រាជធានីភ្នំពេញ ៖ ការចូលរៀននៅសាលាវិញអាចនាំមកនូវរឿងថ្មីជាច្រើន កាបូបស្ពាយថ្មី មុខវិជ្ជាថ្មីដែលត្រូវរៀន និងមេរោគថ្មីផងដែរ ។ ជំងឺញឹកញាប់ គឺជាផ្នែកធម្មតានៃកុមារភាព តាមពិតទៅវាជារឿងធម្មតាទេ ដែលកូនរបស់អ្នកកើតរោគផ្តាសាយ មេរោគផ្លូវដង្ហើម ឬក្រពះពី ៦ ទៅ ៨ ដងក្នុងមួយឆ្នាំ ។ ដូច្នេះតើអ្នកអាចត្រៀមខ្លួនដោយរបៀបណាសម្រាប់ជំងឺដែលជៀសមិនរួចទាំងនេះ ? ចម្លើយគឺផ្តោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន ដូចជា ៖ អនុវត្តទម្លាប់ដែលមានសុខភាពល្អ, រៀបចំពេលកូននៅសាលា និងរៀបចំផែនការជាមួយគ្រូពេទ្យកុមាររបស់អ្នក ក្នុងករណីដែលកូនរបស់អ្នកឈឺ ។

១. អនុវត្តទម្លាប់ដែលមានសុខភាពល្អ ៖ អ្វីដែលសំខាន់បំផុតដែលអ្នកអាចធ្វើបាន ដើម្បីជួយការពារកូនពីការប៉ះពាល់នឹងមេរោគ គឺបង្រៀនពួកគេពីរបៀបលាងដៃឱ្យបានត្រឹមត្រូវ ។ ការលាងដៃ ឬការប្រើប្រាស់ទឹកអាកុលលាងដៃមានសារៈសំខាន់ណាស់ ជាពិសេសបន្ទាប់ពីចូលបន្ទប់ទឹក និងមុនញ៉ាំអាហារ ។ វាក៏ប្រហែលជាមានប្រយោជន៍ផងដែរក្នុងការបង្រៀនកូនរបស់អ្នកឱ្យកណ្តាស់ និងក្អកចូលទៅក្នុងកែងដៃរបស់ពួកគេជំនួសឱ្យបាតដៃរដែលងាយនឹងឆ្លងមេរោគ ។ សូមប្រាកដថា សមាជិកគ្រួសាររបស់អ្នកទាំងអស់បានទទួលវ៉ាក់សាំងតាមការណែនាំរបស់គ្រូពេទ្យ ។ ការញ៉ាំអាហារមានសុខភាពល្អ និងការហាត់ប្រាណពិតជារឿងចាំបាច់ ដែលក្រុមគ្រួសារអ្នកមិនគួរមើលរំលងឡើយ ។

២. រៀបចំពេលកូននៅសាលា ៖ យើងដឹងថា មានរឿងជាច្រើនដែលត្រូវគិតនៅពេលអ្នករៀបចំកូនរបស់អ្នកសម្រាប់ការសិកស្សា ។ ដូច្នេះដើម្បីធ្វើឱ្យអ្វីៗកាន់តែងាយស្រួល សូមធ្វើតាមការណែនាំដូចជា ៖ នាំកូនទៅពិនិត្យសុខភាព ចាក់ថ្នាំបង្ការ និងថ្នាំដែលចាំបាច់មកជាមួយអ្នកទៅជួបគ្រូពេទ្យកុមាររបស់កូនអ្នក មុនពេលឆ្នាំសិក្សាចាប់ផ្តើម ។ ប្រសិនបើកូនរបស់អ្នកត្រូវលេបថ្នាំ ចាំបាច់ត្រូវណាត់ ជួប គ្រូកូនរបស់អ្នក ដើម្បីឱ្យគាត់ជួយតាមដានការញ៉ាំថ្នាំពេលនៅសាលា ។ រៀបចំសម្ភារសម្លាប់មេរោគឱ្យកូនទៅសាលាដូចជាអាល់កុល ជែលលាងដៃ និងក្រដាសអនាម័យជាដើម ។

៣. រៀបចំផែនការជាមួយគ្រូពេទ្យកូនរបស់អ្នក ៖ ការមានផែនការសម្រាប់រដូវក្មេងឈឺច្រើនអាចជួយអ្នកឱ្យមានអារម្មណ៍ជឿជាក់ និងកាត់បន្ថយការឈឺញឹកញាប់ ។ វាក៏មានប្រយោជន៍ផងដែរក្នុងការដឹងថា តើរោគសញ្ញាអ្វីខ្លះដែលអ្នកគួរទាក់ទងមកគ្រូពេទ្យដូចជា ៖ ការខ្វះជាតិទឹក, គ្រុនក្តៅយូរចំពោះកុមារដែលមានអាយុលើសពី ៣ ខែ, និងក្អកដែលមានសញ្ញាទាក់ទងនឹងការដកដង្ហើម ឬពិបាកដកដង្ហើម ឬមានរយៈពេលយូរជាង ៧-១០ ថ្ងៃ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូននូវកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស កម្មវិធីភាសាចិន និងកម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ វគ្គសិក្សាថ្មី ចូលរៀនថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍ពិសេសរហូតដល់ ៤០% លើតម្លៃសិក្សា សម្រាប់កាចុះឈ្មោះជាក្រុម លក្ខណៈគ្រួសារ ឬពីរកម្មវិធី ព្រមទាំងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ និងការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ