ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​លួច​កាបូប និង​ប្រើប្រាស់​គ្រឿងញៀ.ន

5 ខែ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង បាន​ដឹកនាំ​កម្លាំង​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ករណី​លួច (​កាបូប​ប្រាក់​)…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង បាន​ដឹកនាំ​កម្លាំង​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ករណី​លួច (​កាបូប​ប្រាក់​) និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា កម្លាំង​កងរាជអាវុធហត្ថ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ កាលពី​វេលា​ម៉ោង​២៣​និង​០០​នាទី ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​សួន​មាន​ជ័យ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ តាម​ពាក្យបណ្តឹង​ជន​រង​គ្រោះ​ឈ្មោះ ចៅ ស៊ា​វ​ម៉ី ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ​ទាំង​២​នាក់ រួម​មាន ៖
១-​ឈ្មោះ អង់ ម៉ុ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។
២.​ឈ្មោះ ទូច លី​ជ្រុ​យ (​តេ​វ​) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

វត្ថុ​តាង​ចាប់​យក រួម​មាន ៖
-​ទូរ​សព្ទ​ដៃ​ម៉ាក VIVO ពណ៌​ទឹកប៊ិច ចំនួន​០១​គ្រឿង
-​លុយ​ខ្មែរ ចំនួន ៣០០,០០០​រៀល និង​លុយ​ដុល្លារ​ចំនួន ២០​ដុល្លារ
-​ម៉ូតូ​ម៉ា​កនិច ពណ៌​ស​គ្មាន​ស្លាក​លេខ ចំនួន​០១​គ្រឿង
-​ទូរ​សព្ទ​ម៉ាក NOKIA ចុច​ពិល ចំនួន​០១​គ្រឿង
និង​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន ម្សៅ​ក្រាម​ស​ថ្លា ចំនួន​០១​កូន​ថង់​កិប ។

ក្រោយ​ឃាត់ខ្លួន និង​សួរ​ចម្លើយ ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​លួច​កាបូប​លុយ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ពិតប្រាកដ​មែន ។ ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព ជនសង្ស័យ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ក្រុង បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ អនុវត្ត​តាម​នីតិវិធី​។ ចំណែក​វត្ថុ​តាង​របស់​ជន​រង​គ្រោះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ