ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​​វិទ្យាល័យ​​​ទួលទំពូង ​​លួច​ថត​​សិស្សស្រី​ចូល​ក្នុង​បន្ទប់ទឹក​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​មានការភ្ញាក់ផ្អើល​​​​​ឆោ​ឡោ​​​ដល់​អាណាព្យាបាល​​​សិស្ស​​​វិទ្យាល័យ​​ទួល​ទំពូង ​​នៅ​​វេលាព្រឹកថ្ងៃទី​​​​២០ ឧសភា ​​​​២០១១ ​បន្ទាប់ពី​​មានយុវសិស្ស​​ប្រុស​​​​ម្នាក់​យកទូរស័ព្ទ​​​​ដៃ​លួចថត​រូប​ភាពសិស្ស​ស្រី​ដែលចូល​ក្នុង​បង្គន់​អនាម័យ ។​ រឿង​រ៉ាវ​អសីលធម៌​​​នៅក្នុងសាលា​រៀន​​​​​បែប​នេះ​​មិនមានការ​​ប្តឹង​ប្តល់​គ្នា​វែងឆ្ងាយ​​​ឡើយ

រាជធានីភ្នំពេញ ៖ ​មានការភ្ញាក់ផ្អើល​​​​​ឆោ​ឡោ​​​ដល់​អាណាព្យាបាល​​​សិស្ស​​​វិទ្យាល័យ​​ទួល​ទំពូង ​​នៅ​​វេលាព្រឹកថ្ងៃទី​​​​២០ ឧសភា ​​​​២០១១ ​បន្ទាប់ពី​​មានយុវសិស្ស​​ប្រុស​​​​ម្នាក់​យកទូរស័ព្ទ​​​​ដៃ​លួចថត​រូប​ភាពសិស្ស​ស្រី​ដែលចូល​ក្នុង​បង្គន់​អនាម័យ ។

​រឿង​រ៉ាវ​អសីលធម៌​​​នៅក្នុងសាលា​រៀន​​​​​បែប​នេះ​​មិនមានការ​​ប្តឹង​ប្តល់​គ្នា​វែងឆ្ងាយ​​​ឡើយ ​​ដោយ​សារ​មាតាបិតា​​​​របស់សិស្ស​​​កំហូច​ម្នាក់​ដែល​យក​ទូរស័ព្ទ​​​ទៅ​លួច​​ថត​សិស្ស​នារី​នៅ​ក្នុងបន្ទប់​​​អនាម័យ​​នេះបានសុំ​ទោស​ទៅសិស្ស​​នារីដែល​រងការ​ខ្មាស​អៀន​​ ព្រោះ​គេ​លួច​​​ថត​រូប​​​ខ្លួននៅក្នុងបន្ទប់​​​​អនាម័យ ។ ​​ជាងនេះទៅទៀត ​អាណាព្យាបាល​​​​ទាំង​សង​ខាង​​​ក៏​បាន​​សុំទោស​​​​គ្នា​​ទៅ​​វិញទៅមក ហើយ​មាន​​លោកនាយកវិទ្យា​ល័យ​​​​ទួលទំពូង​​ជួយ​ផ្សះ​​​ផ្សា​​ផងដែរ ។​

ជុំវិញ​​​បញ្ហា​ខាងលើ​នេះ មាន​លិច​ឮព័ត៌មាន​​​ធ្លាយ​ចេញ​​ពីក្រុម​​​យុវសិស្ស​​​រៀននៅ​វិទ្យាល័យ​​ទួល​ទំពូង​ថា មានកូនសិស្ស​​​ប្រុសៗ​​ ខូចៗ ជា​កូន​អ្នក​​​មានប្រាក់ ឬ​ក៏​​ជា​កូន​អ្នក​​មាន​បុណ្យ​ស័ក្តិ​​​​​ក្នុង​សង្គម​​​ លួច​​ដាក់​កាមេរ៉ា​​​​ចាប់រូបភាព​ក្នុងបន្ទប់​​​ទឹក​​​របស់​​​យុវសិស្ស​នារី​។​ ​សមត្ថកិច្ច​​នគរ​បាល​ប៉ុស្តិ៍​​​ទួលទំពូង​ទី១ បាន​​បង្ហើប​ថា ពិតជា​មាន​​​ការ​លួច​ថត​រូប​​​សិស្ស​ស្រី​នៅ​ក្នុងបន្ទប់​​​​ទឹក​ពិតប្រាកដ​មែន ប៉ុន្តែ​​​ខាង​សាលា ​​(នាយក​) ​សុំ​ផ្សះផ្សា​​នៅ​ត្រឹម​​សាលា​បានហើយ ។ ​​ហេតុដូច្នេះ​​ទើបសមត្ថ​កិច្ច​​ពុំ​មានចាត់វិធានការ​​​អ្វីទាំងអស់ ។ ​​ចំពោះ​បញ្ហា​នេះ​​មាន​ការរិះ​គន់​ថា ​​មិនគួរ​​​​អនុញ្ញាត​​​ឱ្យ​សិស្ស​​​ខិល​ខូច​​​​រួច​ខ្លួន​​​ស្រួលនោះទេ ​គួរទុក​​​​អប់រំ​​​តាមផ្លូវ​ច្បាប់​​ ដើម្បី​​​កុំ​ឱ្យសិស្ស​​​​ឯទៀត​​​យក​គំរូ​តាម ៕