាយការណ៍​ថា Sunny បាន​បើកបរ​រថយន្ត​ម៉ាក Mercedes របស់​ខ្លួន​ក្នុង​ល្បឿន​លឿន ហើយ​បុក​ពីក្រោយ​រថយន្ត​លោក Julian ដែល​ឈប់​ចាំ​ភ្លើងស្តុប​ពេញទំហឹង​។ លោក Julian អាយុ​៧៥​ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ប៉ុន្តែ​ជា​អកុសល​លោក​ត្រូវ​បាន​បញ្ជាក់​ថា ស្លាប់​បាត់បង់​ជីវិត​។

ការ​ធ្វើតេស្ត​ពិនិត្យ​ជាតិពុល (Toxicology Tests) បន្ទាប់​ពី​គ្រោះថ្នាក់​បាន​រក​ឃើញ​ថា Sunny មាន​ជាតិ​អាល់កុល​ក្នុង​ឈាម​ដល់ .២៨០ ច្រើន​ជា​៣​ដង​កន្លះ នៃ​ដែន​កំណត់​ច្បាប់ .០៨ ដែល​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់​រដ្ឋ​ផ្ល​រី​ដា ខណៈ​ដែល​ជនល្មើស​ក៏​បាន​បើកបរ​ដោយ​គ្មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​ថែម​ទៀត​។

ដំបូង​ឡើយ អតីត​អ្នក​កីឡាកាស WWE វ័យ​៥០​ឆ្នាំ​រូប​នេះ បាន​បដិសេធ​រាល់​កំហុស ប៉ុន្តែ​ក្រោយមក​បាន​សារភាព​កំហុស ចំពោះ​ការ​ចោទប្រកាន់​ជា​ច្រើន​។ ការ​ចោទប្រកាន់​រួម​មាន DUI Manslaughter បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ពេល​កំពុង​ប្រតិបត្តិការ​យានជំនិះ ដែល​ត្រូវ​ដកហូត​អាជ្ញាប័ណ្ណ ៤ ករណី DUI បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស និង ៣​ករណី DUI បណ្តាល​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​។ DUI Manslaughter គឺជា​បទឧក្រិដ្ឋ​កម្រិត​ទី​៣ ដែល​កាត់ទោស​ជាប់គុក​រហូត​ដល់​១៥​ឆ្នាំ នៅ​រដ្ឋ​ផ្ល​រី​ដា​។ វា​ក៏​ត្រូវ​បាន​រាយការណ៍​ថា Sunny ក៏​រង​ការ​ចោទប្រកាន់ DUI យ៉ាង​ហោច ៦​ករណី​ផ្សេង​ទៀត មុន​ពេល​កើត​មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរច​រា​ណ៍ ក្នុង​នោះ​រួម​ទាំង ការ​ចោទប្រកាន់​នៅ​រដ្ឋ​ញូ​វ​ជឺ​ស៊ី (New Jersey) សម្រាប់​ការ​បើកបរ​ខុស​គន្លង​ផ្លូវ​។

គិត​ចាប់តាំងពី​ឆ្នាំ ២០១៩ មក Sunny ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​បើកបរ​ក្រោម​ស្ថានភាព​ស្រវឹង​លើក​ទី​៦​។ នៅ​ឆ្នាំ ២០១២ Sunny បាន​ជាប់​ពន្ធនាគារ​រយៈពេល​១១៤​ថ្ងៃ បន្ទាប់​ពី​ត្រូវ​បាន​ចាប់ខ្លួន​៥​ដង​ក្នុង​រយៈពេល​៤​ស​ប្តា​ហ៍​។ Sunny ថែម​ទាំង​បាន​រត់គេច​ពី​ប៉ូលិស​អស់​រយៈពេល​កន្លះ​ឆ្នាំ ពេល​ធានា​នៅ​ក្រៅ​ឃុំ បន្ទាប់​ពី​មិន​បាន​ចូលខ្លួន​បំភ្លឺ​សំណុំរឿង​របស់​តុលាការ ដែល​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ពី​បទ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​។

អតីត​អ្នកកីឡា​កាស​រូប​នេះ ក៏​ត្រូវ​បាន​ចាប់ខ្លួន​ជា​ច្រើន​ដង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​បទចោទប្រកាន់​ផ្សេង​ទៀត ហើយ​ធ្លាប់​ក៏​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​កាន់កាប់​អាវុធ​ខុសច្បាប់ និង​ការ​គំរាមកំហែង​ភេរវកម្ម​។ Sunny ត្រូវ​បាន​គេ​ជឿ​ថា ស្ថិត​ក្រោម​ឥទ្ធិពល​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​។

គួរ​រំលឹក​ថា Sunny បាន​ចាប់ផ្តើម​អាជីព​ជាមួយ WWE ក្នុង​នាម​អ្នក​អត្ថាធិប្បាយ ក្រោម​ឈ្មោះ Tamara Murphy ។ មិនយូរ​ប៉ុន្មាន ក៏​ត្រូវ​បាន​ស្គាល់​កាន់តែ​ច្បាស់​ថា Sunny ដោយ​ធ្វើ​ពិធីករ​កម្មវិធី​ផ្ទាល់ខ្លួន និង​ក្លាយជា​អ្នក​ប្រកាស​លើ​សង្វៀន​ផង​ដែរ​។ Sunny បាន​ក្លាយជា​បុគ្គល​ដ៏​ពេញ​និយម​បំផុត​នៅ WWE ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា Diva ដំបូង​បង្អស់​របស់​ក្រុមហ៊ុន​នេះ​។ នៅ​ឆ្នាំ ២០១១ Sunny ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង Hall of Fame សម្រាប់​ផ្តល់​ក​ត្តិ​យក​ដល់​បុគ្គល​ឆ្នើម និង​លេចធ្លោ​របស់ WWE​។ យ៉ាងណាមិញ នៅ​ខែតុលា ឆ្នាំ ២០១៨ Sunny បាន​ប្រកាស​ចូល​និវត្តន៍ ដើម្បី​រស់នៅ​ក្នុង​ជីវិត​ឯកជន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ