ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្វះ​លុយ​ដណ្តឹង​ប្រពន្ធ ដាច់​ចិត្ត​​ល្បួ.ងមិត្តភក្តិ​ប្រល័.យជីវិត​ប្ល.ន់​យក​ម៉ូតូ

5 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ

ខេត្តកំពង់ស្ពឺ​ ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ក្រោយ​ពី​ធ្វើ​សកម្មភាព​ល្បួង​មិត្តភក្តិ​ទិញ​ស្រា​បៀ​ហូប​ជាមួយ​គ្នា​ រួច​ទាញ​កាំបិ.ត​វែងចុង​ស្រួច​​ចា.ក់​សម្លា.ប់មិត្តភក្តិ​ប្ល.ន់​យក​ម៉ូតូ​ ដោយសារ​តែ​ខ្វះ​លុយ​យក​ទៅ​ដណ្តឹងប្រពន្ធ ​នៅ​ឯ​ខេត្តតាកែវ​។

ការ​ឃាត់ខ្លួន​​ជនសង្ស័យ​ម្នាក់​​ខាងលើ​នេះ​បានធ្វើឡើង​​កាលពី​វេលា​ម៉ោង​៧​និង​៤០​យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​ខាងជើង​រោង​ម៉ាស៊ីនកិនស្រូវ​អប្ស​រារ៉ាយ ភូមិ​ស្រះ​កៃ​វ សង្កាត់ វាំង​ចាស់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្តកំពង់ស្ពឺ​។

នគរបាល​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​បាន​​ឱ្យ​ដឹង​ថា មាន​ករណី​ប្ល.ន់​យក​ម៉ូតូ​មួយ​គ្រឿង​បាន​កើតឡើង ដោយ​សារ​តែ​ជន​ដៃដល់​បាន​ធ្វើ​សកម្មភាព​យក​កូនកាំបិ.ត​ចុង​ស្រួច​ទៅ​អា​រ.ក និង​ចា.ក់​សម្លា.ប់​ជន​រង​គ្រោះ​ ដើម្បី​ប្ល.ន់​យក​ម៉ូតូ ខណៈ​ដែល​កំពុង​ផឹកស៊ី​ជាមួយ​គ្នា ហើយ​(ជន​រង​គ្រោះ និង​ជនសង្ស័យ​ជា​មនុស្ស​ស្គាល់គ្នា ) ។

នគរបាល​បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ ណ​យ ចាន់​ណៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​រំលេច សង្កាត់​ព្រះ​ស្រែ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​ ។ ​រីឯជន​​ដៃដល់​ឈ្មោះ ពេជ្រ រ៉ា​វី អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ក្នុងភូមិ​ត្រពាំង​ពុទ្រា ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល​។

នគរបាល​ដដែល​បាន​បញ្ជាក់​ទៀត​ថា ​ករណី​នេះ កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ ធ្វើការ​ស្រាវជ្រាវ​បាន​ឃាត់ខ្លួន​យុវជន​​ដៃដល់ ជា​កម្មករ​រោងចក្រ​ធ្វើ​ការងារ​ជាមួយ​ជន​រង​គ្រោះ​ដែរ​ ។ ក្រោយមក​ នគរបាល​បាន​ដកហូត​វត្ថុ​តាង​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ ​រួម​មាន កូនកាំបិ.តចុងស្រួច​​១​ដើម ស្បែកជើង​១​គូ និង​ស្រា​បៀរ​៦​កំប៉ុង​។

ជនសង្ស័យ​​បាន​ឆ្លើយសារភាព​​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចា.ក់ និង​អា​រ.ក សម្លា.ប់​ជន​រង​គ្រោះ​យក​ប្ល.ន់​ម៉ូតូ ប្រាកដ​មែន ដោយសារ​ខ្លួន​ខ្វះ​លុយ​យក​ទៅ​ស្តីដណ្តឹងប្រពន្ធ នៅ​ក្នុង​ខេត្តតាកែវ ទើប​សម្រេចចិត្ត​ធ្វើ​បែប​នេះ​ទៅ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ