ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​មួយ​ថ្ងៃ​ មាន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ខ្លោងទ្វារ​ទន្លេ​អុំ ចន្លោះ​ពី​១,០០០​នាក់ ទៅ​ជាង​២,០០០​នាក់

5 ខែ មុន

ខេត្តសៀមរាប ៖ ខ្លោងទ្វារ​ខាងត្បូង ឬ​ខ្លោងទ្វារ​ទន្លេ​អុំ នៃ​ក្រុង​អង្គរធំ ជា​គោលដៅ​ទេសចរណ៍​មួយ​ដ៏​ទាក់ទាញ សម្រាប់​ទេសចរ​មក​ទស្សនា ហើយ​កន្លែង​នេះ តែងតែមាន​ភាព​មមាញឹក​ខ្លាំង នៅ​ពេល​ព្រឹក…

ខេត្តសៀមរាប ៖ ខ្លោងទ្វារ​ខាងត្បូង ឬ​ខ្លោងទ្វារ​ទន្លេ​អុំ នៃ​ក្រុង​អង្គរធំ ជា​គោលដៅ​ទេសចរណ៍​មួយ​ដ៏​ទាក់ទាញ សម្រាប់​ទេសចរ​មក​ទស្សនា ហើយ​កន្លែង​នេះ តែងតែមាន​ភាព​មមាញឹក​ខ្លាំង នៅ​ពេល​ព្រឹក ក្នុង​មួយ​ថ្ងៃ​ៗ មាន​ភ្ញៀវ​ទេសចរ ចូល​ទស្សនា​ខ្លោងទ្វារ​ទន្លេ​អុំ ចន្លោះ​ពី​១,០០០​នាក់ ទៅ​ជាង​២,០០០​នាក់ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ។

ប្រធាន​ភ្នាក់ងារទេសចរណ៍ ប្រចាំ​ខ្លោងទ្វារ​ទន្លេ​អុំ លោក ឈឹ​ម សុវណ្ណ​ដេ​ត បាន​លើក​ឡើង​ថា ភ្ញៀវ​ទេសចរ​តែង​និយម​ទស្សនា​ខ្លោងទ្វារ​ទន្លេ​អុំ ឬ​ក្រុង​អង្គរធំ បន្ទាប់​ពី​ការ​ទស្សនា​ថ្ងៃ​រះ នៅ​អង្គរវត្ត​។ ទី​នេះ​មាន​ចំណុច​ពិសេស​ៗ មួយ​ចំនួន ដូច​ជា ចម្លាក់​ទេវតា និង​យក្ស នៃ​រឿងរ៉ាវ​កូរ​សមុទ្រ​ទឹកដោះ ក​សិន្ធុ​ទឹក និង​ខ្លោងទ្វារ​ដ៏​ធំ​ស្កឹមស្កៃ ។

លោក សុវណ្ណ​ដេ​ត បញ្ជាក់​ថា ភាគច្រើន​ភ្ញៀវ​ទេសចរ​ចំណាយពេល​ក្នុង​ការ​ដើរ​ទស្សនា​ខ្លោងទ្វារ​នេះ​ចាប់ពី​១០​ទៅ​២០​នាទី ហើយ​ពេល​ខ្លះ ពួក​គាត់ ទៅ​ទស្សនា​ប្រាសាទ​ក្បែរ​ៗ​នោះ ដូច​ជា​ប្រាសាទបាយក្អែក និង​ប្រាសាទបក្សីចាំក្រុង ក៏​ដូច​ជា​ការ​ជិះទូក​កម្សាន្ត នៅ​ក​សិន្ធុ​នៅ​ជ្រុង​ខាងលិច ជាដើម ។

ក្រៅពី​នេះ ខ្លោងទ្វារ​ទន្លេ​អុំ ក៏​ជា​កន្លែង​ទស្សនា​ថ្ងៃ​លិច​ដ៏​ទាក់ទាញ​ផង​ដែរ ក្រៅពី​ភ្នំ​បាខែង ដែល​នៅ​ក្បែរ​នោះ​។ ពន្លឺ​ពណ៌​មាស​បាន​ចាំង​ប៉ះ​លើ​ផ្ទៃ​ទឹក នៃ​ក​សិន្ធុ​អង្គរធំ ដែល​ជា​ទិដ្ឋភាព​មួយ​ដ៏​ស្រស់​ត្រកាល​សម្រាប់​ភ្ញៀវ​ទេសចរ ។

តាម​ការ​ប៉ាន់ស្មាន​របស់​ប្រធាន​ភ្នាក់ងារទេសចរណ៍​នៅ​ទីនោះ បច្ចុប្បន្ន​នេះ ក្នុង​មួយ​ថ្ងៃ​មាន​ភ្ញៀវ​ទេសចរ ចូល​ទស្សនា​ខ្លោងទ្វារ​ទន្លេ​អុំ​ចន្លោះ​ពី​១,០០០​នាក់​ទៅ​ជាង​២,០០០​នាក់​។ ដើម្បី​សម្រួល​ដល់​កិច្ច​ការងារ​នេះ លោក សុវណ្ណ​ដេ​ត បាន​បញ្ជាក់​ថា ក្រុមការងារ​លោក​ក៏​បាន​ជួយ​សម្រួល ការ​ដើរ​ទស្សនា ពិសេស​សម្រួល​ចរាចរណ៍​បង្កា​កុំឱ្យ​មាន​គ្រោះថ្នាក់ ជាយថាហេតុ ដល់​ទេសចរ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ